ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លើង​ឆេះ​ព្រៃ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រRiviera នៅ​បារាំង​បង្ខំ​ឲ្យ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់


យន្តហោះ​ពន្លត់​អគ្គិភ័យ​បាន​ទម្លាក់​ទឹក​ពន្លត់ព្សឬ​នៅជាយ​ក្រុង La Londe-les-Maures ឆ្នេរ​ Riviera កាល​ពីថ្ងៃទី២៦ កក្កដា ២០១៧។
យន្តហោះ​ពន្លត់​អគ្គិភ័យ​បាន​ទម្លាក់​ទឹក​ពន្លត់ព្សឬ​នៅជាយ​ក្រុង La Londe-les-Maures ឆ្នេរ​ Riviera កាល​ពីថ្ងៃទី២៦ កក្កដា ២០១៧។

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​បារាំង​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ចាប់​ផ្តើម​ឆាបឆេះ​ដល់​ផ្នែក​មួយ​ចំនួន​នៃ​ឆ្នេរ​សមុទ្រ Riviera កាល​ពី​យប់​ថ្ងៃ​អង្គារ និង​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់។

អគ្គិភ័យ​នេះ​គឺ​ជា​ហេតុការណ៍​ឆាប់​ឆេះ​ដោយ​សារ​ខ្យល់​ដែល​បាន​ឆេះ​ព្រៃ​និង​ព្រៃគម្ពោត​វាង​ទីក្រុង Marseilles និង​ទីក្រុង នីស នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​បារាំង។ អគ្គិភ័យ​ដែល​ឆាបឆេះ​ក្នុង​ល្បឿន​លឿន​នៅ​ក្បែរ​រមណីយដ្ឋាន Saint-Tropez នេះ បាន​បង្ក​ឲ្យ​មាន​ការ​ជម្លៀស​ខ្លួន​មនុស្ស​ប្រហែល​១​ម៉ឺន​នាក់ ដោយ​រួម​ទាំង​មនុស្ស​៣​ពាន់​នាក់​នៅ​កន្លែង​បោះជំរំ​ផង​ដែរ។

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​រាប់​រយ​នាក់​កំពុង​តែ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ដើម្បី​បាញ់​ទឹក​ទៅ​លើ​តំបន់​ជួរ​ភ្នំ​នេះ ដែល​ជា​ទូទៅ​តែងតែ​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើងនៅ​រដូវ​ក្តៅ។

អគ្គិភ័យ​នេះ​បាន​ចាប់​ផ្តើម​ឆាបឆេះ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ខ្លួន​មនុស្ស​មួយ​ចំនួន​តូច ខណៈ​ដែល​អគ្គិភ័យ​បាន​ឆេះ​ជិត​ដល់​កាច់​ជ្រុង​រមណីយដ្ឋាន Saint-Tropez។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ក៏​បាន​ព្យាយាម​ពន្លត់​អគ្គិភ័យ​នៅ​ប៉ែក​ខាង​កើត​សង្កាត់ Artigues និង​នៅ​សង្កាត់ La Croix Valmer កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ផង​ដែរ។

មក​ទល់​នឹង​ពេល​នេះ នៅ​មិនទាន់​មាន​សេចក្តីរាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ដោយសារ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ។

ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​បារាំង​ងាយ​រងគ្រោះ​ភ្លើង​ឆេះ​ព្រៃ​ណាស់​ដោយ​សារ​តំបន់​នោះ​មាន​ព្រៃ​ក្រាស់ មាន​អាកាសធាតុ​ស្ងួត​នៅ​រដូវ​ក្តៅ និង​ខ្យល់​បក់​ពី​សមុទ្រ​ដែល​ធ្វើ​ឲ្យ​ភ្លើង​កាន់​តែ​ឆេះ​៕

XS
SM
MD
LG