ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស ដែល​លោក​បាន​ហៅ​ថា​ជា​ទីក្រុង​គ្រោះថ្នាក់


កងកម្លាំង​រង់ចាំនៅក្បែរ​ Arc de Triomphe ក្នុងទីក្រុង​ប៉ារីសមុន​នឹង​ចូលរួម​ក្នុង​ទិវាហែក្បួន​ថ្ងៃ Bastille Day នៅផ្លូវ Champs-Elysee កាលពីថ្ងៃទី១៤ កក្កដា ២០១៦។
កងកម្លាំង​រង់ចាំនៅក្បែរ​ Arc de Triomphe ក្នុងទីក្រុង​ប៉ារីសមុន​នឹង​ចូលរួម​ក្នុង​ទិវាហែក្បួន​ថ្ងៃ Bastille Day នៅផ្លូវ Champs-Elysee កាលពីថ្ងៃទី១៤ កក្កដា ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump ដែល​កាល​ពី​មុន​ធ្លាប់​ហៅ​ប៉ារីស​ថា​ជា​ទីក្រុង​មួយ​ដែល​គ្មាន​សុវត្ថិភាព ដោយ​សារ​តែ​ការ​វាយប្រហារ​ភេរវកម្ម បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​នៃ​ប្រទេស​បារាំង​នេះ​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ហើយ​និង​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការ​ដែល​កងកម្លាំង​អាមេរិក​បាន​ចូលរួម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១។​

កាល​ពី​មួយ​ឆ្នាំ​មុន លោក Trump បាន​ពណ៌នា​ទីក្រុង​ប៉ារីស​ថា «មិន​អាច​ទប់ស្កាត់​បាន និង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់‍» ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ លោក​បាន​លើកឡើង​បន្ថែម​ថា ការវាយប្រហារ​របស់​ក្រុមរដ្ឋឥស្លាម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​បាន​ធ្វើ​ឲ្យ​ប៉ារីស​បាត់បង់​ប្រជាប្រិយភាព​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​របស់​ខ្លួន។​

ខណៈ​ដែល​លោក​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ស្តី​ពី​ការ​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ លោក Trump បាន​ថ្លែង​ថា លោក​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​ទីក្រុង Pittsburgh មិន​មែន​ទីក្រុង​ប៉ារីស​នោះ​ទេ។

ប៉ុន្តែ​នៅ​ក្នុង​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ប៉ារីស លោក Trump មាន​ផែនការ​នឹង​ជួប​ជាមួយ​នឹង​លោក Macron ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី បរិភោគ​អាហារ​ពេល​ថ្ងៃ​ត្រង់​ជាមួយ​នឹង​មន្ត្រី​យោធា ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ចេតិយ​លោក Napoleon Bonaparte ហើយ​នៅ​ថ្ងៃ​សៅរ៍​នឹង​ចូលរួម​ក្នុង​ទិវា Bastille Day ដែល​ជា​ទិវា​ឈប់​សម្រាក​ជាតិ​មួយ​របស់​បារាំង៕

XS
SM
MD
LG