ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​កូរ៉ូណា​បាន​រាល​ដាល​ទៅ​ដល់​សេតវិមាន


នាង Katie Miller មន្ត្រី​ព័ត៌មាន​របស់​អនុប្រធានាធិបតី​ Mike Pence ដែល​រក​ឃើញ​មាន​វិជ្ជមានវីរុស​កូរ៉ូណា។
នាង Katie Miller មន្ត្រី​ព័ត៌មាន​របស់​អនុប្រធានាធិបតី​ Mike Pence ដែល​រក​ឃើញ​មាន​វិជ្ជមានវីរុស​កូរ៉ូណា។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​ ដូណាល់ ត្រាំ​ កំពុង​ចាត់​វិធានការ​ដោយ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​សកម្មភាព​សង្គម​ និង​បើក​ឡើង​វិញ​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ ខណៈ​ដែល​កំពុង​ដោះ​ស្រាយ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ក្នុង​ចំណោម​បុគ្គលិក​សេតវិមាន។

ជំនួយការ​សេតវិមាន​យ៉ាង​តិច​ណាស់​ក៏​២នាក់​ដែរ​ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ជំងឺ​កូវីដ១៩ វិជ្ជមាន​គឺទាហាន​ម្នាក់​ការពារ​ប្រធានាធិបតី​ ដូណាល់​ ត្រាំ និង​ស្រ្តី​អ្នក​នាំពាក្យ​ឲ្យ​លោក​អនុប្រធានាធិបតី​ Mike Pence។

អ្នក​នាំពាក្យ​ឲ្យ​លោក​អនុប្រធានាធិបតី​ Mike Pence ​បាន​និយាយ​ថា​ លោក​អនុប្រធានាធិបតី បាន​ធ្វើ​តេស្ត​រក​ឃើញអវិជ្ជមាន​ជំងឺ​កូវីដ១៩ ហើយ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ​នៅ​ថ្ងៃចន្ទ​នេះ ដែល​នៅ​ទីនោះ ​លោក​ មាន​គម្រោង​ធ្វើ​សន្និសីទ​តាម​វីដេអូ ជាមួយ​អភិបាល​រដ្ឋ​នានា​ស្តីពី​ការ​ឆ្លើយ​តប​លើ​មេរោគ​កូរ៉ូណា និង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ឡើង​វិញ។

លោក​ Devin O’Malley ​អ្នក​នាំពាក្យ​របស់​លោក​អនុប្រធានាធិបតី បាន​និយាយ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖​ «លោក​អនុប្រធានាធិបតី​ Pence​ នឹង​បន្ត​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​អង្គភាព​សុខាភិបាល​សេត​វិមាន​ ហើយ​មិន​ស្ថិត​នៅ​ដាច់​ពី​គេ​ទេ»។

លោក​វេជ្ជបណ្ឌិត ​Anthony Fauci​ ប្រធាន​អ្នក​ជំនាញ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា​របស់​សេតវិមាន កំពុង​នៅ​ដាច់​ពីគេ ថ្វីបើ លោក​បាន​ធ្វើ​តេស្តមាន​វិជ្ជមាន​មេរោគកូ​រ៉ូណា​ក៏ដោយ។ សមាជិក​អ្នក​ជំនាញ​កំពូល​២​នាក់​ផ្សេង​ទៀត​របស់​ក្រុម​ការងារ​មេរោគ​កូរ៉ូណា​សេតវិមាន គឺ​លោក ​Stephen Hahn ប្រធាន​រដ្ឋបាល​ខាង​ឱសថ​ និងចំណី​អាហារ និង​លោក​ Robert Redfield នាយក​មជ្ឈមណ្ឌល​ត្រួត​ត្រា​និង​គ្រប់​គ្រងជំងឺ​សហរដ្ឋ​អាមេរិក បាន​ស្ថិត​នៅ​ដាច់​ពី​គេ​២​សប្តាហ៍ បន្ទាប់​ពី​ចូល​រួម​ជំនួប​មួយ​ដែល​នៅ​ទីនោះ ​មាន​វត្តមាន​បុគ្គលិក​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា។

មនុស្ស​ជាង​១លាន​៣សែន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ឆ្លង​មេរោគ​កូរ៉ូណា និង​មនុស្ស​ជាង​៨ម៉ឺន​នាក់​បាន​ស្លាប់៕

XS
SM
MD
LG