ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​បាន​តែងតាំង​លោកស្រី Hillary Clinton ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ


បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ​​​លោកស្រី Hillary Clinton មានការថ្លែងសុន្ទរកថាមួយទៅកាន់បណ្តុំមនុស្សនាសាល Panther នៅឯសកលវិទ្យាល័យអន្តរជាតិ Florida កាលពីថ្ងៃ២៣ កក្កដា ឆ្នាំ២០១៦។
បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ​​​លោកស្រី Hillary Clinton មានការថ្លែងសុន្ទរកថាមួយទៅកាន់បណ្តុំមនុស្សនាសាល Panther នៅឯសកលវិទ្យាល័យអន្តរជាតិ Florida កាលពីថ្ងៃ២៣ កក្កដា ឆ្នាំ២០១៦។

រូបថត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង ៤៣ រូប ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​នៅក្នុង​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង Philadelphia។ បន្ទាប់មក​រូប​ប្រធានាធិបតី​ទី ៤៤ របស់​សហរដ្ឋអាមេរិក គឺ​រូប​លោក​ប្រធានាធិបតី Barack Obama ត្រូវបានគេ​ពង្រីកចេញ​យ៉ាង​ធំ និង​ចុងក្រោយ គឺ​លេចចេញ​នូវ​រូប​របស់​លោកស្រី Hillary Clinton ដែល​ជា​ស្រ្តី​ដំបូង​គេបង្អស់​ត្រូវបាន​គេ​តែងតាំង​ឲ្យធ្វើជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​របស់​គណបក្ស​ចម្បង​មួយ​នៅក្នុង​សហរដ្ឋ​អាមេរិក។

លោកស្រី Clinton បាន​លើកឡើង​ថា៖ «ថ្ងៃ​នេះ យប់​នេះ គឺ​ពិតជា​អស្ចារ្យ​ណាស់។ នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​រូប​ខ្ញុំ‍»។

លោកស្រី​បាន​បន្ថែម​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​បំបែក​របាំង​ដែល​រារាំង​ស្ត្រី​មិនឲ្យ​មាន​ឱកាស​បាន​កាន់​ការងារ​ខ្ពង់ខ្ពស់។ លោកស្រី​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ពេលវេលា​ឥឡូវ​នេះ ឲ្យស្ត្រី​ក្មេងៗ​ទាំងឡាយ​ដែល​កំពុងតែ​ទស្សនា​លោកស្រី​និយាយ។

លោកស្រី​ថា៖ «ខ្ញុំ​ប្រហែលជា​អាច​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​បង្អស់ ប៉ុន្តែ​វេន​បន្ទាប់​មកទៀត គឺ​ជា​វេន​របស់​អ្នក‍»។

អ្នក​ថ្លែង​សុន្ទរកថា​ចម្បង​បំផុត​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ គឺ​លោក Bill Clinton ដែលជា​ស្វាមី​របស់​លោកស្រី Hillary Clinton។ លោក Bill Clinton ធ្លាប់​ធ្វើជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ពីរ​អណត្តិ​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០១។ លោក​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដោយ​លំអិត តាំងពី​ការ​ដែល​លោក និងលោកស្រី Clinton បាន​ជួប​គ្នា​ដំបូង រហូត​ដល់​ការ​រ៉ាយរ៉ាប់​ពី​ប្រវត្តិ​ការងារ​របស់​លោកស្រី Clinton ដែល​ធ្លាប់​ធ្វើជា​មេធាវី សមាជិក​ព្រឹទ្ធសភា និង​រដ្ឋមន្ត្រី​ការបរទេស។

លោក​និយាយ​ថា៖ «លោកស្រី Hillary Clinton គឺ​មាន​សមត្ថភាព​ពិសេស​គ្រប់គ្រាន់​ក្នុងការ​បង្កើត​ឱកាស និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ដែល​យើង​កំពុង​ជួបប្រទះ ហើយ​លោកស្រី​គឺ​នៅតែ​ជា​អ្នក​ផ្លាស់ប្តូរ​មួយរូប​ដែល​ខ្ញុំ​ស្គាល់​កន្លងមក‍»៕

XS
SM
MD
LG