ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​បារាំង​​ចាប់​ខ្លួន​ជនសង្ស័យ​​ម្នាក់​ដែល​វាយ​ប្រហារ​ដោយ​រថយន្ត​ទៅ​លើ​ទាហាន​បារាំង​


កង​កម្លាំង​សន្តិសុខ​បារាំង ឡោមព័ទ្ធ​ឡាន​មួយ​គ្រឿង​ដែល​អាជ្ញាធរ​សង្ស័យ​ថា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​វាយ​ប្រហារ​លើ​ទាហាន​បារាំង កាល​ពី​ថ្ងៃទី​៩ ខែ​សីហា។
កង​កម្លាំង​សន្តិសុខ​បារាំង ឡោមព័ទ្ធ​ឡាន​មួយ​គ្រឿង​ដែល​អាជ្ញាធរ​សង្ស័យ​ថា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​វាយ​ប្រហារ​លើ​ទាហាន​បារាំង កាល​ពី​ថ្ងៃទី​៩ ខែ​សីហា។

លោក​ Edouard Phillipe ​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​បារាំង​បាន​បញ្ជាក់​ពីការ​ចាប់​ខ្លួន​បុរសម្នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​បើក​រថយន្ត​បុក​ក្រុម​ទាហាន​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ជាយ​ក្រុង​ប៉ារីស​ដែល​បាន​ធ្វើ​ឲ្យ​ទាហាន​៦​នាក់​រង​របួសនៅ​ក្នុង​អ្វីដែល​ពួក​អាជ្ញាធរ​និយាយថា ​ជា​ការ​វាយ​ប្រហារ​ដោយ​ចេត្តនា។

ប៉ូលិស​បារាំង​បាន​បាញ់​ហើយ​ចាប់​ខ្លួន​ជន​សង្ស័យ​គ្មានឈ្មោះ​នោះ​នៅ​ក្នុង​រថយន្ត​ក្នុង​អំឡុង​នៃការ​ស្វែងរក​ជន​សង្ស័យ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ប៉ារីស។

លោក​នាយករដ្ឋ​មន្រ្តី​បារាំង ​Phillipe ​បាន​ប្រាប់​សមាជិកសភា​ក្នុង​អំឡុង​ពេល​នៃ​សម័យ​ប្រជុំ​សភា​ថា «ជន​សង្ស័យ​ដែល​បាន​បើក​រថយន្តដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នោះ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​លើ​ផ្លូវ ​Highway ​រវាង​ក្រុង​ប៉ារីស​និង​ក្រុង Boulogne-sur-Mer‍»។

លោក Christopher Castaner​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បារាំង​បាន​និយាយថា ការិយាល័យ​រដ្ឋ​អាជ្ញា​របស់​ក្រុង​ប៉ារីស ​បាន​បើក​ការ​ស៊ើប​អង្កេត​ភេរវកម្ម។

ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួកទាហាន​បាន​ចាក​ចេញ​ពី​បន្ទាយ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Levallois-Perret ​ដើម្បី​ធ្វើ​ការ​យាម​ល្បាត។

​លោក Patrick Balkany ​អភិបាល​ក្រុង​បាន​និយាយថា ​គ្មាន​ការ​សង្ស័យ​ឡើយថា ការ​វាយ​ប្រហារ​នោះជា​ចេតនា។ លោក​បាន​និយាយ​ទៀត​ថា រថ​យន្ត​នោះ​មិន​បាន​ឈប់​ទេ។​ វា​បើក​ទៅ​មុខ។ រថយន្ត​នោះ​បាន​បង្កើន​ល្បឿន​យ៉ាង​លឿន។

ការវាយ​ប្រហា​រនោះ​ជាការ​វាយ​ប្រហារទី១៥​ទៅ​លើ​ទាហាននិង​មន្រ្តី​ប៉ូលិស​បារាំង​ក្នុង​រយៈ​ពេល​២ឆ្នាំ​៦ខែ៕

XS
SM
MD
LG