ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ថា​ស.រ.អា.​ត្រូវតែ​ទប់ទល់​នឹង​អ្វី​ដែល​ជម្រុញ​ឲ្យ​ស.រ.អា.​ធ្វើ​ហួស​ពី​សមត្តភាព​នៅ​ក្រៅ​ប្រទេស


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឆ្លើយ​សំណួរ​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ Ivy Tech Community College នៅ​ក្នុង​ទីក្រុង​ Indianapolis កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឆ្លើយ​សំណួរ​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ Ivy Tech Community College នៅ​ក្នុង​ទីក្រុង​ Indianapolis កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ស.រ.អា. «ត្រូវតែ​ទប់ទល់​ជាមួយ​នឹង​អ្វី​ដែល​ជម្រុញ​ឲ្យ​ស.រ.អា.​ធ្វើ​ហួស​ពី​សមត្តភាព​ខ្លួន» នៅ​ពេល​អាមេរិក​ចូល​ពាក់ព័ន្ធ​ក្នុង​វិបត្តិសាកល។

នៅពេល​លោក​ចេញ​ផ្សាយ​ឯកសារ​ថ្មី​មួយ​គូស​បញ្ជាក់​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​លោក លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «ប្រទេស​អាមេរិក​ដឹកនាំ​ចេញ​ពី​គោលជំហរ​នៃ​ភាព​រឹងមាំ។ ​ដោយសារ​យើង​មាន​អំណាច​ខ្លាំង​នៅ​ពេល​នះ​និង​នៅ​តែ​មាន​ទៀត​ ប្រភព​ធនធាន​និង​ឥទ្ធិពល​របស់​យើង​មិនមែន​គ្មាន​ព្រំដែន​ទេ។​ហើយ​នៅ​ក្នុង​ពិភព​លោក​ដែល​ស្មុគស្មាញ​នេះ បញ្ហា​សន្តិសុខ​ជា​ច្រើន​ដែល​យើង​ប្រឈម​មុខ​មិន​អាច​ដោះស្រាយ​បាន​ឆាប់​រហ័ស​និង​ដោយងាយ​ទេ»។

ឯកសារ​ដែល​មាន​៣៥ទំព័រ​នេះ​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​គ្មាន​ការ​កែប្រែ​ធំៗ​ទេ ក៏​ប៉ុន្តែ​ឯកសារ​នេះ​បំភ្លឺ​អំពី​របៀប​ដោះស្រាយឧបសគ្គ​មួយ​ចំនួន​របស់​ស.រ.អា.​ចាប់តាំង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​រហូត​ដល់​សកម្មភាព​របស់​រុស្សី​ក្នុង​ប្រទេស​អ៊ុយក្រែន ​និង​ការ​លេចទ្បើង​នៃ​អំណាច​របស់​ប្រទេស​ចិន។​

នៅ​ក្នុង​សេចក្តីផ្តើម​របស់​លោក​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​មិន​គួរ​ពឹងពាក់​តែ​ទៅ​លើ​កម្លាំង​យោធា​តែ​មួយ​ទេ ហើយ​លោក​បាន​គូស​បញ្ជាក់​ថា​ស.រ.អា «ខ្លាំង​ជាង​មុននៅ​ពេល​យើង​រៀបចំ​សកម្មភាព​ជា​ប្រព័ន្ធ»។ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​បាន​ងាក​ចេញ​ពី​ការ​ធ្វើសង្គ្រាម​ដែល​មាន​ទំហំ​ធំធេង ហើយ​ស្វែងរកកិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​ដែល​មាន​ទិសដៅ​និង​សកម្មភាព​រួម​គ្នា​ជាមួយ​ដៃគូ​សាកល។ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ការ​គំរាមកំហែង​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ប្រកបដោយ «មហន្តរាយ» ប្រឆាំង​នឹង​ស.រ.អា.​បាន​ថយចុះ​ហើយ​ ក៏​ប៉ុន្តែ​នៅ​តែ​មានត​ទៅទៀត។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋបាល​លោក​អូបាម៉ា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​គោលនយោបាយ​សន្តិសុខ​ថ្មីនេះ​នៅ​ពេល​វាត្រូវ​បាន​ចេញ​ផ្សាយ៕

XS
SM
MD
LG