ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា ​សរសើរ​របប​ពហុបក្ស​នៅ​ឯ​វេទិកា​មួយ​សម្រាប់​ជន​ជាតិ​ឥណ្ឌូនេស៊ី​នៅ​ក្រៅ​ប្រទេស


លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ក្នុង​សមាជ​ទី​៤ របស់បណ្ដាញ​ជន​ជាតិ​ឥណ្ឌូនេស៊ី​នៅ​ក្រៅ​ប្រទេស ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃទី​១ ខែ​កក្កដា។
លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ក្នុង​សមាជ​ទី​៤ របស់បណ្ដាញ​ជន​ជាតិ​ឥណ្ឌូនេស៊ី​នៅ​ក្រៅ​ប្រទេស ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃទី​១ ខែ​កក្កដា។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា​ បាន​វិល​ត្រឡប់​ទៅ​កាន់រដ្ឋ​ធានី​ហ្សាការតា ជា​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​លោក​បាន​ហៅ​ថា​ផ្ទះ​របស់​លោក​ ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិតកុមារភាព​របស់​លោក​ដើម្បី​ធ្វើ​សុន្ទរកថា​ដ៏​សំខាន់​នៅ​ឯ​សមាជ​លើក​ទី​៤​ របស់​ជន​ជាតិ​ឥណ្ឌូនេស៊ី​ដែល​រស់​នៅ​ក្រៅ​ប្រទេស។

លោក អូបាម៉ា បាន​ធ្វើ​ការ​ប្រៀប​ធៀបគ្នា​រវាង​ប្រទេស​២​ គឺ​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌូនេស៊ី​ដែល​មាន​ជន​ជាតិ​ចម្រុះ​ជាតិ​សាសន៍​ច្រើន ​ហើយ​បាន​អំពាវនាវ​ដល់​យុវជន​ក្មេងៗ​ឲ្យ​ធ្វើ​ការ​ប្រយុទ្ធ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ។ លោក​បាន​ថ្លែង​យ៉ាង​យូរ​ស្តី​ពី​តម្លៃ​នៃ​របប​ពហុបក្ស ​ការ​អត់ឱន​ និង​ភាព​ចម្រុះ​ខាង​សាសនា។​សុន្ទរកថា​របស់​លោក​ហាក់​ដូចជា​ធ្វើ​ឲ្យ​ខ្ទរ​ខ្ទារ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា ​ជា​ទីក្រុង​មួយ​ដែល​មាន​ការរំជើប​រំជួល​កាល​ពី​ឆ្នាំកន្លង​ទៅ​ ដោយ​សារ​ការ​បោះឆ្នោត​ជ្រើស​រើស​អភិបាល​ក្រុង។

សន្និសីទដែលលោក​បាន​ថ្លែង​នោះ​ត្រូវ​បាន​រៀប​ចំឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ជន​ជាតិ​ឥណ្ឌូនេស៊ី​មក​ពី​ទូទាំង​ពិភព​លោក។​ យោង​តាម​អ្នករៀប​ចំ​កម្មវិធី​បាន​ប្រាប់​ឲ្យ​ដឹងថា ​មាន​ជន​ជាតិឥណ្ឌូនេស៊ី​មក​ពី​ប្រទេស​ចំនួន​៥៥។

បន្ទាប់​ពី​ការ​រំលឹក​អំពី​កុមារភាព​របស់​លោកនៅ​ក្នុង​សង្កាត់ ​Menteng Dalam ​នៃ​រដ្ឋ​ធានី​ហ្សាការតា ហើយ​និង​ចែក​រំលែក​ពីការ​និយម​ចូល​ចិត្ត​ម្ហូបអាហារ​ក្នុង​ស្រុក​ដែល​លោក​បាន​ភ្លក់​រស់​ជាតិ​នៅ​ពេល​ការ​ឈប់​សម្រាក​របស់​ក្រុម​គ្រួសារ​លោក ​លោក​អូបាម៉ា​បាន​និយាយ​ពី​តម្លៃ​នៃ​ជន​ជាតិ​ចម្រុះ​ជាតិ​សាសន៍​ទាំង​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌូនេស៊ី។ ដោយ​មិន​និយាយ​ឡើង​វិញ​ពីការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​ឬ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក ​អូបាម៉ា ​បាន​ប្រកាស​ប្រឆាំង​នយោបាយ​ប្រកាន់​និកាយ​សាសនា។

លោក​អតីត​ប្រធានា​ធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ចាប់​ផ្តើម​ឃើញ​ការ​ងើប​ឡើង​នូវ​នយោបាយ​ប្រកាន់​និកាយ​សាសនា ​យើង​ចាប់​ផ្តើម​ឃើញ​ការ ងើបឡើង​នូវ​ភាព​គគ្លើន​ខាង​ជាតិ​និយម ​យើង​ចាប់​ផ្តើម​ឃើញ​ទាំង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នូវការ​កើន​ឡើងនូវ​ភាព​មិន​សប្បាយ​ចិត្តអំពី​ក្រុម​ជន​ជាតិ​ភាគ​តិច ​ហើយ​និងការ​ធ្វើ​បាប​មនុស្ស​ដែល​មិន​ដូច​យើង​ឬប្រកាន់​ជំនឿ​សាសនាដូច​យើង‍»៕

XS
SM
MD
LG