ទូរស័ព្ទស្មាតហ្វូន (smartphone) នៅក្នុងហោប៉ៅរបស់អ្នកឆាប់ៗនេះអាចប្រហែលឲ្យអ្នកដឹងពេលណាអ្នកនៅក្បែរអ្នកកើតជំងឺកូវីដ១៩។
ខណៈដែលសហគមន៍នានានៅទូទាំងពិភពលោកពិចារណាពីជំហានដំបូងៗដើម្បីបើកប្រទេសឡើងវិញ មានការភ័យខ្លាចថា នៅពេលដែលមនុស្សចាប់ផ្តើមចេញដើរវិញ វីរុសកូរ៉ូណានេះនឹងរីករាលដាល(ជាថ្មី)។ ប៉ុន្តែមានបញ្ហាប្រឈមខុសពីគេក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ អ្នកដែលឆ្លងជំងឺនេះមួយចំនួនមិនដែលចេញរោគសញ្ញាអ្វីនោះទេ។ ហើយអ្នកដែលធ្លាក់ខ្លួនឈឺប្រហែលចម្លងជំងឺនេះអស់រយៈពេលមួយឬពីរថ្ងៃរួចទៅហើយ មុននឹងចាប់ផ្តើមក្អក ឬរងារខ្លួន ដែលនេះជារោគសញ្ញាទូទៅមួយចំនួននៃជំងឺកូវីដ១៩។
ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតកំពុងធ្វើការលើគម្រោងមួយដើម្បីប្រើប្រាស់ទូរស័ព្ទsmartphone ដើម្បីជូនដំណឹងដល់អ្នកដែលបានទៅជិតអ្នកកើតជំងឺនេះ។ ពួកគេហៅវាថា « exposure notification» ឬដែលមានន័យថា «ការជូនដំណេឹងថាអ្នកបានទៅក្បែរអ្នកកើតជំងឺកូវីដ១៩»។
ឧបករណ៍ឌីជីថលមួយសម្រាប់ក្រុមអាជ្ញាធរសុខាភិបាល
នៅខែក្រោយ ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone និងក្រុមហ៊ុន Google ដែលប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុននេះ (orរបស់ខ្លួន) ត្រូវបានប្រើប្រាស់នៅក្នុងទូរស័ព្ទ smartphone ភាគច្រើនក្នុងពិភពលោកនោះ នឹងចេញកម្មវិធី(កុំព្យូទ័រ) software ដែលអាចអនុញ្ញាតឲ្យទូរស័ព្ទរបស់យើងផ្លាស់ប្តូរព័ត៌មានតាមបច្ចេកវិទ្យា Bluetooth។ ក្រុមអាជ្ញាធរសុខាភិបាលនិងក្រុមហ៊ុនដៃគូរបស់ពួកគេនឹងបង្កើតកម្មវិធីទូរស័ព្ទដែលពួកគេនឹងប្រើប្រាស់ដើម្បីជូនដំណឹងដល់អ្នកទាំងឡាយណាដែលបានទៅនៅក្បែរអ្នកដែលធ្វើតេស្តវិជ្ជមានថាបានឆ្លងវីរុសនេះឬយ៉ាងណា។
ប៉ុន្តែតើកម្មវិធីនេះនឹងមានដំណើរការឬទេ? មានឧបសគ្គជាច្រើនតទៅមុខទៀត។ មនុស្សជាច្រើននឹងត្រូវ download ឬដាក់កម្មវិធីនេះទៅក្នុងទូរស័ព្ទរបស់ពួកគេដើម្បីឲ្យកម្មវិធីនេះមានដំណើរការទៅមុខ ហើយមនុស្សជាច្រើនប្រហែលចង់ឲ្យមានការធានាថារឿងឯកជនភាពនិងទិន្នន័យរបស់ពួកគេមិនត្រូវបានគេលួច។ ហើយមានបញ្ហាបច្ចេកទេសជាច្រើន។ ឧទាហរណ៍ ថាតើកម្មវិធីទូរស័ព្ទនេះអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ទូរស័ព្ទឬយ៉ាងណា។
លោក Harper Reed ដែលជាសហគ្រិនមួយរូបនិងជាអតីតនាយកផ្នែកបច្ចេកវិទ្យាឲ្យយុទ្ធនាការរបស់លោកអតីតប្រធានាធិតបី អូបាម៉ា បានថ្លែងថា៖«វារាងស្មុគស្មាញ ព្រោះវាជាបច្ចេកវិទ្យាដែលមិនទាន់ដាក់ឲ្យសាកល្បងប្រើ (or គេមិនទាន់បានសាកល្បងប្រើ)។ បើវាមិនដំណើរការទេ យើងអាចធ្វើឲ្យមនុស្សម្នាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ប៉ុន្តែបើវាដំណើរការវិញ ការដែលអាចជូនដំណឹងជាមុន បានទាន់ពេលអំពីថាយើងបានទៅក្បែរអ្នកដែលកើតជំងឺកូវីដ១៩ នេះអាចជួយយ៉ាងខ្លាំងឲ្យសហគមន៍របស់យើងបន្ថយចំនួនអ្នកឆ្លងកូវីដ១៩ ហើយអាចជៀសផុតពីជំងឺនេះ»។
តើទិន្នន័យស្ថិតនៅឯណា?
នៅទូទាំងពិភពលោក មានការជជែកដេញដោលអំពីបច្ចេកវិទ្យានិងគោលនយោបាយ។ តើអាជ្ញាធរសុខាភិបាលរបស់រដ្ឋាភិបាលគួរប្រមូលទិន្នន័យ ឬ តើទិន្នន័យគួរស្ថិតក្នុងទូរស័ព្ទsmartphone ឬទេ? ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុនដទៃទៀតនៅសហរដ្ឋអាមេរិកទទូចថា ទិន្នន័យគួរស្ថិតក្នុងទូរស័ព្ទ ដើម្បីការពារឯកជនភាពរបស់គ្រប់គ្នា ហើយក៏ដើម្បីធ្វើឲ្យទិន្នន័យនោះមានសុវត្ថិភាពកុំឲ្យគេចូល លួចបាន។
រដ្ឋាភិបាលមួយចំនួនកំពុងធ្វើការបង្កើតកម្មវិធីទូរស័ព្ទនានាដែលអាចប្រើប្រាស់ប្រព័ន្ធ GPS។ បច្ចេកវិទ្យាក្រុមហ៊ុន Apple និងក្រុមហ៊ុនGoogleមិនប្រើប្រាស់ប្រព័ន្ធ GPS ទេ។
ប្រសិនបើកម្មវិធីទូរស័ព្ទនោះអាចរក្សាឯកជនភាពបានហើយមានសន្តិសុខ មនុស្សម្នាទំនងប្រើប្រាស់វា។ នេះបើតាមប្រសាសន៍របស់លោក Henry de Valence មកពីអង្គការ TCN Coalition ដែលជាក្រុមចម្រុះនៃអ្នកបង្កើតកម្មវិធីទូរស័ព្ទនិងអ្នកដទៃទៀតដែលធ្វើការទៅលើបច្ចេកវិទ្យានិងគោលនយោបាយពាក់ព័ន្ធនឹងកម្មវិធីប្រព័ន្ធជូនដំណឹងថាអ្នកបាននៅក្បែរអ្នកកើតជំងឺកូវីដ១៩។
លោក Valence បានថ្លែងថា៖«ម្នាក់ៗចង់ជួយនិងចង់ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ដូច្នេះប្រសិនបើយើងឲ្យជម្រើសពួកគេមួយដែលមិនបង្កហានិភ័យដល់ពួកគេ ប៉ុន្តែអនុញ្ញាតឲ្យពួកគេជួយខ្លួនឯងនិងអ្នកដទៃ។ ម្នាក់ៗចូលរួមប្រើកម្មវិធីនេះដោយស្ម័គ្រចិត្ត(មិនបាច់បង្ខំ)»។
នៅមានបញ្ហាជាច្រើនដែលយើងមិនទាន់បានដឹងថាតើកម្មវិធីជូនដំណឹង(ថាយើងនៅក្បែរអ្នកឆ្លងជំងឺកូវីដ១៩)នេះនឹងដំណើរការឬទេ ហើយយើងក៏មិនដឹងថានឹងមានមនុស្សច្រើនប្រើកម្មវិធីនេះដែរឬយ៉ាងណាទេ។ ប៉ុន្តែមានក្តីសង្ឃឹមថា បច្ចេកវិទ្យានេះប្រហែលមានតួនាទីក្នុងការកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កជំងឺកូវីដ១៩នេះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា