ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បី​ឆ្នាំក្រោយ​ការ​​រាតត្បាត​ជំងឺ​កូវីដ១៩៖ តើ​ជំងឺ​នេះ​ទទួល​បាន​ជ័យ​ជម្នះ​ឬទេ?

រូបឯកសារ៖ មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​រកឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​រកឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០។

នៅគម្រប់​៣ឆ្នាំ​នៃវិបត្តិ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ វីរុស​នេះ​នៅ​តែ​បន្ត​ឆ្លង​រាលដាល ហើយ​ការ​ស្លាប់​កើន​ជិត​ដល់​ប្រាំ​ពីរ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​បាន​វិល​ត្រឡប់​មក​កាន់​ជីវិត​ធម្មតា​ ដោយសារ​តែ​ភាព​ស៊ាំ​នឹង​ការ​ឆ្លង​ និង​ការ​ចាក់វ៉ាក់សាំង​ការពារ។

វីរុស​កូវីដ១៩​ហាក់​ដូចជាមិនទៅ​ណា​នោះទេ​ អមជាមួយ​នឹង​ការ​គំរាមកំហែង​ដោយ​ការ​បំប្លែង​ខ្លួន​ទៅ​ជា​ប្រភេទ​ថ្មីដែល​កាន់​តែ​គ្រោះថ្នាក់ ហើយរាតត្បាត​ពាសពេញ​ពិភពលោក។

លោក Thomas Friedrich អ្នកស្រាវជ្រាវ​ផ្នែក​វីរុស​នៃ​សាកលវិទ្យាល័យ Wisconsin-Madison បាន​និយាយថា៖ «វីរុស [កូវីដ១៩] ប្រភេទ​បំប្លែង​ថ្មី​បាន​លេច​ឡើង​ ហើយបាន​គំរាមកំហែងគ្រប់​ទិស​ទី។ ​ការណ៍​នេះប្រហែល​នឹង​ជួយ​ឲ្យ​មនុស្ស​យើង​ដឹង​ថា យើង​រស់​នៅ​ដោយ​មាន​ការ​ផ្សារភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​កម្រិត​ណា»។

ថ្ងៃ​សៅរ៍ ទី១១​ ខែ​មីនា​កន្លង​ទៅ​នេះ គឺជា​គម្រប់ខួប​បី​ឆ្នាំ ចាប់​តាំង​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ហៅ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​វិបត្តិ​ជំងឺ​រាតត្បាតជាលើក​ដំបូង កាល​ពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ​២០២០ ហើយ​អង្គការ​នេះ​បាន​លើកឡើង​ថា គេ​មិន​ទាន់​អាច​និយាយ​បាន​ថា គ្រោះ​អាសន្ន​នៃ​ជំងឺ​នេះ​បាន​បញ្ចប់​នៅ​ឡើយ​ទេ។

រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ទះដៃ​ពី​ផ្ទះ​របស់​ពួកគេ​ដើម្បី​សម្ដែង​ការ​គាំទ្រ​ដល់​បុគ្គលិក​សុខាភិបាល​ក្នុង​ទីក្រុង Rivas Vaciamadrid ប្រទេស​អេស៉្បាញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ទះដៃ​ពី​ផ្ទះ​របស់​ពួកគេ​ដើម្បី​សម្ដែង​ការ​គាំទ្រ​ដល់​បុគ្គលិក​សុខាភិបាល​ក្នុង​ទីក្រុង Rivas Vaciamadrid ប្រទេស​អេស៉្បាញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​បើកបរ​រង់ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ធ្វើ​តេស្ត​រក​ជំងឺ​នេះ​នៅ​ចំណត​រថយន្ដ​មួយ​កន្លែង​នៅ​ពហុកីឡដ្ឋាន Dodger Stadium ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

វីរុសកូវីដ១៩នៅ​បន្ត​រាតត្បាត

ស្រប​ពេល​ជំងឺរាតត្បាត​កូវីដ១៩​នេះ​ នៅ​បន្ត​សម្លាប់​មនុស្ស​ពី​ ៩០០​ ទៅ ១០០០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ពិភពលោក វីរុស​នេះ​នៅ​មិន​ទាន់​បាត់បង់​ភាព​ខ្លាំង​របស់​វា​នៅ​ឡើយ​ទេ។ វា​អាច​ឆ្លង​ដោយ​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតតាម​ខ្យល់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ស្លាប់ ប៉ុន្តែ​មនុស្ស​ភាគច្រើន​បាន​ជា​សះស្បើយ​ធម្មតាឡើង​វិញដោយ​គ្មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ។

លោក​វេជ្ជបណ្ឌិត Eric Topol ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Scripps Research Translational Institute ក្នុង​រដ្ឋ​ California បាន​និយាយ​ថា៖ «វីរុសនេះនៅ​តែ​បន្ត​បំប្លែងខ្លួន»។

​លោក ​Topol ថ្លែងថា យើង​លែង​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​ចំនួន​ការ​ស្លាប់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​យើង​គួរ​ចាត់​ទុក​ចំនួន​ការ​ស្លាប់​នេះ​ថា ជាចំនួន​ដែល​ខ្ពស់​ពេក។ ក្នុង​ករណី​សហរដ្ឋអាមេរិក ចំនួន​អ្នកតម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ចំនួន​អ្នកស្លាប់ បើ​ទោះ​បី​មាន​ទាប​ជាង​ចំនួនកំណត់ត្រា​អាក្រក់​បំផុត​ក៏ដោយ​ ក៏ចំនូន​នេះ​មិន​ទាន់​ធ្លាក់​មក​ដល់​កម្រិត​ទាប​ ដូច​អំឡុងពេល​រដូវ​ក្តៅ​ឆ្នាំ​ ២០២១ នៅ​មុន​ពេល​មាន​រលក​វីរុស​កូវីដ១៩​ បំប្លែង​ថ្មី​ដែល​តា (Delta) នៅ​ឡើយ​ទេ។

វីរុស​នេះ​អាច​ប្រែប្រួលគ្រប់ពេល​ ហើយ​អាច​ឆ្លង​បាន​លឿន​ជាង​មុន អាច​ជម្នះប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ ឬ​អាច​បង្ក​ការ​ស្លាប់បាន​ខ្លាំង​ជាង​មុន។ លោក Topol បាន​និយាយ​ថា យើង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ស្ថានភាព​ដូច​នេះ​នៅ​ឡើយ​ទេ។ ជំនឿ​ទុក​ចិត្ត​លើ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​បាន​បាត់បង់ ដោយនេះ​កាន់​តែ​ជំរុញ​បុគ្គលិក​ផ្នែក​សុខភាព​សាធារណៈ​ឲ្យចាកចេញ​ពី​ការងារ។ ការ​ប្រឆាំង​នឹង​បទបញ្ជា​ឲ្យ​ស្នាក់​នៅ​ផ្ទះ និង​ការ​ចាក់វ៉ាក់សាំង​អាច​ជា​អ្វី​ដែល​នៅ​សេសសល់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

រូបឯកសារ៖ កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​បណ្ដោះអាសន្ន​នៅ​ឧទ្យាន Tecnopolis ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​បណ្ដោះអាសន្ន​នៅ​ឧទ្យាន Tecnopolis ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០។

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​រំកិល​ក្ដារមឈូស​សាកសព​មួយ​យក​ទៅ​កន្លែង​តម្កល់​សព។ អ្នក​ជំងឺ​បាន​ស្លាប់​ដោយសារ​ឆ្លង​ជំងឺកូវីដ១៩ កាល​ពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​រំកិល​ក្ដារមឈូស​សាកសព​មួយ​យក​ទៅ​កន្លែង​តម្កល់​សព។ អ្នក​ជំងឺ​បាន​ស្លាប់​ដោយសារ​ឆ្លង​ជំងឺកូវីដ១៩ កាល​ពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។

ការ​ប្រយុទ្ធ​តប​វិញ

មាន​បែបផែន​មួយ​ទៀត​នៅ​ក្នុង​ការវាយតម្លៃ​លើ​ស្ថានភាព​ជំងឺ​កូវីដ១៩។ មនុស្ស​អាច​ស្រាវជ្រាវ​ពី​ហ្សែន​របស់​វីរុស ហើយ​អាច​បង្កើត​វ៉ាក់សាំង​ទាន់ពេលវេលា ដែលបាន​បង្ហាញ​ប្រសិទ្ធភាព​យ៉ាងល្អ។ យើង​បាន​បង្កើត​គំរូ​សន្និដ្ឋាន​តាម​ការ​គណនា​មួយ​សម្រាប់​សេណារីយ៉ូ​អាក្រក់​បំផុត។ យើង​បន្ត​ត្រួត​ពិនិត្យ​ពី​របៀប​ដែល​វីរុស​បាន​ប្រែប្រួល​ តាម​រយៈ​ការ​ស្វែងរក​វីរុស​នេះ​ក្នុង​សំណល់​រាវ។

លោក Friedrich បាន​ថ្លែង​ថា៖ «វិបត្តិជំងឺ​កូវីដ១៩ ពិតជាកាតាលីករ​ពន្លឿន​ការ​រកឃើញ​នានា​តាមរយៈ​វិទ្យាសាស្រ្ត»។

អ្នកស្រី Natalie Dean ជំនួយ​ការ​សាស្រ្តាចារ្យ​ផ្នែក​ស្ថិតិ​ជីវៈ​នៅ​សាកលវិទ្យាល័យ Emory បាន​និយាយ​ថា សមិទ្ធិផល​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​មាន​ស្ថានភាព​ធម្មតា​បែប​ថ្មី​មួយ ដែល​ជំងឺ​កូវីដ ១៩ «លែង​ជា​ការ​ព្រួយបារម្ភ​សម្រាប់​មនុស្ស​ទូទៅ។ យ៉ាង​ហោច​ណាស់​នេះ​ជា​ ជ័យជម្នះ​មួយ»។

រូបឯកសារ៖ អ្នក​ជំងឺសម្រាក​ព្យាបាល​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈ​ដែល​មន្ទីរពេទ្យ​នៅ​ទីក្រុង​ហុងកុង​ទទួល​អ្នក​ជំងឺ​ច្រើន​ណែនណាន់តាន់តាប់។

លោក​វេជ្ជបណ្ឌិត​ Stuart Campbell Ray អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ប្រចាំ​សាកលវិទ្យាល័យ Johns Hopkins បាន​និយាយ​ថា វីរុស​កូវីដ​ ១៩​ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron) នា​ពេល​បច្ចុប្បន្ន មាន​សណ្ឋានហ្សែន​ខុស​ពី​ហ្សែន​វីរុស​ដើម ១០០ភាគរយ។ នេះមាន​ន័យ​ថា ប្រហែល​ ១​ភាគរយ​នៃ​បណ្តុំ​ពន្ធុ​នៃ​វីរុស​កូវីដ១៩ គឺ​ខុស​ប្លែក​ពី​ប្រភេទ​ដើម។ ភាគ​ច្រើន​នៃ​ការ​បំប្លែងទាំង​នេះ​បាន​ធ្វើ​ឲ្យ​វីរុស​ងាយ​ឆ្លង​ជាង​មុន ប៉ុន្តែសេណារីយ៉ូ​អាក្រក់បំផុត​គឺ ​លែង​មាន​ត​ទៅ​ទៀត ដោយសារ​ភាព​ស៊ាំនៅ​ក្នុង​ចំណោម​ប្រជាជន។

លោក Matthew Binnicker អ្នក​ជំនាញ​ផ្នែក​វីរុស​ប្រចាំ​ Mayo Clinic ក្នុង​ក្រុង Rochester រដ្ឋ Minnesota បាន​និយាយ​ថា ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង «ស្ថានភាព​ខុស​ប្លែក​យ៉ាង​ខ្លាំងមួយ​នា​ពេល​បច្ចុប្បន្ន ជាង​កាល​ពី​បី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​មិនមាន​ភាព​ស៊ាំ​ទៅ​នឹង​ប្រភេទ​វីរុស​ដើម»។

ភាព​រងគ្រោះបំផុត​បាន​ជំរុញ​ជា​វិធានការ​ផ្សេងៗ ​ក្នុង​គោលដៅ «បន្ទាប​ចំនួន​ឆ្លង»។ អាជីវកម្ម​និង​សាលារៀន​បាន​បិទទ្វារ ការ​រៀប​អាពាហ៌ពិពាហ៍​និង​បុណ្យ​សព​ត្រូវ​បាន​ពន្យារពេល។ ក្រោយ​មក​ ការ​ពាក់ម៉ាស និង «ការ​រក្សា​គម្លាត​» ត្រូវ​បាន​តម្រូវ​ឡើង រហូត​ដល់​ការ​បង្ហាញ​ភស្តុតាង​នៃ​ការ​ចាក់វ៉ាក់សាំង​ជា​ដើម។ ឥឡូវ​នេះ ការ​តម្រូវ​ដូច​នេះ​គឺ កម្រ​មាន​ណាស់។

លោក Ray បាន​និយាយ​ថា៖ «យើង​មិនមាន​ទំនោរ​នឹង​វិលត្រឡប់​ទៅ​ស្ថានភាព​ពី​ពេល​មុន​ឡើង​វិញ​នោះ​ទេ ពីព្រោះប្រព័ន្ធ​ភាព​ស៊ាំ​យើង​អាច​ការពារ​បាន​មួយ​ភាគ​ធំ»។ លោក​បន្ត​ថា ភាពស៊ាំ​របស់​យើង​គួរ​ការពារ​យើង «ពី​ស្ថានភាព​អាក្រក់​បំផុត​ដូច​ដែល​យើង​បាន​ឃើញ​ពី​មុន​មក»៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG