ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកអូបាម៉ា​សង្កត់​ធ្ងន់​លើ​ផលប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ឧទ្យា Everglades


លោក​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា មាន​ប្រសាសន៍​ក្នុង​«ទីវាភពផែនដី»​ ខណៈពេល​ដែល​លោក​ធ្វើទស្សនៈកិច្ច​ទៅ​កាន់​ឧទ្យាន​ជាតិ Everglades ក្នុង​រដ្ឋ​ Florida កាលពីថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា មាន​ប្រសាសន៍​ក្នុង​«ទីវាភពផែនដី»​ ខណៈពេល​ដែល​លោក​ធ្វើទស្សនៈកិច្ច​ទៅ​កាន់​ឧទ្យាន​ជាតិ Everglades ក្នុង​រដ្ឋ​ Florida កាលពីថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៥។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​បារ៉ាក់ ​អូបាម៉ា មិន​បាន​និយាយ​លាក់​លៀម​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ទេ ​ដោយ​បាន​ហៅ​បញ្ហា​នេះ​ថា ​ជា​ការ​គំរាម​កំហែងដល់​ផែនដីនៅ​ក្នុង​សន្ទុរកថា​ប្រចាំ​សប្តាហ៍​នៅ​សប្តាហ៍​នេះ​ ទៅ​កាន់​ប្រជា​ពលរដ្ឋ​អាមេរិកាំង។ ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឧទ្យាន​ជាតិ​អេកូឡូហ្ស៊ី ​Everglades ​ក្នុង​រដ្ឋ​ Florida ​ដើម្បី​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ពិតប្រាកដ​ដែល​កំពុង​កើត​មាន​ឡើង​លើ​បរិដ្ឋាន ​សុខភាព​របស់​មនុស្ស​ ​ហើយ​និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​និង​សេដ្ឋ​កិច្ច​មូលដ្ឋាន។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ ​បាន​បណ្តាល​ឲ្យ​សឹក​ដាច់​ឆ្នេរ​សមុទ្រ​ហើយបាន​បង្កើន​ទឹក​ជំនន់​ដោយ​ធ្វើ​ឲ្យទឹក​សមុទ្រ​ប្រៃ​ដែល​កំពុង​គំរាម​កំហែងប្រព័ន្ធ​អេកូ​បរិដ្ឋាន​ទឹកសាបរបស់​ឧទ្យាន ​Everglades ​ដែល​ជា​ប្រភព​ទឹក​បរិភោគ​ដ៏​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​មួយ​ភាគ​បី​របស់​រដ្ឋ Florida។

លោក ​Christy Guldfuss​ នាយក​ចាត់​ចែងនៃក្រុម​ប្រឹក្សា​គុណភាពបរិដ្ឋាន​របស់​សេតវិមាន ​បាន​ហៅ​ឧទ្យាន​នោះ​ថា ​តំបន់​សូន្យ ​ហើយ​លោក​និយាយ​ទៀត​ថា ​លោក​ប្រធានា​ធិបតី ​ចង់​ឃើញ​ពី​ភាព​ស្មុគ្រ​ស្មាញ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុជាមុន​សិន​ហើយ​តើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នឹង​រង​ផលប៉ះពាល់​យ៉ាង​ដូចម្តេច៕

XS
SM
MD
LG