ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ទៅ​សួរ​សុខ​ទុក្ខ​​ទាហាន​​នៅ​អ៊ីរ៉ាក់​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​មិនបានប្រាប់ឱ្យ​ដឹង​ជា​មុន


លោកប្រធានាធិបតី​ Donald Trump និងភរិយា Melania Trump ធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់។ 
លោកប្រធានាធិបតី​ Donald Trump និងភរិយា Melania Trump ធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់។ 

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី​មួយ​របស់លោក Trump ទៅ​កាន់តំបន់​មាន​សង្គ្រាម​មួយ​ក្នុង​ឋានៈលោក​ជា​ប្រធានាធិបតី។ ​ដំណើរ​ទស្សនកិច្ច​នេះ​បានធ្វើឡើង​ក្នុង​ភាព​សឹង​តែជា​ការ​សម្ងាត់។​

លោកប្រធានាធិបតី​ Donald Trump បាន​ធ្វើដំណើរ​ដោយមិន​បានប្រាប់ឱ្យ​ដឹង​ជា​មុន​ទៅ​កាន់ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ដើម្បី​ទៅ​សួរ​សុខទុក្ខ​ពួក​ទាហាន​ស.រ.អា ដែលតាំង​ទី​នៅ​ក្នុង​ប្រទេស​នោះ។

លោក​ Trump និង​ភរិយា​លោក​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ដល់​មូលដ្ឋាន​កង​ទ័ពអាកាស al-Assad ក្នុង​ប៉ែក​ខាង​លិច​នៃប្រទេស​អ៊ីរ៉ាក់​នៅ​ម៉ោង​៧ និង១៦នាទី​យប់​តាម​ម៉ោង​ក្នុងមូលដ្ឋាន។

អ្នកស្រី​ Sarah Sanders អ្នកនាំ​ពាក្យ​សេតវិមាន​បាននិយាយ​នៅ​ក្នុង​សារ​តាម​គេហទំព័រ​ទ្វីធឺ​មួយ​កាលពី​រសៀល​ថ្ងៃ​ពុធ​ថា លោក និង​លោកស្រី​ Trump បាន​ធ្វើដំណើរចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន «កាលពី​យប់បុណ្យណូអែល​ដើម្បី​ទៅសួរសុខទុក្ខក្រុម​ទាហាន​របស់យើងនិង​ពួក​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ដើម្បី​អរគុណ​ពួកគេ​ចំពោះ​សេវា ជោគជ័យ និង​ពលីកម្មរបស់​ពួក​គេ​ និង​ដើម្បី​ប្រសិទ្ធិពរ​ក្នុង​បុណ្យណូអែល​ដល់​ពួក​គេ​ផងដែរ»។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី​មួយ​របស់លោក Trump ទៅ​កាន់តំបន់​មាន​សង្គ្រាម​មួយ​ក្នុង​ឋានៈលោក​ជា​ប្រធានាធិបតី។ ​ដំណើរ​ទស្សនកិច្ច​នេះ​បានធ្វើឡើង​ក្នុង​ភាព​សឹង​តែជា​ការ​សម្ងាត់។​

នៅ​ពេលលោកនិយាយ​ទៅ​កាន់ក្រុមទាហាន​អាមេរិកាំង​ លោក Trump បានការពារ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​ក្រុមទាហានស.រ.អា​ចេញ​ពី​ប្រទេសស៊ីរី​ ដោយ​លោកបាននិយាយ​ថា​ ពួករដ្ឋ​ឥស្លាម «ជិត​ចាញ់ហើយ» ហើយចលនា​នោះ​បានរលំ​បាត់ទៅ​ហើយ។​

លោក​ Trump បាននិយាយដោយ​ប្រើឈ្មោះជន​សកម្មប្រយុទ្ធ​នេះ​ជា​អក្សរកាត់ថា «ខ្ញុំ​បាននិយាយ​ច្បាស់លាស់​តាំង​ពី​ដើម​ថា​បេសកកម្ម​របស់​យើង​នៅ​ក្នុង​ប្រទេស​ស៊ីរីគឺ​កម្ចាត់សំបុក​យោធា​របស់ពួក ISIS»។

លោក Trump បាននិយាយ​ដែរថាប្រទេស​តួកគី​បាន​យល់ព្រម​កម្ចាត់ពួក​រដ្ឋ​ឥស្លាម «ដែលនៅ​សេសសល់» ក្នុង​តំបន់​នោះ៕

XS
SM
MD
LG