ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ត្រាំ​ បាន​លុបចោល​ផ្នែកខ្លះ​នៃ​គោលនយោបាយ​របស់​រដ្ឋបាល​មុន​ជាមួយ​គុយបា


ប្រធានាធិបតី​អាមេរិក​​ ដូណាល់ ត្រាំ ក្តាប់ដៃ​នៅ​ពេល​លោក​បាន​ចុះហត្ថលេខា​លើ​គោលនយោបាន​ប្រទេស​គុយបា​កាល​ពី​ថ្ងៃសុក្រ​ទី១៦ មិថុនា ២០១៧។

ដោយ​និយាយថា​គាត់ «លុបចោល​កិច្ចព្រមព្រៀង​គ្មាន​តុល្យភាព​របស់​រដ្ឋបាល​មុន​ជាមួយ​ប្រទេស Cuba» ប្រធានាធិបតី Donald Trumpបាន​ចាប់ផ្តើម​លុប​ចោល​ផ្នែកខ្លះ​នៃការ​បើកចំហ​ជា​ប្រវត្តិសាស្ត្ររបស់អ្នកកាន់តំណែង​មុនលោក​ទោ​កាន់​ប្រទេស​ជាតិជា​កោះនេះ។ វិធានការថ្មីៗ​មានរួម​បញ្ចូល​ការ​រឹត​បន្តឹង​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់អ្នកទេសចរណ៍​និង​ការ​ហាម​ប្រាមមិនឱ្យមាន​ការទាក់ទង​ខាងហិរញ្ញវត្ថុជា​មួយ​អង្គភាពមានចំណង​ទាក់ទង​ជាមួយ​ក្រុម​យោធា​និង​សេវាកម្មស៊ើបការ​សម្ងាត់ Cuba។​ គេ​ស្ទង់ប្រមាណ​ថា​អង្គភាព​ GAESA របស់ក្រុមយោធា​ Cuba ត្រួតត្រា​ចំនួន​ជាង​ពាក់​កណ្តាល​សេដ្ឋកិច្ច​នៃ​ប្រទេសនេះ។

នៅក្នុង​សុន្ទរកថាមួយនៅក្នុង​សង្កាត់ Little Havana នៃក្រុង Miami ក្នុង​រដ្ឋ​ Florida ដោយមានលោកអនុប្រធានាធិបតី​ Mike Pence លោក Marco Rubioសមាជិក​ព្រឹទ្ធ​សភាស.រ.អា.ប្រចាំ​រដ្ឋ​ Florida និង​អ្នកនយោបាយនាំ​មុខ​ឯទៀត​ៗ​មាន​ដើម​កំណើត Cuba ឈរនៅជិត​គាត់ Trump បាននិយាយថាគាត់ចាត់វិធានការជាជំហានៗ​ឆ្ពោះទៅ​កាន់ការ​បំពេញ​តាម​ការសន្យា​មួយ​នៅ​ពេល​ឃោសនា​បោះឆ្នោត​ដែល​បានជួយ​គាត់ឱ្យ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកានៅ​ក្នុង​រដ្ឋ Florida ដែល​មានការ​ប្រទាញ​ប្រទង់ខ្លាំង ដែល​នៅ​ទី​នោះ​ការ​បោះឆ្នោត​របស់​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត Cuba មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​លោកឱ្យ​បានកាន់តំណែង​កំពូល​របស់ប្រទេស​ជាតិ។​

Trump បាននិយាយ​ប្រាប់​ក្រុមមនុស្ស​អបអរ​សាទរអង្គុយ​ពេញនៅ​ខាង​ក្នុង​អាគារ Manuel Artime Theater ថា «ប្រទេស​អាមេរិកបានច្រានចោល​អ្នកសង្កត់​សង្កិន​ប្រជារាស្ត្រ Cuba។ខ្ ញុំ​មានជំនឿថា​ទី​បញ្ចប់នឹងមានក្នុង​ពេលអនាគត​ឆាប់ៗនេះ។» អាគារ​នេះ​បាន​ដាក់​ឈ្មោះតាម​ឈ្មោះ​មេដឹកនាំ​ម្នាក់នៃ​ការ​លុកលុយ​គ្មាន​ជោគជ័យ​នៅឯឆក​សមុទ្រ Bay of Pigs នៃ​ប្រទេស Cuba៕

XS
SM
MD
LG