ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន និង​ជប៉ុន​ឲ្យ​ចិន​គោរព​ច្បាប់​ដើម្បី​ស្ថិរភាព​ក្នុង​តំបន់


ក្រុម​តន្រ្តី​យោធា​ចិន​លេង​ភ្លេង​ខណៈ​ពេល​ដែល​កប៉ាល់​កម្ទេច​គ្រាប់​មីស៊ីល​ដោយ​តម្រង់​ទិស​ឈ្មោះ USS Benfold ធ្វើ​ដំណើរ​មក​ដល់​កំពង់​ផែ​ក្នុង​តំបន់Qingdao នៃ​ខេត្ត Shadong ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន ថ្ងៃ​ចន្ទ ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។
ក្រុម​តន្រ្តី​យោធា​ចិន​លេង​ភ្លេង​ខណៈ​ពេល​ដែល​កប៉ាល់​កម្ទេច​គ្រាប់​មីស៊ីល​ដោយ​តម្រង់​ទិស​ឈ្មោះ USS Benfold ធ្វើ​ដំណើរ​មក​ដល់​កំពង់​ផែ​ក្នុង​តំបន់Qingdao នៃ​ខេត្ត Shadong ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន ថ្ងៃ​ចន្ទ ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។

មន្ត្រី​ការ​ទូត​កំពូល​របស់​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ជប៉ុន បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ចៀសវាង​នូវ​ការ​គំរាមកំហែង​ណា​មួយ និង​អនុវត្ត​ទៅ​តាម​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​នូវ​ការ​សម្រេច​របស់​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​កាល​ពី​ពេល​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ខ្លួន។

រដ្ឋ​មន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Perfectp Yasay និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Fumio Kishida បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Davao ប្រទេស​ហ្វីលីពីន រួច​មក ដោយ​លោក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​វិធី​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ជប៉ុន និង​អំពី​ជម្លោះ​ដែន​ទឹក​របស់​ប្រទេស​ទាំង​ពីរ​ជាមួយ​ប្រទេស​ចិន។

លោក Yasay បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «ប្រទេស​ហ្វីលីពីន និង​ប្រទេស​ជប៉ុន ជំរុញ​ឲ្យ​ប្រទេស​ចិន​ធ្វើ​យ៉ាង​ណា​គោរព​ច្បាប់​សមុទ្រ និង​ធានា​ឲ្យ​មាន​សន្តិសុខ​នៅ​ក្នុង​តំបន់​ឲ្យ​បាន​ពេល​លេញ‍»។

លោក Kishida បាន​បញ្ជាក់​ថា សន្តិសុខ​នៅ​តាម​សមុទ្រ​ផ្អែក​លើ​ផ្លូវ​ច្បាប់​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ថិរភាព​នៅ​ក្នុង​តំបន់។

ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បួង។ រីឯ​ប្រទេស​ជប៉ុន​វិញ មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​កោះ​តូចៗ​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។

រដ្ឋាភិបាល​ប្រទេស​ចិន​ថា ខ្លួន​មាន​អធិបតេយ្យភាព​ដែល​មិន​មាន​នរណា​អាច​ប្រកែក​តវ៉ា​បាន​នៅ​ផ្នែក​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​បាន​បដិសេធ​នូវ​ការ​សម្រេច​របស់​តុលាការ​អំពី​ករណី​ដែល​ប្រទេស​ហ្វីលីពីន​ប្ដឹង​ចិន។

ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ឲ្យ​គោរព​នូវ​ការ​សម្រេច​របស់​តុលាការ៕

XS
SM
MD
LG