ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​អាហ្វហ្គានីស្ថានពិនិត្យ​ឡើង​វិញ​ការ​គំរាម​កំហែង​ភេរវកម្ម​និងបញ្ហា​សន្តិសុខ


Booths in the Africa House or "Casa de Africa" display African accessories, books and t-shirts
Booths in the Africa House or "Casa de Africa" display African accessories, books and t-shirts

ពួក​មន្ត្រី​ស.រ.អា.និង​អាហ្វហ្គានីស្ថាន(Afghanistan) ​បានពិនិត្យ​សើរើ​មើល​ជា​ថ្មី​ស្ថានភាព​នៃ​ការ​គំរាម​កំហែង​ភេរវកម្ម​និង​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។

នៅ​ក្នុងដំណើរ​ទស្សន​កិច្ច​បី​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ស្រី​ Lisa Monaco​ ឧបការិនី​ប្រធានាធិបតី​ស.រ.អា.ទទួល​បន្ទុក​សន្តិសុខមាតុភូមិ​និង​ការ​ប្រឆាំង​នឹង​ភេរវកម្ម​ក៏​បាន​ពិភាក្សា​ផងដែរ ​ជាមួយ​ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​អំពីផល​ប្រយោជន៍​ក្នុង​តំបន់​និង​វិធី​សម្រាប់​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ប្រឆាំង​នឹង​ភេរវកម្ម​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ។

មន្ត្រី​ស.រ.អា.រូបនេះនិង​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក​ ​Ashraf Ghani ​ក៏​បានពិភាក្សាគ្នា​ដែរ​អំពី​វិធី​ដែល​ស.រ.អា.អាច​ជួយ​ពង្រឹង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ ក្នុង​ពេល​អនាគត។ ស.រ.អា.​ផ្តោត​ការយក​ចិត្តទុក​ដាក់​លើ​បេសកកម្ម​ក្រោយ​ឆ្នាំ២០១៤​ ជាមួយ​ពួក​សម្ព័ន្ធមិត្ត​និង​ដៃគូ​ផ្សេងៗ​ដើម្បី​ហ្វឹកហ្វឺន​ ផ្តល់​ការ​ណែនាំ​និង​ជួយ​ប្រទេស​អាហ្វហ្គានីស្ថា​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​គាំទ្រ​មាន​ការតាំង​ចិត្ត​យ៉ាង​មាំ (Resolute Support)។

នៅ​ក្នុង​ជំនួប​ជាមួយ​ពួក​មេដឹក​នាំ​យោធា​និង​ស៊ីវិល​ព្រមទាំង​ជាមួយ​ក្រុម​ទាហាន​នៅ​ក្នុង​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក​ស្រី​ Monaco​ បាន​ស្វះ​ស្វែង​រក​មតិ​ផ្សេងៗ​អំពី​ស្ថានភាព​សន្តិសុខ​និង​ស្តាប់​គំនិត​អំពី​ការថែរក្សា​ការ​ចំណេញ​ខាង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ទន្ទឹម​នឹង​ការ​រក្សា​គំនាប​សង្កត់​លើ​ពួក​សេស​សល់​នៃ​អង្គការអាល់​កៃដា (al-Qaida) និង​បង្អាក់​ការគំរាម​កំហែង​ភេរវកម្ម៕

XS
SM
MD
LG