ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​លោក​ កឹម សុខា ជាប់​ពន្ធនាគារ​ប្រាំ​ខែ

លោក ​កឹម សុខា ​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នៅ​​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រោយ​ពី​​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។ ​(​ឡេង ឡែន/VOA)

សាលា​ដំបូង​រាជធា​នី​ភ្នំពេញ​កាត់​ទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជាប្រាក់​៨​សែន​រៀល ​ស្របពេល​ស្ថានការណ៍​នៅ​ខាងក្រៅ​សវនាការ​ពេល​ជម្រះមានកា​ប្រទាញ​ប្រទង់​រវាង​សន្តិសុខ​ខណ័្ឌ​ និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

នៅព្រឹក​ថ្ងៃសុក្រ​នេះ តុលាការ​បាន​កាត់​ទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំខែ នៅ​គ្រាអ្នកគាំទ្រ​ដែល​តវ៉ា​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូបនោះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​សវនាការ​។ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ​ថា​ការ​សម្រេច​នេះ​រំលោភ​ច្បាប់ ដោយ​សារ​អភ័យ​ឯក​សិទ្ធិ​សភា​កូនក្តី​របស់​លោក គឺ​ជាមូល​ហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​បដិ​សេធមិនចូល​ខ្លួន។

សាលា​ដំបូង​រាជធា​នី​ភ្នំពេញ​កាត់​ទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជាប្រាក់​៨​សែន​រៀល ​ស្របពេល​ស្ថានការណ៍​នៅ​ខាងក្រៅ​សវនាការ​ពេល​ជម្រះមានកា​ប្រទាញ​ប្រទង់​រវាង​សន្តិសុខ​ខណ័្ឌ​ និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦​ ខណៈពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ចោទប្រកាន់​លោក​កឹម សុខា​ ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ​អំពី​រឿង​អាស្រូវ​ផ្លូវភេទ​រវាង​នាង​ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ (ឡេង ឡែន/VOA)

នៅព្រឹក​ថ្ងៃសុក្រ​នេះ តុលាការ​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​លោក​ កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ «បដិសេធ​មិន​ចូល​ខ្លួន» ដោយ​គ្មាន​មូល​ហេតុ​ត្រឹមត្រូវ ទាក់​ទងនឹង​រឿង​អា​ស្រូវ​ស្នេហា​លួច​លាក់ជា​មួយ​អតីតនារី​កាត់សក់​វ័យ​ក្មេង​ម្នាក់ ដែល​ត្រូវ​បានគេ​ស្គាល់​ថា​ឈ្មោះ ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។ ​

លោក​ចៅក្រម​ កែវ មុនី ប្រកាសថា តុលាការ​រាជធានី​សម្រេច​ដាក់​ទោស​លោក កឹម សុខា ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះ​ជាតិ ឲ្យជាប់​ពន្ធ​នាគារ​ដោយ​គ្មាន​វត្តមាន​របស់​ លោក​ កឹម សុខា​ អ្ន​ក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ និង​ក្រុម​មេធាវី​ការពារ​រូបលោក។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍​ភ្លាមៗ ក្រោយ​ការ​សម្រេច​សាលក្រម​របស់​តុលា​ការ​ដោយ​បដិសេធ​មិនទទួល​យក​ការ​សម្រេច​នេះ​ ហើយ​ថា​សាលក្រម​នេះ​ជា​សាលក្រម​ដែល​ស្ថិត​នៅ​ក្រោមសម្ពាធ​នយោបាយ​នៃ​គណបក្ស​កាន់​អំណាច។ ​

លោក ចាន់ ចេង មេធាវី​ការពារក្តី​ឲ្យលោក កឹម សុខា ប្រាប់​ថា ភស្តុតាង​ដែល​តុលាការ​លើក​ឡើង​ក្នុង​ការជំនុំជម្រះ និង​ប្រកាស​សាលក្រមលើ​សំណុំ​រឿង​កូន​ក្តី​របស់​លោក គឺ​ជាការ​សម្រេច​ខុស​នីតិ​វិធីច្បាប់ និង​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ។ លោក​បន្ថែម​ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​បទ​ល្មើសដូច​ការ​ចោទ​របស់តុលាការ​នោះទេ​ ដោយសារ​មេធាវី​បានប្រាប់​ពី​មូល​ហេតុ​ដែល​កូន​ក្តី​មិន​ព្រមចូល​ខ្លួននេះ​រួច​ហើយថា លោក កឹម សុខា មិនព្រម​ចូល​ខ្លួន​តាមការ​កោះ​ហៅ​របស់​តុលាការ ដោយ​សារ​លោក​មាន​អភ័យ​ឯក​សិទ្ធិ។

«ចំណាត់​ការ​របស់​តុលាការ​ពីមួយ​ដំណាក់​កាលទៅ​មួយ​ដំណាក់​កាល គឹ​មិន​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ត្រឹមត្រូវ​តាមច្បាប់​ចែងទេ ហើយ​ជារួម​ចុង​ក្រោយ​នេះគឺថា ការ​សម្រេចសេចក្តី​ឲ្យកូន​ក្តី​ខ្ញុំ​ជាប់​ចោទ​ដោយ​មាន​ការ​ផ្តន្ទាទោស ហើយ​ពិន័យ​ជាប្រាក់​៨​សែន​រៀល​នេះ គឺ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ដល់​កូន​ក្តី​ខ្ញុំ ហើយ​និង​ធ្វើ​ឲ្យ​កូន​ក្តី​ខ្ញុំ​ទទួល​រង​ដោយ​អំពើ​អយុត្តិធម៌​ជាទី​បំផុត»។

លោក ចាន់ ចេង បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តីដើម្បី​ប្តឹង​មិន​សុខ​ចិត្តលើ​ការ​សម្រេច​សាលក្រម​នេះក្នុង​ពេល​ឆាប់ៗ។

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា លើកឡើង​ក្នុង​សារអេឡិច​ត្រូនិចថា មេធាវី​ការពារ​ជនជាប់​ចោទ​មាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​ដោយ​គោរព​ទៅ​តាម​នីតិវិធី ហើយ​ចៅក្រម​ជំនុំ​ជម្រះ​នឹង​សម្រេច​លើ​ការ​ស្នើ​សុំ​ដោយ​យោង​លើ​មូលដ្ឋាន​ច្បាប់ និង​នីតិវិធី។

ខណៈ​ដែល​តុលាការកំពុង​សវនាការ​លោក កឹម សុខា នៅ​ព្រឹកនេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​មុខ​សា​លាដំបូង​រាជ​ធានី​ភ្នំពេញ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខ័ណ្ឌ​៧មករា គ្រា​ដែល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​សន្តិ​សុខ​ខ័ណ្ឌ​៧​មករា នៅ​ពេល​ដែល​អ្នកគាំទ្រ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ទមា្លក់​បទ​ចោទ​លើ​លោក កឹម សុខា។​ ក្រោយ​មក​សមត្ថកិច្ច​ក៏​បាន​ដោះ​លែងបុរសម្នាក់​នោះ បន្ទាប់ពី​ឃាត់​ខ្លួនអស់ជាង​៦​ម៉ោង។​ ​

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦​ ខណៈពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ចោទប្រកាន់​លោក​កឹម សុខា​ ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ​អំពី​រឿង​អាស្រូវ​ផ្លូវភេទ​រវាង​នាង​ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ (ឡេង ឡែន/VOA)
អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦​ ខណៈពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ចោទប្រកាន់​លោក​កឹម សុខា​ ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ​អំពី​រឿង​អាស្រូវ​ផ្លូវភេទ​រវាង​នាង​ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ (ឡេង ឡែន/VOA)

ក្រៅពី​មាន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មួយ​ចំនួននៅ​មុខ​តុលាការ​ ក៏​មាន​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​រាប់​រយ​នាក់​បាន​ប្រមូលផ្តុំ​នៅ​មុខ​ស្នាក់ការ​កណ្តាលគណបក្ស ដើម្បី​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការជំនុំជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ផង​ដែរ​។

ថ្លែង​ក្នុង​វេទិកាសាធារណៈ​ជា​លើក​ដំបូង​បង្អស់ ក្រោយ​ពីស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ខែ​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ លោក កឹម សុខា លើក​ឡើង​ថា លោក​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ទទួល​បានសិទ្ធិ និងសេចក្តី​សុខតាម​រយៈការ​បង្រួបបង្រួម​ជាតិ និង​ការ​អនុវត្ត​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំនៅ​តែប្តេជ្ញាបន្ត​ការ​តស៊ូ​លះបង់​ដើម្បី​ឆន្ទៈរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀតដោយ​ឥត​រួញរា​ឡើយ ទោះបី​គេ​បាន និង​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្ញុំ​ដោយ​ប្រើប្រាស់​គ្រប់​រូប​ភាព ដោយប្រព័ន្ធ​ស្ថាប័នជាតិ ​ជាពិសេស​តុលាការ​ក៏​ដោយ ឧបករណ៍​នយោបាយ​ទាំងអស់​នេះ​គឺគេ​ធ្វើ​ដើម្បី​វាយ​ប្រហារមក​លើ​សិទ្ធិ​នយោបាយ​របស់​ខ្ញុំ​ ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់​ជីវិតនយោបាយ​របស់​ខ្ញុំ»។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លើក​ឡើង​ថា អ្នក​នយោបាយ​គួរ​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​ជាប់គាំង មិន​គួរ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​ធ្វើ​ឲ្យ​មតិជាតិ ​និ​ង​អន្តរជាតិ​រិះ​គន់​ ហើយ​នឹង​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ការ​បោះ​ឆ្នោត​ខាងមុខ​ដូច្នេះ​ទេ។

«កាលណា​សេរី​ពហុបក្ស​ទាល់​តែបក្ស​ទាំងអស់​ហ្នឹងវាឈរ​លើ​គោល​ការណ៍ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ បាន​ន័យ​ថា​វា​មាន​សមភាព​ វា​មាន​តុល្យភាព ហើយ​ក៏មាន ស្មើ​ភាពគ្នា​ចំពោះ​មុខ​ច្បាប់​ក្នុងការ​ប្រកួត​ប្រជែង ហើយ​បើ​សិន​ជា​មានគណបក្ស​នយោបាយ​ណា​មួយ​ត្រូវ​រង​គំនាប​ត្រូវ​រងអី នេះ​ជា​ការ​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​ក្រោយ​ហ្នឹង​គេ​រិះ​គន់​ថាវា​មិនបាន​សេរី និង​យុត្តិ​ធម៌​ត្រឹមត្រូវ»។

ជុំ​វិញ​សវនាការ​លើ​លោក កឹម សុខា អ្នកគាំទ្រ​លោក និង​សង្គម​ស៊ី​វិល​បារម្ភ​ថា​នឹង​មានការ​ចាប់​ខ្លួន​ប្រធាន​ស្តី​ទី​បក្ស​ប្រឆាំង​រូប​នេះ​ ​ដែល​ធ្លាប់​ជាប់​ពន្ធ​នាគារ​កាលពី​ពេល​លោក​ធ្វើ​ជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្សដ៏​ល្បី​មួយ​នៅ​កម្ពុជា។ ​

VOA មិនអាច​ទាក់ទង​សុំ​អធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ពាក់ព័ន្ធ​នឹង​ការ​បារម្ភនេះបានទេ។

ប៉ុន្តែលោក គឹម សន្តិភាព បានថ្លែង​ប្រាប់​អង្គ​ភាព​ព័ត៌មាន​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា យោង​តាម​មាត្រា​៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ការ​សម្រេច​ផ្តន្ទា​ទោស​លោក កឹម សុខា រយៈពេល​ក្រោម​១ឆ្នាំ​ តុលាការ​មិនអាច​ចេញ​នូវ​សេចក្តី​សម្រេច​ពិសេស​ណាមួយ​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន ឬ​បង្គាប់ឲ្យចាប់​ខ្លួន​លោក​បានទេ។ លោក​បញ្ជាក់​ថា តុលាការអាច​អនុវត្ត​សេចក្តី​សម្រេចនេះ​បាន​លុះ​ត្រា​តែសាល​ក្រម​ចូល​ជាស្ថាពរ។

លោក គឹម សន្តិភាព បន្ថែម​ថា តាម​មាត្រា​៣៨២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្នុង​ករណី​មាន​វត្តមាន​ជន​ជាប់ចោទ​ក្នុង​ពេល​សវនាការ សាលក្រម​នោះ​ជា​សាលក្រម​ចំពោះ​មុខ ដែល​ទុក​រយៈពេល​១ខែ សម្រាប់​បណ្តឹង​ឧទ្ធរណ៍ គិត​ពី​ថ្ងៃ​ប្រកាស​សាលក្រម​។ ក្នុង​ករណី​ពុំ​មាន​វត្តមាន​ជន​ជាប់​ចោទ​ក្នុង​ពេលសវនាការ តែ​ជនជាប់ចោទ​ទទួល​បាន​ការ​ជូន​ដំណឹង​ត្រឹមត្រូវ​តាម​ច្បាប់ សាលក្រម​នោះ​ជា​សាល​ក្រម​ចាត់ទុក​ចំពោះ​មុខ ដែល​ទុក​រយៈពេល​១ខែ​សម្រាប់​បណ្តឹង​ឧទ្ធ​រណ៍ គិតពី​ពេល​ទទួល​ដំណឹង​អំពី​សាលក្រម៕

XS
SM
MD
LG