ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​​ប្រធានាធិបតី​ហ្វីលីពីន​គំរាម​ដក​ប្រទេស​របស់​លោកចេញ​ពី​សមាជិក​ភាព​អង្គការ​សហប្រជាជាតិ

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​និយាយ​ចំអក​ឲ្យ​អង្គការ​សហប្រជាជាតិ ថា​ជា​អង្គការ​ឥតប្រយោជន៍ ហើយ​លោក​ក៏​បាន​វាយ​ប្រហារ​ជា​ពាក្យ​ធ្ងន់ធ្ងរ​ទៅលើ​ប៉ូលិស​អាមេរិក ដែល​សម្លាប់​បុរស​ស្បែក​ខ្មៅ។

ប្រធានាធិបតី​ដែល​និយាយ​យ៉ាង​ក្រអឺតក្រទម​របស់​ហ្វីលីពីន បាន​គំរាម​ដក​ប្រទេស​របស់​លោក​ចេញ​ពី​អង្គការ​សហប្រជាជាតិ ក្នុង​ពេល​ដែល​លោក​និយាយ​កាល​ពី​ពេល​ថ្មីៗនេះ ដោយ​សម្តែង​កំហឹង​ ចំពោះ​អ្នក​រិះគន់​យុទ្ធនាការ ​ប្រឆាំង​គ្រឿងញៀន​ របស់​លោក ដែល​បាន​ធ្វើ​ឲ្យ​ជនសង្ស័យ​រាប់​រយ​នាក់​ស្លាប់។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​និយាយ​ចំអក​ឲ្យ​អង្គការ​សហប្រជាជាតិ ថា​ជា​អង្គការ​ឥតប្រយោជន៍ ហើយ​លោក​ក៏​បាន​វាយ​ប្រហារ​ជា​ពាក្យ​ធ្ងន់ធ្ងរ​ទៅលើ​ប៉ូលិស​អាមេរិក ដែល​សម្លាប់​បុរស​ស្បែក​ខ្មៅ។

លោក​ប្រធានាធិបតី​រូប​នេះ បាន​ចង្អុល​បង្ហាញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ទៅ​រក​រូបថត​ដ៏​គួរឲ្យ​សង្វេគ នៃ​កុមារ​ម្នាក់​ ដែល​ហូរ​ឈាម​ពេញ​ខ្លួន ដែល​ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​គំនរ​អាគារ​បាក់បែក​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់​ម៉ីស៊ីល​ក្នុង​ទីក្រុងAleppo ប្រទេស​ស៊ីរី។

លោក​បាន​វាយប្រហារ​អង្គការ​សហប្រជាជាតិ​និង​សហរដ្ឋ​អាមេរិក ថា​គ្មាន​សមត្ថភាព​ក្នុង​ការ​បញ្ឈប់​ជម្លោះ​ដ៏​ផ្តាច់ផ្តិល​ជីវិត​បែបនេះ​បាន ខណៈ​ដែល​លោក​មាន​ប្រសាសន៍​ថា លោក​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​ពួក​ឧក្រិដ្ឋជន។

លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​បាន​និយាយ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​អ្នករិះគន់​រូប​លោក​ម្នាក់​ ដែល​ជា​សមាជិកា​ព្រឹទ្ធសភា​ហ្វីលីពីន ដោយ​ចោទ​ប្រកាន់​លោកស្រី​ថា មាន​ទំនាក់​ទំនង​លួចលាក់​ជាមួយ​អ្នកបើកបរ​ឡាន​ឲ្យ​លោកស្រី។ លោក​ប្រធានាធិបតី​ បាន​ភា្ជប់​តៃកុង​ឡាន​នោះ ទៅ​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់៕

XS
SM
MD
LG