ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា លោក Biden និង​លោក Kaine មាន​គម្រោង​ថ្លែង​សុន្ទរកថា​គាំទ្រ​លោកស្រី​គ្លីនតុន


លោក Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​ឃើញ​នៅ​ផ្ទាំង​ដ៏​ធំ​នៅ​ថ្ងៃទី២ នៃ​សន្និបាត​ជាតិ​របស់​បក្ស​ នៅ​ក្នុង​ក្រុង Philadelphia កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
លោក Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​ឃើញ​នៅ​ផ្ទាំង​ដ៏​ធំ​នៅ​ថ្ងៃទី២ នៃ​សន្និបាត​ជាតិ​របស់​បក្ស​ នៅ​ក្នុង​ក្រុង Philadelphia កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​ជា​វាគ្មិន​ដ៏​សំខាន់​ម្នាក់​នៅ​ថ្ងៃ​ទី​៣​នៃ​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​នៅ​ទី​នោះ​លោក​ប្រធានាធិបតី ​នឹងប្រាប់​ពលរដ្ឋ​អាមេរិកាំង​ថា​តើ​ហេតុ​អ្វីបាន​ជា​លោក ​គិត​ថា ​លោកស្រី​គ្លីនតុន​ដែល​ជា​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​របស់​លោក ត្រូវ​ជំនួស​លោក​នៅ​សេតវិមាននៅ​ពេល​ដែល​លោក​ចាក​ចេញ​ពី​តំណែង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។

​លោក Joe Biden ​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក Tim Kaine សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Virginia ​និង​ជាបេក្ខជន​អនុប្រធានា​ធិបតី​របស់​លោកស្រី​គ្លីនតុន ​និង​លោក Michael Bloomberg ​អតីត​អភិបាល​ក្រុង​ញូវយ៉ក ​ក៏​មាន​គម្រោង​ថ្លែង​សុន្ទរកថា​គាំទ្រ​លោកស្រី​គ្លីនតុន ​មួយ​ថ្ងៃ​បន្ទាប់​ប្រតិភូ បាន​អបអរ​សាទរ​លោកស្រី​ជា​អ្នក​បាន​ទទួល​ការ​តែងតាំង​ជា​ជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យសម្រាប់​ឆ្នាំ​២០១៦នេះ។ លោកស្រី​ជា​ស្រ្តីទី​មួយ​ដែល​បាន​កាន់​តំណែង​របស់​គណបក្ស​នយោបាយ​ដ៏​សំខាន់​មួយ​របស់សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​បង្ហាញ​ខ្លួន​ដោយ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​រួម​គ្នាមួយ​ជាមួយ​លោកស្រី​គ្លីនតុន។ ​លោក​ប្រធានាធិបតី ​មាន​ផែនការចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ខែ​តុលា​ដើម្បី​ប្រមូល​អ្នក​បោះឆ្នោត​ឲ្យ​គាំទ្រ​លោកស្រី​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ការ​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា​ដើម្បី​តទល់​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណ​រដ្ឋ ​ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​ស្វះស្វែង​កាន់​តំណែង​លោក​ទី​មួយ​តាម​ការ​បោះឆ្នោត​នេះ។

វា​ជា​ការ​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក​នៅ​ពេល​ដែល​លោក​អូបាម៉ា ​បាន​ផ្តួល​លោកស្រី​គ្លីនតុន​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដែល​មាន​រយៈ​ពេល​មួយ​ខែ​ដើម្បី​ឲ្យ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​នៅ ឆ្នាំ​នោះ​ដែរ លោក​ប្រធានាធិបតី ​បាន​តែងតាំង​លោក​ស្រី​ជា​អ្នក​ការ​ទូត​របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី៕

XS
SM
MD
LG