ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេចប៉ាប Francis ជួប​ជាមួយ​មេដឹកនាំ​សាសនា​ផ្សេងៗ​ក្នុង​ទស្សនកិច្ច​មជ្ឈឹម​បូព៌ា


សម្តេច​ប៉ាបFrancis បាន​បញ្ចប់​ព្រះរាជ​ទស្សនកិច្ចរបស់​ព្រះអង្គក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា ដោយ​មាន​ជំនួប​មួយ​ចំនួន​ជាមួយ​ពួកមេដឹកនាំ​សាសនា​និង​នយោបាយ​នៅ​ក្នុងប្រទេស​អ៊ីស្រាអែល។

នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​សម្តេច​ប៉ាប Francis បាន​សូត្រធម៌​និង​ដាក់​កម្រង​ផ្កា​នៅ​ឯសារមន្ទីរ Holocaust ក្នុង​ក្រុង​ Jerusalem។

ព្រះអង្គ​ទៅ​ទស្សនា​ផ្នូរ​សព​លោក Theodor Herzl បិតា​នៃ​ប្រទេសIsrael ទំនើប​ជួប​ជាមួយ rabbis ជាន់​ខ្ពស់​នៃ​ក្រុង​ Jerusalem និង​ជួប​ជាមួយ​ប្រធានាធិបតី​និង​នាយក​រដ្ឋមន្ត្រី Israel ផងដែរ។

កាល​ពី​ពេល​មុន​នោះ សម្តេចប៉ាប​ជួបជាមួយ​ Grand Mufti នៃ​ក្រុង Jerusalemនៅ​ Haram al-Sharif ដោយ​បាន​មាន​បន្ទូល​ថា​ទស្សនកិច្ច​នៅ​ដែនដី​ពិសិដ្ឋ​មិន​សព្វគ្រប់​ទេ​បើ​គ្មាន​ជំនួប​នេះ។

«មិត្ត​ជា​ទីស្រទ្បាញ់ ពី​កន្លែង​ពិសិដ្ឋ​នេះ​ខ្ញុំ​សូម​អង្វរ​ដល់​មនុស្ស​និង​សហគមន៍​ទាំងអស់ ដែល​គោរព​ Abraham។ ចូរ​យើង​គោរព​និង​ស្រទ្បាញ់​គ្នា​ជា​បងប្អូន។ ចូរយើង​យល់​អំពី​ ទុក្ខវេទនា​របស់​អ្នក​ឯទៀត»។

សម្តេច​ប៉ាប​ក៏​បាន​សូត្រធ៌ម​ដែរ​នៅ Western Wall ដែល​ជា​កន្លែង​ពិសិដ្ឋ​មួយ​របស់​ Judaism។ Rabbi Shmuel Rabinovitch ថ្លែង​ថា៖

«ច្រើន​ឆ្នាំ​ណាស់​មក​ហើយសាសនា​ជា​ប្រភព​នៃ​ការ​បែកបាក់។ ពី​កន្លែង​នេះ​ដែល​ជា​ កន្លែង​ពិសិដ្ឋ​សម្រាប់​ព្រះអង្គ សម្រាប់​ខ្ញុំ​និង​សម្រាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​អំពាវនាវ​ដល់​មនុស្ស​កាន់​សាសនា​ទាំងអស់​ឲ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​សំអប់​និង​ការប្រឆាំង​នឹង​ពួក​ជ្វីស»។

Rabbi Arthur Schneier មក​ពី​អាមេរិក សរសើរ​ទស្សនកិច្ច​សម្តេច​ប៉ាប។

«ជា​អកុសល មាន​មេដឹកនាំ​សាសនា​ទាំងនោះ​ដែល​បំបែក​បំបាក់​យើង។ ការ​ពិត​ជាក់ស្តែង​ដែល​ សម្តេចប៉ាប​យាង​មក​ទីនេះ​ហើយ​ព្រឹទ្ធាចារ្យ​ Bartholomew មក​ទីនេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​រវាង​សាសនា​ផ្សេងៗ។ នេះ​ជា​វីធី​ល្អ»។

Lucy Bikbikian មកពី Jaffa ចូលចិត្ត​សារ​សន្តិភាព​របស់​សម្តេចប៉ាប។

«ព្រះអង្គ​ចង់​ប្រសិទ្ធិពរ​ឱ្យ​ដែនដី​នេះ។​ដែនដី​នេះ​ត្រូវការ​សន្តិភាព។យើង​ស្រទ្បាញ់​សន្តិភាព»។

កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ សម្តេចប៉ាប​ជួប​ជាមួយ​ពួក​មេដឹកនាំ​ Orthodox ecumencial នៅ​កន្លែង​ដែល​មនុស្ស​ច្រើន​នាក់​ជឿថា​ព្រះយេស៊ូ​បានត្រូវ​ចាប់​ចង​ឆ្កាង។

«ដោយ​ឈរ​ជា​អ្នក​ធ្វើ​ធម្មយាត្រា​នៅ​ក្នុង​កន្លែង​ពិសិដ្ឋ​ទាំងនេះ យើង​ក៏​នឹក​ឃើញ​ដល់​ភូមិភាគ​មជ្ឈឹមបូព៌ា​ទាំងមូល​ដែល​មាន​អំពើ​ហិង្សា និង​សង្គ្រាម»។

ព្រឹទ្ធាចារ្យ Bartholomew មេដឹកនាំ​ពួក​អ្នក​កាន់​គ្រឹស្តសាសនា​ Orthodox ក្នុង​ពិភពលោក​សម្តែង​ការសោកស្តាយ​អំពី​ការរើសអើង​ពូជសាសន៍និង​ភាព​និយម ជ្រុល​ខាង​សាសនា​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

«ប្រឈមមុខ​នឹង​ស្ថានភាព​បែប​នេះ សារ​របស់​ព្រះយេស៊ូ​មាន​ភាពបន្ទាន់​និង​ច្បាស់លាស់។ ចូរ​អ្នក​ស្រទ្បាញ់​ពួកអ្នក​កាន់​សាសនា​ឯទៀតៗ»។

បន្ទាប់​មក​មេដឹកនាំ​សាសនា​ទាំងពីរ​នាក់នេះ​បាន​ឱប​គ្នា។ ជំនួប​នេះ​កត់សម្គាល់​ការជួប​គា្ន ស្រដៀង​គ្នា​នេះ​ដែរ​រវាង​អ្នកកាន់​តំណែង​មុន​មេដឹកនាំ​ពីរនាក់​នេះ​កាលពី​៥០​ឆ្នាំមុន​នេះ​ដែល​បាន​ចាប់ផ្តើម​ការផ្សះផ្សា​គ្នា​រវាង​ព្រះវិហារគ្រឹស្ត​សាសនា​ទាំងពីរ​នេះ៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ។
XS
SM
MD
LG