ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា ​ការ​ព្យាបាល​មិនមែន​ចាប់​ដាក់​គុក​ជា​មធ្យោបាយ​មួយ​ដើម្បី​ដោះស្រាយ​ការរាល​ដាល​ថ្នាំ​ញៀន​សាកលលោក


រូបភាពឯកសារ៖ ថ្នាំ OxyContin ត្រូវ​បាន​ថត​នៅ​ឧសថដ្ឋានក្នុង​ទីក្រុង​ Montpelier រដ្ឋ Vermont។
រូបភាពឯកសារ៖ ថ្នាំ OxyContin ត្រូវ​បាន​ថត​នៅ​ឧសថដ្ឋានក្នុង​ទីក្រុង​ Montpelier រដ្ឋ Vermont។

អង្គការ​សហប្រជាជាតិ​រាយការណ៍ថា ​មនុស្ស​ប្រហែល​២៥០​លាននាក់ឬ៥​ភាគរយ​នៃ​មនុស្ស​ជំទង់​សាកល​លោក ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ឆ្នាំ​២០១៥ ​ហើយ​មនុស្ស​ប្រហែល​២៩​លាន​៥​សែននាក់​នៃ​មនុស្ស​ទាំង​នោះ មាន​បញ្ហាផ្លូវ​ចិត្តមក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន រួមបញ្ចូល​ទាំងការ​ញៀន​ផង។

របាយការណ៍​ថ្នាំ​ញៀន​ពិភពលោក​ឆ្នាំ​២០១៧​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ការិយាល័យ​ប្រឆាំង​ឆ្នាំ​ញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហប្រជាជាតិបាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្នាំ​ដែល​មាន​សារធាតុ​ញៀនជាប្រភេទ​ថ្នាំ​ញៀន​គ្រោះ​ថ្នាក់​បំផុត ​ដែល​មាន​ចំនួន​៧០​ភាគរយ​នៃ​បញ្ហាសុខភាព​ទាក់​ទិន​នឹង​ថ្នាំ​ញៀនទូទាំង​សាកលលោក។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថាសារធាតុ​ញៀន​រួមមាន​ថ្នាំញៀន​ហេរ៉ូអ៊ីន ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​ស្រប​ច្បាប់ដូចជា​ថ្នាំ Morphine និង Syntheticជា​ប្រភេទ​ថ្នាំ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន។

លោក Aldo Lale-Demoz អនុ​ប្រធាន​នៃ​ការិយាល័យ​ប្រឆាំង​ឆ្នាំ​ញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហប្រ​ជាជាតិ​ឬ(UNODC)​បាន​និយាយថា «នៅ​ក្នុង​ផ្នែក​ជា​ច្រើន​របស់​ពិភពលោក ​យើង​សង្កេត​ឃើញ​ពីការ​កើនឡើង​នូវ​ការទាក់​ទិន​ដ៏ស្មុគ្រ​ស្មាញ​រវាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ហេរ៉ូអ៊ីន​និង​សារធាតុ​គ្រឿង​ញៀន‍»។

មនុស្ស​១២​លាននាក់បាន​ចាក់​ថ្នាំ​ញៀន​នោះ​ទូទាំង​សាកលលោក របាយការណ៍​នោះ​បាន​រកឃើញ​ថា មនុស្ស​១នាក់​ក្នុងចំណោម​មនុស្ស៨​នាក់ ឬ ​មនុស្ស​១​លាន​៦​សែននាក់ កំពុង​ផ្ទុក​មេរោគ HIV ​ហើយ​មនុស្ស​ជាង​ពាក់​កណ្តាលឬ​ច្រើន​ជាង​៦​លាន​នាក់​កំពុង​មាន​ជំងឺមេរោគ​ថ្លើម​ប្រភេទC ខណៈ​ដែល​មនុស្ស​ប្រហែល​១​លាន​៣​សែន​នាក់​កំពុង​មាន​ជំងឺ​ទាំង​២​នោះ៕

XS
SM
MD
LG