ភ្នំពេញ —
តំណាងរាស្ដ្រគណបក្សប្រឆាំងបានស្នើសុំនៅថ្ងៃព្រហស្បតិ៍នេះឲ្យរដ្ឋាភិបាលឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។ ជាគោលការណ៍ ដីសម្បទានសង្គមកិច្ចត្រូវប្រគល់ជូនប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ តំណាងរាស្ដ្រគណបក្សសម រង្ស៊ី និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងខណៈដែលរដ្ឋសភាកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម។
មន្ត្រីគណបក្សប្រឆាំងដដែលបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាកំពុងខ្វះដីប្រកបរបរកសិកម្ម ហើយ៤៥%នៃកសិករមានដីត្រឹមកន្លះហិកតា។
«បើកសិករអត់ដីគេមិនហៅថាកសិករទេ។ ហើយបើ៨០%ជាកសិករ ហើយបើលោក២០%គ្មានដី នេះជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ យើងខ្ញុំសូមធ្វើការស្នើសុំបញ្ឈប់ដីសម្បទានទៅឲ្យក្រុមហ៊ុនបរទេស។ ហើយនឹងក្រុមហ៊ុនដែលយកទៅគ្រាន់តែទុកចោល អត់មានអភិវឌ្ឍអ្វី»។
ជាមួយគ្នានោះដែរ លោកយឹម សុវណ្ណ ក៏បានស្នើសុំឲ្យរដ្ឋាភិបាលបង្កើតមូលនិធីចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោងជួយសង្គ្រោះតម្លៃស្រូវរបស់កសិករខ្មែរនៅពេលតម្លៃនោះចុះថោក។
«កាស៊ីណូចំណេញបាន៥០០លានដុល្លារ។ រដ្ឋទើបតែបាន២០លានដុល្លារទេ។ ប្រភពចំណូលពីកាស៊ីណូដើម្បីធ្វើម៉េចជួយកសិករ ឲ្យបាន១០០លានដុល្លារជួយកសិករក្រីក្ររក្សាតម្លែស្រូវឲ្យបានយ៉ាងតិច១ពាន់រៀលក្នុង១គីឡូក្រាមទេ»។
ក៏ប៉ុន្តែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាគឺលោក ឈៀង វ៉ុន បានជំទាស់សំណើនេះដោយចាត់ទុកថា នេះជាការធ្វើប្រជាភិថុតិរបស់មន្ត្រីគណបក្សប្រឆាំង។
នេះជាភាសានយោបាយប្រជាភិថុត។ តួលេខហ្នឹងបានមកពីការយល់សប្តិ។
លោក ចាន់ សារុន តំណាងរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាការស្នើសុំប្រាក់១០០លានដុល្លាររបស់សមាជិកសភារបស់គណបក្សប្រឆាំងមិនអាចទៅរួចទេ។ ហើយលោកបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនចាប់តាំងពីខែឧសភាឆ្នាំ២០១២មកម្លេះ។
លោកចាន់ សារុន អះអាងថា គិតមកត្រឹមពេលនេះមានក្រុមហ៊ុន៦៣ ហើយដែលត្រូវបានដកហូតដីសម្បទានសេដ្ឋកិច្ច។ គួរបញ្ចាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្មនេះមាន៩ជំពូក និង១១៤មានត្រា។
សេចក្តីព្រាងច្បាប់នេះជំរុញឲ្យពលរដ្ឋកម្ពុជាបង្កើតសហគមន៍កសិកម្មនៅតាមតំបន់ដែលពួកគេរស់នៅដើម្បីបង្កើនចំណូលប្រចាំគ្រួសារ។ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ៕