ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​​មិន​យល់​ស្រប​នឹង​​បាតុកម្ម​​ប្រឆាំង​វិធានការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩​ទេ


បាតុករ​ក្នុង​រដ្ឋតិចសាស សហរដ្ឋអាមេរិក តវ៉ា​ប្រឆាំង​នឹង​ការ​បន្ថែម​រយៈពេល​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ផ្ទះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩​កាន់​តែ​ខ្លាំង​ឡើង ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​២០២០។

ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​មិន​យល់​ស្រប​នឹង​បាតុកម្មនានា​ ដែល​ប្រឆាំង​នឹង​វិធានការ​របស់​រដ្ឋ​ជា​ច្រើន​ដែល​រឹតត្បិតសកម្មភាព​សេដកិច្ច​និង​សង្គម ​ព្រម​ទាំង​ការតម្រូវ​ឲ្យ​រក្សា​គម្លាត​សង្គម​ពីគ្នា​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ទេ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ។​ ការ​ស្ទង់​មតិ​ថ្មី​នេះ​ក៏​បានរកឃើញ​ផង​ដែរ​ថា​ ការ​គាំទ្រ​ចំពោះ​វិធានការ​រឹតត្បិត​ទាំង​នេះ​មាន​ការ​ថយ​ចុះ​។

ការ​ស្ទង់​មតិ​ថ្មី​នេះ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Chicago និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កិច្ចការ​សាធារណៈ​របស់​បណ្ដាញ​ព័ត៌មាន​ AP និង​មជ្ឈមណ្ឌល NORC បាន​រក​ឃើញ​ថា ៥៥%​នៃ​ពលរដ្ឋ​អាមេរិកាំង​ថា ​ពួក​គេ​មិន​យល់​ស្រប​នឹង​បាតុកម្ម​ទាំង​នោះ​ទេ ខណៈ​ដែល​ពលរដ្ឋ​អាមរិក​៣១%​ថា​ ពួក​គេ​យល់​ស្រប។

ការ​ស្ទង់​មតិ​ក៏​បាន​រក​ឃើញ​ថា ៧១%​នៃ​ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​ឲ្យ​មាន​ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះមិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ លើក​លែង​តែ​ក្នុង​ពេល​ចាំ​បាច់ ដែល​ជា​ចំនួន​ភាគរយ​ធ្លាក់​ចុះ​ពី​ចំនួន​៨០%​កាល​ពី​ពីរ​សប្តាហ៍​មុន។ ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋអាមេរិកាំង​៦៧%​ឥឡូវ​នេះ​ថា​ ពួក​គេ​ចង់​ឲ្យ​គេ​បិទ​ភោជនីយដ្ឋាន​និង​បារ​ ដែល​ជា​ការ​ថយ​ចុះ​ពី​ចំនួន​គាំទ្រ​៧៦%​ដែល​មាន​ពី​មុន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG