បច្ចេកវិទ្យាបង្កើតប៊ិកក្នុងក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់ (Texas) គឺដើម្បីតាមដាន ជំងឺមហារីកបានលឿនហើយជំរុះចោលដុំសាច់បានច្បាស់លាស់ជាង។
ឧបករណ៍នេះហៅថា MasSpec Pen ឬ ប៊ិកម៉ាក់ស្បេច ដែលអាចរកឃើញមហារីកដោយគ្រាន់តែយកប៊ិចទៅចុចរាងកាយមនុស្សម្តងតែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវ។
លោក Aydin Zahedivash ជានិស្សិតពេទ្យ ហើយជាសហផលិតករនៃប៊ិក MasSpec Pen បានថ្លែងថា៖ «នេះជាឧបករណ៍ផ្លាស់ប្តូររបៀបធ្វើការ ពីព្រោះខ្ញុំបានធ្វើករណីមួយកាលពីថ្ងៃមុនជាមួយគ្រូពេទ្យវះកាត់ ហើយយើងបានចាំអស់រយៈពេល២ម៉ោងពីព្រោះវិធីសាស្ត្របច្ចុប្បន្ននេះប្រើពេលវេលាយ៉ាងយូរ»។
លោកបានថ្លែងថា ប៊ិកដែលលោកបង្កើតវិញ អាចផ្តល់លទ្ធផលក្នុងរយៈពេលតែ២០ វិនាទីប៉ុណ្ណោះ ហើយមិនចាំបាច់ពិនិត្យពាសពេញរាងកាយអ្នកជំងឺច្រើនដូចជាវិធី បូរាណដែលគេធ្វើរោគវិនិច្ឆ័យនោះទេ។
លោកនិយាយថា៖ «វិធីបុរាណនោះធម្មតានឹងត្រូវពាក់ព័ន្ធនឹងការកាត់យកកោសិកាពីអ្នកជំងឺ តែបច្ចវិទ្យារបស់យើងវិញ អាចរកឃើញមហារីកក្នុងកោសិកាមនុស្ស ដោយមិនចាំបាច់វះកាត់យកកោសិកាទេ»។
បច្ចេកវិទ្យាទំនើបថ្មីអាចប្រើប្រាស់បាននេះ បានអនុញាតឲ្យក្រុមពហុវិស័យបង្កើត MasSpec Pen ក្នុងរយៈពេល២ឆ្នាំកន្លះទៀត។ លោក Zahedivash និយាយថាក្នុងរយៈ ពេល១ឆ្នាំនេះ ប៊ិក MasSpec Penនឹងធ្វើតេស្តសាកល្បងកន្លែងវះកាត់ក្នុងសាលា វិជ្ជសាស្ត្រ Dell Medical School នៃសាកលវិទ្យាល័យរដ្ឋ Texas ក្នុងក្រុង Austin។
បច្ចេកវិទ្យាថ្មីនេះក៏ត្រូវគេគ្រោងនឹងសាកល្បងនៅមជ្ឈមណ្ឌលមហារីក MD Anderson Cancer Center នៃមហាវិទ្យាល័យវិជ្ជសាស្ត្រ Baylor College ក្នុងក្រុង Houston ផងដែរ។ ឧបករណ៍ថ្មីនេះ ទាមទារឲ្យការយល់ព្រមពីទីភ្នាក់ងារគ្រប់គ្រងឱសថនិងម្ហូបអាហាររបស់ស.រ.អា សិន មុននឹងអាចប្រើប្រាស់ទូលំទូលាយបាន។