ក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោក ប្រធានាធិបតីលោក ដូណាល់ ត្រាំថ្លែងថា ជារៀងរាល់ថ្ងៃជាមធ្យមមានពលរដ្ឋអាមេរិកាំង១១៦នាក់ស្លាប់ដោយសារការប្រើគ្រឿងញៀនច្រើនជ្រុល។
នេះគឺជាវិបត្តិជាតិដែលទាមទារឱ្យមានវិធានការភ្លាមៗ។ នេះហើយជាមូលហេតុដែលលោកធ្វើដំណើរទៅរដ្ឋ New Hampshire កាលពីសប្តាហ៍មុនដើម្បីប្រកាសអំពីវិធានការនានាដែលរដ្ឋបាលរបស់លោកកំពុងធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដ៏គ្រោះថ្នាក់នេះ។
លោកប្រធានាធិបតីប្រកាសថា ផែនការរដ្ឋបាលរបស់លោកមានបីផ្នែកសំខាន់ៗទីមួយការកាត់បន្ថយការប្រើគ្រឿងញៀន ដោយផ្តោតលើការការពារកុំឲ្យប្រជាជនចាប់ផ្តើមប្រើវា។ ទីពីរការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ដោយរឹតបន្តឹងការជួញដូរនិងឈ្មួញគ្រឿងញៀន។ ហើយទីបីគឺបង្កើនការព្យាបាលគ្រឿងញៀនដើម្បីជំនួយសង្គ្រោះជីវិតអ្នកដែលពិតជាត្រូវការជំនួយ។
លោកបន្តថា ដើម្បីឲ្យសមត្ថកិច្ចសម្រេចបានជោគជ័យក្នុងការបញ្ឈប់ការរីករាលដាលគ្រឿងញៀនដ៏គ្រោះថ្នាក់នេះ អាជ្ញាធរត្រូវតែកម្ចាត់ជម្រកខុសច្បាប់ ដែលបញ្ចេញជនអន្ដោប្រវេសន៍រាប់ម៉ឺននាក់ដែលជាឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ ជាអ្នកជួញដូរថ្នាំញៀននិងសមាជិកក្រុមជនពាលដ៏កាចសាហាវ។
តាមការពិត ជនល្មើសព្រហ្មទណ្ឌមួយចំនួនដែលបានរត់គេចខ្លួននៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ាបានប្រព្រឹត្តឧក្រិដ្ឋកម្មថ្មីជាថ្មីរួចទៅហើយ។ លោកប្រធានាធិបតីបន្តថា ថ្នាំញៀនហេរ៉ូអ៊ីនជាង៤០% ឆ្លងកាត់ព្រំដែនភាគខាងត្បូងឆ្លងកាត់រដ្ឋកាលីហ្វ័រនីញ៉ា។ ស.រ.អា.នឹងបញ្ឈប់លំហូរថ្នាំញៀនដ៏គ្រោះថ្នាក់នេះ ហើយនឹងជួយអ្នកដែលត្រូវការជំនួយ ហើយស.រ.អា.នឹងបញ្ចប់នូវវិបត្ដិថ្នាំញៀន៕