ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​​និង​រដ្ឋ​មន្រ្តីការ​ពារប្រទេស​​សន្ទនាគ្នា​អំពី​របង​ព្រំ​ដែន


ប្រធានាធិបតី​ត្រាំ ត្រួត​ពិនិត្យ​ជញ្ជាំង​ព្រំដែន​កាលពី​ថ្ងៃទី​១៣ មីនា ២០១៨ ក្នុង​រដ្ឋ San Diego។
ប្រធានាធិបតី​ត្រាំ ត្រួត​ពិនិត្យ​ជញ្ជាំង​ព្រំដែន​កាលពី​ថ្ងៃទី​១៣ មីនា ២០១៨ ក្នុង​រដ្ឋ San Diego។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​និយាយ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​ការពារ​ប្រទេស​ដោយ​ប្រើ​ប្រាស់​ថវិកា​យោធា​ដើម្បី​ស្ថាបនា​ជញ្ជាំង​ព្រំ​ដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក។

លោកស្រី Dana White​ អ្នកនាំ​ពាក្យ​មន្ទីរ​បញ្ចៈកោណ​បាន​និ​យាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ដែល​គេសួរថា​តើ​លោក​ត្រាំបាន​និយាយ​ប្រធានបទ​អ្វី​ជាមួយ​លោក Jim Mattis ​រដ្ឋ​មន្រ្តី​ក្រសួងការពារ​ប្រទេស​នោះ។ ​អ្នកនាំ​ពាក្យ​នោះ​បាន​និយាយ​ថា «​វា​ជា​ការ​សន្ទនា​លើក​ដំបូង‍»។

​លោកស្រី White ​បាន​និយាយថា៖ «​ចូរចងចាំថា ​ការ​ការ​ពារ​ប្រជាពលរដ្ឋ​អាមេរិក​និង​សន្តិសុខ​ប្រទេស​ជាតិមានសារៈ​សំខាន់​បំផុត​ដល់​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រ​ទេស‍»។

​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រ​ព័ន្ធ Twitter ​ថា «ពី​ព្រោះ​តែ​ប្រាក់​ចំនួន​៧រយ​និង​៧រយ១៦​ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​យោ​ធា​របស់​យើង​ឡើង​វិញ ​ការងារ​ជា​ច្រើន​នឹង​ត្រូវ​បាន​បង្កើត​ហើយ​យោធា​របស់​យើង​នឹង​ខ្លាំង​ម្តងទៀត‍»។

ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ​ម្តងទៀត​ថា៖ «​ការ​ស្ថាបនា​ជញ្ជាំង​នៅតាម​ព្រំ​ដែន​ដែល​ពួកសត្រូវ​បាន​ចាក់​ថ្នាំ​ញៀន​ចូលក្នុង​ប្រទេស​របស់​យើង ​ទាំងអស់​នេះ​ប្រហែល​ជា​ការ​ការ​ពារ​ជាតិ។ ​យើង​ត្រូវ​ស្ថាបនា​ជញ្ជាំង​ការពារ​ព្រំ​ដែន‍»។

មន្ទីរ​បញ្ចៈ​កោណ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពីថាតើថវិកា​យោធា​ប៉ុន្មាន​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ស្ថាបនា​ជញ្ជាំង​តាម​ព្រំ​ដែន​នោះដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​មាន​តម្លៃ​ជាង​២០​ពាន់លាន​ដុល្លារ ឬ​អ្វី​ដែល​មាន​ផលប៉ះពាល់​ទៅលើ​យោ​ធា​សហ​រដ្ឋ​អាមេរិក​ខ្លួនឯងនោះ៕

XS
SM
MD
LG