ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា​ ថ្លែង​ថា​ការ​ប្រែប្រួល​ធាតុអាកាស​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ


លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ នៅឯ​បណ្ឌិត​សភា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ស.រ.អា.​ (US Coast Guard Academy)​ នៅ​រដ្ឋ​ Connecticut​ កាលពី​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ នៅឯ​បណ្ឌិត​សភា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ស.រ.អា.​ (US Coast Guard Academy)​ នៅ​រដ្ឋ​ Connecticut​ កាលពី​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​ប្រែប្រួល​ធាតុអាកាស​នៅ​ក្នុង​ពិភពលោក​ បាន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ភ្លាមៗ​ដល់​សន្តិសុខ​ជាតិ​របស់​ស.រ.អា.​ ដោយ​ដំឡើង​លទ្ធភាព​នៃ​មហន្តរាយ​ធម្មជាតិ​ និង​វិបត្តិ​មនុស្សធម៌។​

លោក​ប្រធានាធិបតី​ស.រ.អា.​ បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​បញ្ចប់​បណ្ឌិត​សភា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ស.រ.អា.​ហៅ​ជា​ភាសា​អង់គ្លេស​ថា US Coast Guard Academy​ នៅ​រដ្ឋ​ Connecticut​ ថា ​ផល​វិបាក​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​នឹង​ប៉ះ​ពាល់​ទៅ​លើ​មធ្យោបាយ​ដែល​កង​យោធា​ធ្វើ​ការ​ការពារ​ស.រ.អា.​ ហើយ​ថា​ពិភពលោក​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ទប់​ស្កាត់​ផល​វិបាក​នៃ​ការ​ឡើង​សីតុណ្ហភាព​ក្នុង​ពិភពលោក។

លោក​ អូបាម៉ា​ ថ្លែង​ថា៖​ «ការ​ប្រែប្រួល​ធាតុ​អាកាស​ ជា​ពិសេស​ការ​ឡើង​កំពស់​ទឹក​សមុទ្រ​ ជា​ការ​គំរាម​ទៅ​លើ​សន្តិសុខ​នៃ​មាតុភូមិ​របស់​យើង​ ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​យើង​ ទៅ​លើ​សុវត្ថភាព​និង​សុខភាព​របស់​ពលរដ្ឋ​អាមេរិកាំង។​ ការ​ប្រែប្រួល​អាកាសធាតុ​នឹង​គំរាម​កំហែង​ទៅ​លើ​ការ​ត្រៀម​ខ្លួន​របស់​កង​ទ័ព​យើង។​ បន្ទាយ​ទាហាន​របស់​យើង​ជា​ច្រើន​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ​ រួម​ទាំង​ស្ថានីយ៍​របស់​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ដោយ​ជាក់​ស្តែង។​ នៅ​ក្រុង​ Norfolk​ រដ្ឋ​ Virginia​ ទឹក​ជោរ​និង​ខ្យល់​ព្យុះ​ ធ្វើ​ឲ្យ​ទឹក​លិច​នៅ​កន្លែង​ច្រើន​ឡើង​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​និង​ជើង​អាកាស​របស់​យើង។​ នៅ​រដ្ឋ​ Alaska​ ការ​រលាយ​ទឹក​កក​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​អាគារ​ជា​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​របស់​យើង។​ នៅ​តំបន់​ភាគ​ខាង​លិច​ ភាព​រាំង​ស្ងួត​ដ៏​យូរ​និង​អគ្គីភ័យ​យ៉ាង​យូរ​ អាច​គំរាម​ទៅ​លើ​កន្លែង​ដែល​កងទ័ព​យើង​ធ្វើ​ការ​ហ្វឹក​ហាត់»៕​

XS
SM
MD
LG