ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​បញ្ជា​ឲ្យ​យោធា​ចាត់​វិធានការ​លើ​ក្រុម​បាតុករ​កាន់​សាសនា​ឥស្លាម​ក្នុង​រដ្ឋធានី


ក្រុម​អ្នក​គាំទ្រ​ក្រុម​សាសនា​ដុត​កង់​ឡាន​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដើម្បី​បង្ហាញ​សមគ្គីភាព​ ដោយ​បាន​បិទ​ផ្លូវ​ចូល​ទៅ​កាន់​រដ្ឋធានី កាល​ពី​ថ្ងៃសៅរ៍​ទី​២៥ ខែ​វិច្ឆិកា។
ក្រុម​អ្នក​គាំទ្រ​ក្រុម​សាសនា​ដុត​កង់​ឡាន​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដើម្បី​បង្ហាញ​សមគ្គីភាព​ ដោយ​បាន​បិទ​ផ្លូវ​ចូល​ទៅ​កាន់​រដ្ឋធានី កាល​ពី​ថ្ងៃសៅរ៍​ទី​២៥ ខែ​វិច្ឆិកា។

រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​បញ្ជា​ឲ្យ​ក្រុម​យោធា​ដោះស្រាយ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ក្នុង​រដ្ឋធានី អ៊ីស្លាម៉ាបាត ​(Islamabad)​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​របស់​ក្រុម​សន្តិសុខ​ ដែល​បាន​នាំ​ទៅ​ដល់​ការ​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា។ ​មាន​បុគ្គលិក​សន្តិសុខ​ជាង​១០០​នាក់​និង​ក្រុម​បាតុករ​រាប់​សិប​នាក់​ត្រូវ​រង​របួស។​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ។

ប្រតិបត្តិការ​បង្ក្រាប​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃសៅរ៍​នៅ​ម៉ោង​ប្រមាណ​៧ព្រឹក​ ម៉ោង​ក្នុង​ប្រទេស​បន្ទាប់ពី​ក្រុម​បាតុករ​មិន​អើពើ​នឹង​ឱសាទវាទ​របស់​អាជ្ញាធរ​សន្តិសុខ​ ដែល​បាន​ដាក់​ជូន​ក្រុម​បាតុករ​ដើម្បី​ឲ្យ​មាន​ការ​រំសាយ​ដោយ​សន្កិវិធី។

មាន​ក្រុម​បាតុករ​កាន់​សាសនា​ឥស្លាម​ជាច្រើន​ក្រុម​បាន​ធ្វើ​បាតុកម្ម​ដោយ​ការ​អង្គុយ​ចុះ​តវ៉ា​មួយ​កន្លែង​អស់​រយៈ​ពេល​២០​ថ្ងៃ​ហើយ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​សហព័ន្ធ​ម្នាក់​ចុះ​ចេញ​ពី​មុខ​តំណែង​ បន្ទាប់​ពី​បាន​ធ្វើ​វិសោធនកម្ម​តិច​តួច​លើ​ច្បាប់​ធ្វើ​សច្ចា​ប្រណិធាន​ទាក់​ទង​នឹង​ការ​បោះឆ្នោត ​ហើយ​ដែល​ក្រុមបាតុករ​បាន​ចាត់​ទុក​ថា ​ជា​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជំនឿ​របស់​ពួក​គេ។​ រដ្ឋាភិបាល​បាន​និយាយ​ថា​ វិសោធនកម្ម​នោះ​ជា​កំហុស​ឆ្គង​របស់​បុគ្គលិក​ស្មៀន​ទេ​ ហើយ​បាន​អះអាង​ថា​បាន​កែ​ប្រែ​វិញ​ហើយ​ដែរ។

បាតុកម្ម​អង្គុយ​មួយ​កន្លែងនេះ​បាន​នាំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ក្នុ​ងរដ្ឋធានី។ ​មនុស្ស​យ៉ាង​តិច​ ២ នាក់​ត្រូវ​ស្លាប់​ រួមទាំង​ក្មេង​ម្នាក់​ផង​ដែរ​ ដែល​បាន​ស្លាប់​កាល​ពី​បី​សប្តាហ៍​មុន​នៅ​ពេល​រថយន្ត​សង្គ្រោះ​បន្ទាន់​មិន​អាច​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា។​ ក្រុម​បាតុករ​បាន​ប្រឆាំង​នឹង​បទ​បញ្ជា​តុលាការ​ដែល​សុំ​ឲ្យ​រំសាយ​ផង​ដែរ៕

XS
SM
MD
LG