ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ចិន​រំពឹង​បង្កើន​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ទ្វេដង​ក្នុង​ពេល​មួយ​ទសវត្សរ៍​ទៀត


រូបឯកសារ៖ រូបតំណាងគ្រាប់មីស៊ីលផ្សេងៗដែលយោធាចិនបានប្រើប្រាស់ ត្រូវបានដាក់បង្ហាញនៅសារមន្ទីរយោធាក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ រូបតំណាងគ្រាប់មីស៊ីលផ្សេងៗដែលយោធាចិនបានប្រើប្រាស់ ត្រូវបានដាក់បង្ហាញនៅសារមន្ទីរយោធាក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

របាយ​ការណ៍​ថ្មី​មួយ​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ព្យាករណ៍​ថា ប្រទេស​ចិន​នឹង «យ៉ាង​ហោច​ណាស់​បង្កើន​ទ្វេ​ដង» នូវ​បរិមាណ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន ក្នុង​ពេល​មួយ​ទសវត្សរ៍​ទៀត ស្រប​ពេល​ដែល​ចិន​ប្រឹង​បន្ត​សម្រេច​ឲ្យ​បាន​នូវ​រចនាសម្ព័ន្ធ​កម្លាំង​នុយក្លេរអ៊ែរ​របស់​ខ្លួន​ដើម្បី​អាច​បាញ់​ចេញ​ពី​ដីគោក ពី​សមុទ្រ និង​ពី​អាកាស។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ស្ដី​អំពី «ឥទ្ធិពល​យោធា​របស់​ចិន» ដែល​ផ្ញើ​ទៅ​កាន់​សភា និង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ គេ​ឃើញ​ថា ការ​ពង្រីក និង​ការ​ធ្វើ​ទំនើបកម្ម​នុយក្លេអ៊ែរ​របស់​ចិន​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏​ទូលំទូលាយ​មួយ​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្មើ​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក ឬ​ក្នុង​ករណី​ខ្លះ​ខ្លាំង​ជាង​អាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០៤៩ ខាង​មុខ ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ចំនួន​នៃ​ក្បាល​គ្រាប់​នុយក្លេរអ៊ែរ​របស់​ចិន បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ មាន​ជាង ២០០ គ្រាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្បាល​គ្រាប់​ដែល​អាច​បំពាក់​លើ​គ្រាប់ផ្លោង​មីស៊ីល​ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​បាន​ផង​ដែរ។

លោក Chad Sbragia ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ក្នុង​សប្ដាហ៍​នេះ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​បញ្ជាក់​អំពី​ចំនួន​ជាក់លាក់​នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ចិន៕

XS
SM
MD
LG