ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ភេរវកម្ម​នៅ​ប៉ាគីស្ថាន​បាន​ធ្លាក់​ចុះគួរ​ឲ្យ​កត់​សម្គាល់


ប៉ូលិស​ឈរ​យាម​នៅ​ខាង​ក្រៅ​អគារ​សក្ការបូជា Barri Imam បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​ នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។
ប៉ូលិស​ឈរ​យាម​នៅ​ខាង​ក្រៅ​អគារ​សក្ការបូជា Barri Imam បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​ នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភេរវកម្ម​នៅ​ប្រទេស​ប៉ាគីស្ថាន​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ២០១៦។ ​នេះ​បើ​តាម​របាយ​ការណ៍​ចេញ​ថ្មីៗ​នេះ។របាយការណ៍​ឈ្មោះ​ Global Peace Index 2017​ គឺ​សន្ទស្សន៍​សន្តិសុខ​ឆ្នាំ​២០១៧​ដែល​និយាយ​លម្អិត​អំពី​ទិន្នន័យ​ភេរវកម្ម​ ហើយ​ដែល​ចេញ​កាលពី​សប្តាហ៍​មុន​ ​បាន​ឲ្យ​ដឹង​ថាមាន​ការវាយ​ប្រហារ​ដោយ​ភេរវកម្ម​ចំនួន​៧៣៦​ករណីនៅ​ប្រទេស​ប៉ាគីស្ថាន​អំឡុង​ឆ្នាំ​២០១៦ ​ដោយ​សម្លាប់​មនុស្ស​អស់​៩៥៦នាក់។ ​តួលេខ​នេះ​មាន​ការ​ធ្លាក់ចុះ​១២%​បើ​ប្រៀបធៀប​ចំនួន​មនុស្ស​ស្លាប់​ទាក់ទង​នឹង​ភេរវកម្ម​ឆ្នាំ​២០១៥។​ របាយការណ៍​នេះនិយាយ​ថា​ ពួក​តាលីបង់​នៅប៉ាគីស្ថានទទួល​ខុស​ត្រូវ​ការ​សម្លាប់​មនុស្ស​២៨៣​នាក់​ក្នុង​ឆ្នាំ២០១៦ ​គឺមាន​៣០%នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ភេរវកម្ម​នៅឆ្នាំ​នោះ។ ​

ការ​ស្លាប់​នេះភាគ​ច្រើន​បំផុត​បណ្តាលមក​ពី​ការ​ដាក់​គ្រាប់បែក​អត្តឃាត។ ​

កន្លែង​រង​ការវាយ​ប្រហារធំ​ជាងគេកន្លង​មក​គឺ​ការ​ដាក់​គ្រាប់បែក​នៅពិធី​របស់​អ្នក​កាន់​សាសនា​គ្រិស្ត​ ពេល​បុណ្យ Easter ​ថ្ងៃអាទិត្យ​ នៅក្រុង Lahore ​ដែលបាន​សម្លាប់​មនុស្ស​៧៩​នាក់។​ របាយការណ៍​នេះកត់សម្គាល់​ថា ​តួលេខ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភេរវកម្ម​ធ្លាក់​ចុះនេះ​គឺ​បណ្តាល​មកពី​សកម្មភាព​ពួក Tehreek-i-Taliban ​ចុះ​ខ្សោយ​នៅ​ប្រទេស​ប៉ាគីស្ថាន។ក្រុមភេវកម្ម​នេះ​ទទួល​ខុស​ត្រូវ​ជីវិត​មនុស្ស​ជាង​៤៥០០​នាក់​នៅក្នុង​ប្រទេស​នេះ​តាំងពី​ឆ្នាំ​២០០០​មក៕

XS
SM
MD
LG