ក្រុមអ្នកចរចាមកពីប្រទេសអ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាចទាំង៦បាន ធ្វើកិច្ចការនៅថ្ងៃច័ន្ទនេះ ដើម្បីបិទការចរចារយៈពេល១៨ខែ ហើយនឹងបញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់ ដែលពួកគេបានស្វែងរកជាយូរមកហើយ អំពីបញ្ហាកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់នោះ។
លោកអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Aragchi បានបង្ហាញសេចក្តីសង្ឃឹម របស់លោកចំពោះកិច្ចព្រមព្រៀង ប៉ុន្តែនិយាយថានៅមានបញ្ហាខ្លះមិនទាន់ត្រូវរ៉ូវ គ្នានៅឡើយ។ លោកថារឿងនោះហើយដែលមិនអាចសន្យាបានចំពោះសេចក្តី សម្រេចមួយ ដែលអាចនឹងត្រូវព្រមព្រៀងគ្នានៅថ្ងៃបញ្ចប់នេះ។
ក្រុមមន្ត្រីការទូតបាននិយាយកាលពីថ្ងៃអាទិត្យថា ភាគីទាំងពីរជិតសម្រេចបាន លើបញ្ហាស្មុគស្មាញហើយ។
ថ្ងៃច័ន្ទគឺជាថ្ងៃកំណត់ចុងក្រោយនៃកិច្ចចរចា ប៉ុន្តែមន្ត្រីអ៊ីរ៉ងបានបញ្ជាក់ថា គ្មានភាគីណាមួយគិតអំពីការពន្យាពេលនៃកិច្ចចរចាទេ៕