ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ាក់​ចូល​កាន់​តំណែង​ជា​ផ្លូវការ


លោក Faud Masum (ខាងស្តាំ) ចាប់ដៃជាមួយប្រធានាធិបតីថ្មីរបស់អ៊ីរ៉ាក់ លោក Barham Salih នៅ​ក្រុងបាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
លោក Faud Masum (ខាងស្តាំ) ចាប់ដៃជាមួយប្រធានាធិបតីថ្មីរបស់អ៊ីរ៉ាក់ លោក Barham Salih នៅ​ក្រុងបាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

ការ​បោះ​ឆ្នោត​នេះ​គឺ​ជា ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដែល​ក្រុម​​អ្នក​នយោបាយ​មិន​បាន​រៀបចំ​ធ្វើ​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​មិន​បានសម្រេច​មួយ​កាល​ពី​ខែ​ឧសភា​កន្លង​មក។

ប្រធានាធិបតី​អ៊ីរ៉ាក់ ​ដែល​ទើប​ជាប់ឆ្នោត​លោក Barham Salih កាល​ពី​ថ្ងៃពុធ​បាន​ឡើង​កាន់​អំណាច​បន្ត​ពី​លោក Fuad Masum ប្រធានាធិបតី​ដែល​ចេញ​ពី​តំណែង។ ពិធី​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​បាន​រៀបចំ​ឡើង​នៅ​ឯ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​Baghdad ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

ជិត៥ខែ​កន្លង​មក​នេះ​ រដ្ឋសភា​អ៊ីរ៉ាក់​បាន​បោះឆ្នោត​ឲ្យ​លោក Salih ជា​អ្នកនយោបាយ​ជើង​ចាស់​ឃឺត (Kurd) ​ដោយ​បាន​ទទួល​សំឡេង​គាំទ្រ ៣២៩ ទល់នឹង២៩១សំឡេង។ ក្រោម​កិច្ចព្រមព្រៀង​ក្រៅផ្លូវការ​មួយ​នៅ​អំឡុង​ពេល​នៃ​ការ​វាយលុក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ២០០៣ តំណែង​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​ជនជាតិ​ឃឺដ​ ចំណែក​ឯ​តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​ប្រគល់​ឲ្យ​ទៅ​ពួក​និកាយ​ស៊ីអីត​ ហើយ​តំណែង​ប្រធានរដ្ឋសភា​ត្រូវ​ឲ្យ​ទៅ​ពួក​និកាយ​ស៊ុននី។​

ការ​បោះ​ឆ្នោត​នេះ​គឺ​ជា ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដែល​ក្រុមអ្នក​នយោបាយ​មិន​បាន​រៀបចំ​ធ្វើ​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​មិន​បានសម្រេច​មួយ​កាល​ពី​ខែ​ឧសភា​កន្លង​មក។

លោក Salih បាន​ប្រគល់​ការ​ទទួល​ខុសត្រូវ​ទៅ​ឲ្យ​អ្នក​នយោបាយ​ឯករាជ្យ​និកាយ​ស៊ីអ៊ីត​ និង​ជា​អតីត​អនុប្រធានាធិបតី​លោក Adel Abdul-Mahdi ដែល​លោក Salih បាន​តែងតាំង​លោក​ជា​នាយករដ្ឋមន្ត្រី​ស្តីទី។ លោកJwan Ihsan សមាជិក​អ្នកនយោបាយ​ឃឺដ​នៃ​គណបក្ស PUK របស់​ឃឺដ​បាន​ប្រាប់ VOA ថា​លោក Abdul-Mahdi មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក​រដ្ឋ​សភា​មក​ពី​គ្រប់​ភាគី​ ដែល​ការណ៍​នេះ​នឹង​ជួយ​លោក​ឲ្យ​សម្រេច​បាន​តាម​ក្តី​សង្ឃឹម​របស់​លោក​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​សមភាព​មួយ។ លោក Abdul-Mahdi ​មាន​រយៈពេល​៣០ថ្ងៃ​ដើម្បី​បង្កើត​គណៈរដ្ឋមន្រ្តី​មួយ​ បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ​សភា​ដើម្បី​អនុម័ត៕

XS
SM
MD
LG