ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​បដិសេធ​ការ​អះអាង​ថា ​ប៉ូលិស​បាន​សម្លាប់​មនុស្ស​​ដែល​ទាក់​ទិន​នឹង​ថ្នាំ​ញៀន​កាន់​តែ​ច្រើន​ឡើង


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​ទៅ​កាន់​ក្រុម​ប៉ូលិស​​នៅ​ឯ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​ម៉ានីល កាល​ពី​ឆ្នាំ ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​ទៅ​កាន់​ក្រុម​ប៉ូលិស​​នៅ​ឯ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​ម៉ានីល កាល​ពី​ឆ្នាំ ២០១៧។

ការិយាល័យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ​កាលពី​ថ្ងៃពុធ​បាន​ច្រាន​ចោល​ការអះ​អាង​មួយ​ដែល​ធ្វើឡើង​នៅ​ខែ​នេះ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ថា ​ការ​សម្លាប់​ដែល​ទាក់ទិន​នឹង​ថ្នាំញៀន​ដោយ​ប៉ូលិស​ហ្វីលីពីន ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ការ​បិទ​សកម្មភាព​សង្គម​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។

អង្គការ​សិទ្ធិ​មនុស្ស​នេះ ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ទី៨ ខែ​កញ្ញា​ថា ការ​សម្លាប់​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​នៃ​យុទ្ធនាការ​របស់​ប្រធានាធិបតី ​Duterte ប្រឆាំង​នឹង​ថ្នាំ​ញៀន​ខុស​ច្បាប់​ បាន​កើន​ឡើង​៥០​ភាគរយ​ចាប់​ពី​ខែ​មេសា នៅ​ពេល​ដែល​ការ​បិទ​សកម្មភាព​សង្គម​បាន​ចាប់​ផ្តើម រហូត​ដល់​ខែ​កក្កដា បើ​ប្រៀប​ធៀប​ទៅនឹង​រយៈ​ពេល​៤​ខែ​មុន​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​ថា មនុស្ស​១៥៥​នាក់ ​បាន​ត្រូវ​សម្លាប់​ដោយ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ចាប់​តាំងពី​ខែ​មេសា​រហូត​ដល់​ខែ​កក្កដា​ ដោយ​កើន​ឡើង​ពី​ចំនួន​១០៣​នាក់ ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​រហូត​ដល់​ខែ​មីនា។ យុទ្ធនាការ​ប្រឆាំង​ថ្នាំ​ញៀន​ បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​សង្ស័យ​ជា​មេជួញដូ​រនិង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ស្លាប់​យ៉ាង​តិច​ណាស់​ក៏​៥៨១០​នាក់​ដែរក្នុង​អំឡុង​នៃ​ការ​បង្ក្រាប​របស់​ប៉ូលិស។

ការិយាល័យ​របស់​ប្រធានាធិបតី ​Duterte​ កាលពី​ថ្ងៃពុធ​ បាន​ហៅ​របាយការណ៍​នោះ​ថា ជា​ការ​ការបំផ្លើស​ដែល​ផ្អែក​លើ​ទិន្នន័យ​ដែល​គ្មាន​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ៕

XS
SM
MD
LG