ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្វីលីពីន​ចង់​ឲ្យ​កង​កម្លាំង​អាមេរិក​​ដក​ចេញ​ពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​របស់​លោក


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ស្ថិត​នៅ​ក្នុង​ក្រុង​ Pasay ភាគ​ខាង​ត្បូង​ប្រទេស​នៃ​ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ស្ថិត​នៅ​ក្នុង​ក្រុង​ Pasay ភាគ​ខាង​ត្បូង​ប្រទេស​នៃ​ប្រទេស​ហ្វីលីពីន។

ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា​ លោក​ចង់ឱ្យ​កង​កម្លាំង​ស.រ.អា.​ទាំង​អស់​ចាក​ចេញ​ពី​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​លោក​ដែល​នៅ​ទីនោះ​ពួក​ទាហាន​អាមេរិកទាំង​នោះ​បាន​ផ្តល់​ការ​ណែ​នាំដល់​ពួក​ទាហាន​ក្នុង​មូលដ្ឋាន​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ជ្រុល​និយម។​

ថ្លែង​កាល​ពីថ្ងៃ​ចន្ទ​នៅ​ចំពោះ​មុខពួក​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ត្រូវ​តែង​តាំង​កាល​ពី​ពេលថ្មីៗ​នេះ​ លោក ​Rodrigo Duterte​ បាន​បន្ទោស​ស.រ.អា.អំពី​ចលាចល​នៃ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​នោះ​ ហើយ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​ជំទាស់​ជា​សាធារណៈ​អំពី​វត្តមាន​របស់​ពួក​ទាហាន​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​លោក។

លោក ​Duterte ​មិន​បាន​កំណត់​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ឬ​និយាយ​អំពី​ការ​ដក​ថយ​នៃ​ទាហាន​អាមេរិកាំង​នេះ​ថា​នឹង​ប្រព្រឹត្ត​ទៅ​បែប​ណា​ទេ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ ជន​ជាតិ​អាមេរិកាំង​ជា​ទីដៅ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ពួក​ឧទ្ទាម​ Abu Sayyaf ដែល​មាន​ចំណង​ទាក់​ទង​ជា​មួយ​ពួក​រដ្ឋ​ឥស្លាម​នៅ​ពេល​ដែល​មាន​ការ​បង្កើន​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការបះ​បោរ​នេះ។

លោក​ Duterte​ បាន​និយាយ​ថា៖ «កង​កម្លាំង​ពិសេស​ទាំង​នោះ​ ពួកគេ​ត្រូវ​តែ​ទៅពួក​គេ​ត្រូវ​តែ​ទៅ...ខ្ញុំ​មិន​ចង់​មាន​ការ​បែក​បាក់គ្នា​ជាមួយ​ប្រទេស​អាមេរិក​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ទៅ​...វត្ត​មាន​របស់​ទាហាន​អាមេរិកាំ​ងទាំង​នេះ​ធ្វើ​ឱ្យ​ស្ថានភាព​រឹត​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ប្រសិន​បើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​ ឃើញ​ពួក​អាមេរិកាំង​នៅ​ទី​នោះ​ ពួក​វា​នឹង​សម្លាប់​អាមេរិកាំង​ទាំង​នោះ។​ ពួក​វា​នឹង​ព្យាយាម​ឱ្យ​បាន​ប្រាក់​លោះ​ បន្ទាប់​មក​ពួក​វា​សម្លាប់​អាមេរិកាំង​ទាំង​នោះ»។

គ្មាន​ប្រតិកម្ម​ជាបន្ទាន់ពី​ស្ថានទូត​ស.រ.អា.​នៅ​ឡើយ​ទេ៕

XS
SM
MD
LG