ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប Francis ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​និង​ឯកភាពនៅ​ស្រីសង្កា


សម្តេច​ប៉ាប​ Francis ចាប់​ដៃ​ស្វាគមន៍​ជាមួយ​ Muslim Maulavi Ash-Sheikh M.F. M. Fazil​ (ស្តាំ)​ ក្នុងអំឡុង​ពេល​ជួប​គ្នា​ជា​លក្ខណៈ​អន្តរ​សាសនា​នៅ​មជ្ឈមណ្ឌល​ BMICH​ ក្នុង​ទីក្រុង​កូឡុំបូ​ កាល​ពីថ្ងៃ​ទី​១៣ ខែមករា​ ឆ្នាំ២០១៥។
សម្តេច​ប៉ាប​ Francis ចាប់​ដៃ​ស្វាគមន៍​ជាមួយ​ Muslim Maulavi Ash-Sheikh M.F. M. Fazil​ (ស្តាំ)​ ក្នុងអំឡុង​ពេល​ជួប​គ្នា​ជា​លក្ខណៈ​អន្តរ​សាសនា​នៅ​មជ្ឈមណ្ឌល​ BMICH​ ក្នុង​ទីក្រុង​កូឡុំបូ​ កាល​ពីថ្ងៃ​ទី​១៣ ខែមករា​ ឆ្នាំ២០១៥។

សម្តេច​ប៉ាប​ Francis បាន​គូសបញ្ជាក់​សេចក្តី​ត្រូវ​ការ​ឲ្យ​មាន«យុត្តិធម៌​ ការ​ផ្សះផ្សា​គ្នា​និង​ឯកភាព»នៅ​ក្នុង​ប្រទេស​ស្រីលង្កា (Sri Lanka) ដែល​ព្រះ​អង្គ​បាន​យាង​ទៅ​ដល់​ទី​នោះ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ចាប់ផ្តើម​ព្រះ​រាជ​ទស្សនកិច្ច​មួយ​សប្តាហ៍​នៅ​ក្នុង​ទ្វីបអាស៊ី។

សម្តេច​ប៉ាប​បាន​មាន​ព្រះ​បន្ទូល​នៅ​ឯចំណត​យន្តហោះ​អន្តរជាតិ​ក្រុង​ កូឡុំបូ (Colombo) ដោយ​ព្រះអង្គ​បាន​ថ្លែង​ថា​ ប្រទេស​ស្រីលង្កា​ត្រូវការ​ស្វែង​រក​ការពិត​អំពី​អ្វី​ដែល​បាន​កើត​មាន​ទ្បើង​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ដ៏​យូរ​របស់ខ្លួន ​ហើយ​ការ​កសាង​ជា​ថ្មី​ត្រូវ​មាន​រួម​បញ្ចូល​ការ​គោរព​សិទ្ធិ​មនុស្ស​និង​«ការ​ចូលរួម​ទាំង​ស្រុង​នៃ​សមាជិក​ម្នាក់ៗ​នៃ​សង្គម​ផង​ដែរ»។

សម្តច​ប៉ាប​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​ប្រធានាធិបតី​ Maithripala Sirisena​ ដែល​ទើប​តែចូល​កាន់​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ។​ លោក​ប្រធានាធិបតី​ស្រីលង្កា​បាន​សន្យា​ថា​ នឹង​បង្កើត​ក្រុម​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្រាជ្រាវការ​រំលោភ​បំពាន​នានា​នៅ​ពេល​សង្គ្រាម។

សម្តេច​ប៉ាប​អង្គនេះ​ដែល​មាន​ព្រះជន្ម​៧៨​ព្រះវស្សា​បាន​លើក​ពេល​កំណត់​ជំនួបជា​មួយ​ពួក​អេវ៉ែក​ស្រី​លង្កា​នៅ​ក្រោយ​ការ​ធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​ដោយ​ទ្បាន​បើក​ដំបូល​មួយ​គ្រឿង​ក្នុង​ពេលមាន​អាកាសធាតុ​ក្តៅ ​ហើយមាន​រយៈ​ពេល​យូរ​ជាង​ការរំពឹង​ទុក៕

XS
SM
MD
LG