ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នៅ​សង្ស័យ​ក្រុម​តាលីបង់​ក្នុង​ការ​ជួយ​ប្រឆាំង​ភេរវកម្ម​​


កង​កម្លាំង​ពិសេស​របស់​ក្រុម​តាលីបង់​​មក​ដល់​​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ក្រោយ​ការ​ចាកចេញ​របស់​យោធា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១។
កង​កម្លាំង​ពិសេស​របស់​ក្រុម​តាលីបង់​​មក​ដល់​​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ក្រោយ​ការ​ចាកចេញ​របស់​យោធា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១។

សហរដ្ឋ​អាមេរិក​មិន​បាន​ច្រាន​ចោល​លទ្ធភាពធ្វើការ​ជាមួយ​ក្រុម​តាលីបង់​ប្រឆាំង​ការ​គំរាម​កំហែង​ពី​សាខាក្រុម​ភេរវកម្ម​នៅប្រទេស​អាហ្វហ្គានីស្ថាន​ទេ​ថ្វីបើ​ពួក​មន្ត្រី​បាន​ប្រយ័ត្ន​ប្រយែង​ពី​ការ​រំពឹង​ទុក។​

នៅ​ពេល​ទទួល​សំណួរ​ជា​លើក​ទី១​ចាប់​តាំង​ពី​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចុង​ក្រោយ​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថានលោក​ឧត្តម​សេនីយ៍ ​Mark Milley​ ប្រធាន​អគ្គ​សេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ឯ​មន្ទីរ​បញ្ចកោណ​កាលពី​ថ្ងៃ​អង្គារ​ថា​«វា​អាច​ទៅ​រួច»។​

លោក​ឧត្តមសេនីយ៍ ​Milley​ បាន​និយាយ​ថា៖​ «យើង​មិន​ដឹងអ្វី​អំពីអនាគត​របស់​ក្រុម​តាលីបង់​ទេក៏ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់ពី​ការ​ពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ​ថា​ នេះ​ជាក្រុមគ្មាន​មេត្តា​កាលពី​អតីត​កាល​ប៉ុន្តែ​មិន​ដឹង​ថា​តើ​ពួកគេ​កែប្រែ​ចិត្ត​គំនិត​ឬ​ក៏​អត់»។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​Lloyd Austin ​ក៏​បាន​និយាយ​សម្រាល​អំពី​លទ្ធភាព​នៃ​ការ​ធ្វើការ​ជាមួយ​ក្រុម​តាលីបង់​នៅពេល​និយាយ​ដល់​ពួករដ្ឋ​អ៊ីស្លាម​ខេត្ត​ Khorasan ថ្វីបើ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​និង​មេបញ្ជាការ​ក្រុម​តាលីបង់អំឡុងការ​ជម្លៀស​មនុស្ស​កាលពី​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​ចេញពី​ទីក្រុង​កាប៊ុល​ក៏​ដោយ។​

បន្ថែម​ពី​នេះ​ទៀត​ទាំង​សហ​រដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​មើល​ឃើញ​ថា​សាខា​ក្រុម​រដ្ឋអ៊ីស្លាមជា​សត្រូវ​រួម។

លោក Austin​ បាន​និយាយ​ថា៖​ «យើង​បាន​ធ្វើការ​ជាមួយ​ក្រុម​តាលីបង់​លើ​បញ្ហា​មួយ​ចំនួន​តួច​ហើយ​យើង​អាច​ជម្លៀស​មនុស្ស​ចេញ​បាន​យ៉ាង​ច្រើន​តាមដែលអាច​ធ្វើ​បាន»។​

ថ្វីបើ​ខ្វះ​ទំនុកចិត្ត​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​បន្ទាប់ពី​ការ​ប្រយុទ្ធគ្នា​អស់​រយៈពេល​២០​ឆ្នាំ​ក៏ដោយ​បញ្ហា​ថា​តើ​ក្រុម​តាលីបង់​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ឬ​អត់​នោះ​គឺ​ទាក់​ទង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ខេត្ត​Khorasan ​នោះ។​ ហេតុផល​មួយ​ដែល​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ពួកគេ​គឺ​ការ​សម្រប​សម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក​អំពី​សន្តិសុខ​នៅ​ចំណត​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​នៅពេល​ដែល​ការ​ដក​កងទ័ព​និង​ការ​ជម្លៀស​បាន​ដល់​ទីបញ្ចប់៕

XS
SM
MD
LG