ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលវិបាក​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ​ត្រូវ​បាន​កត់​សម្គាល់


លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា.​ថ្លែង​អំពី​បម្រែ​បម្រួល​អាកាសធាតុ​ទៅ​កាន់​ក្រុម​ប្រឹក្សា​មហា​សមុទ្រ​អាតាឡង់ទិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា.​ថ្លែង​អំពី​បម្រែ​បម្រួល​អាកាសធាតុ​ទៅ​កាន់​ក្រុម​ប្រឹក្សា​មហា​សមុទ្រ​អាតាឡង់ទិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ John Kerry បានពន្យល់​យ៉ាង​ច្បាស់​លាស់​ពី​ផលវិបាក​ខាង​សេដ្ឋ​កិច្ចនៃ​ការ​មិន​អើ​ពើ​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុនៅ​ឯ​វេទិកា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ថាមពល​ពិភពលោក​របស់​ក្រុម​ប្រឹក្សា​មហា​សមុទ្រ​អាតាឡង់ទិក ​លោក​រដ្ឋ​មន្រ្តី​ការបរទេស Kerry ​មាន​ប្រសាសន៍​ថា ​ការ​លេង​ជាមួយ​អនាគត​របស់​ផែនដី​នឹង​មានលទ្ធ​ផល​ហួស​ពី​ការ​នឹក​ស្មាន​ដល់ ​ហើយ​និង​គ្មាន​សីលធម៌។ ​

លោក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ការ​សិក្សា​ពី​អាកាសធាតុចំនួន​៩៧ភាគរយ​បាន​បញ្ជាក់​ថា ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​កំពុង​កើត​មាន​ឡើងហើយ​ថា​ សកម្មភាព​មនុស្ស​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ស្ទើរ​តែ​ទាំងអស់។

​លោក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ​យើង​ចាំ​បាច់​ប្រឈម​ការ​ពិត។​មិនមាន​ផែនការ​ B ទេ។

នៅ​ក្នុង​ការ​ថ្លែង​ត្រួស​ៗ​កាល​ពី​ខែ​កុម្ភៈ​ ​លោក​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន គីមួន ​បាន​មាន​ប្រសាសន៍​ថា ​ឆ្នាំ​២០១៥​នេះ​ជា​ឆ្នាំ​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​សាកលលោក។

លោក​បាន​និយាយ​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​និង​មហា​អំណាច​ពិភពលោក​ផ្សេង​ទៀត​ប្រុងប្រៀប​ចូល​រួម​សន្និសីទ​កំពូល​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​នៅ​ខែ​ធ្នូ​នៅ​ក្នុង​ទីក្រុង​ប៉ារីសដែល​នៅ​ទីនោះ​ពួកគេ​ផ្តោត​លើ​ការ​អនុវត្ត​បទដ្ឋាន​អន្តរជាតិ​ដើម្បី​បញ្ចុះ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ដើម្បីប្រយុទ្ធ​ការ​ឡើង​កំដៅ​ផែនដី​សាកលលោក។

លោក​រដ្ឋ​មន្រ្តី​ការបរទេស Kerry ​មាន​ប្រសាសន៍​ទៀត​ថា ការ​កើន​ឡើង​នូវ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​រឿយៗ​ដូចជា ​ការ​រាលដាល​នៃការ​រាំង​ស្ងួត ​ទឹក​ជំនន់​ហើយ​និង​ព្យុះ​សង្ឃរា​នឹង​នាំ​ឲ្យ​មាន​ការ​បង្អាក់​ដែល​នឹង​ប៉ះ​ពាល់​ដល់​ការងារ៕

XS
SM
MD
LG