ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ប្រឆាំង​​រដ្ឋាភិបាល​ម្នាក់​​ត្រូវ​បាន​សម្លាប់​នៅ​​អ៊ីរ៉ាក់ ​ក្រោយ​មាន​បាតុកម្ម​ជា​ថ្មី​ឡើង​វិញ


បាតុករ​ដែល​រង​របួស​ម្នាក់​​ក្នុង​ពេល​ធ្វើ​បាតុកម្មដែល​កើត​មាន​ពេល​លមាន​បម្រាម​គោចរ ៣​ថ្ងៃ​បន្ទាប់​ពី​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បាន​ឈាន​ដល់​អំពើ​ហិង្សា​ នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​៤ តុលា ២០១៩។
បាតុករ​ដែល​រង​របួស​ម្នាក់​​ក្នុង​ពេល​ធ្វើ​បាតុកម្មដែល​កើត​មាន​ពេល​លមាន​បម្រាម​គោចរ ៣​ថ្ងៃ​បន្ទាប់​ពី​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បាន​ឈាន​ដល់​អំពើ​ហិង្សា​ នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​៤ តុលា ២០១៩។

ពួក​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ មនុស្ស​ម្នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ក្រុង​បាកដាដ​ នៅ​ពេល​ពួក​ប៉ូលិស​បាញ់​កាំភ្លើង​ទៅ​លើ​ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាលកាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​ការ​ធ្វើ​បាតុកម្ម​ចាប់​តាំង​ពី​បម្រាម​គោចរ​ពីរ​ថ្ងៃ​ត្រូវ​បាន​លុប​ចោល។​

ក្រុម​បាតុករ​បាន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​អង្គារ​មុន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ភាពគ្មាន​ការងារ​ធ្វើ​ សេវា​សាធារណៈ​មិន​ល្អ ​និង​អំពើ​ពុក​រលួយ។

បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​មាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ​Moqtada al-Sadr អតីត​មេដឹកនាំ​ក្រុម​ជីវពល​ Shi'ite ​ដែល​ដឹកនាំ​ក្រុម​ប្រឆាំង​ធំបំផុត​ក្នុង​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង​ ហើយ​លោក​បាន​និយាយ​ថា​ គួរ​មាន​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អ.ស.ប.។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ពួក​បាតុករ​ ហើយ​ប្រភព​ព័ត៌មានពី​ពេទ្យ​និងសន្តិសុខ​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៦៥​នាក់​ត្រូវ​បានសម្លាប់​ក្នុង​សប្តាហ៍​នេះ។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីរ៉ាក់​ Adel Abdul-Mahdi ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ វិធានការ​សន្តិសុខ​ ដែល​មាន​រួម​បញ្ចូល​ទាំង​បម្រាម​គោចរ​ផង​ដែល​បាន​ត្រូវ​ដាក់​កំហិត​ឱ្យ​មាន​ជា​ «ជម្រើស​ពិបាក»​ ក៏​ប៉ុន្តែ​ជា​ជម្រើស​ដែល​ត្រូវ​ការ​ឱ្យ​មាន​ដូច​ជា​ គ្រាប់​ថ្នាំ​ល្វីង​ ដែល​ត្រូវ​តែ​លេប។

បន្ថែម​ពី​លើ​ពួក​មនុស្ស​ដែលត្រូវ​បាន​សម្លាប់ ​មាន​មនុស្ស​រាប់​រយ​នាក់​ទៀត​បាន​ត្រូវ​របួស​ចាប់​តាំង​ពី​បាតុកម្ម​បាន​ចាប់​ផ្តើម​ធ្វើ។​ បាតុកម្ម​បាន​រាល​ដាល​ដល់​ក្រុង​បាកដាដ​ និង​ក្នុង​តំបន់​នានា​នៅ​ខាង​ត្បូង​រដ្ឋធានី​ផង​ដែរ៕

XS
SM
MD
LG