វ៉ាស៊ីនតោន —
ការវាយសម្លាប់បុរសវៀតណាមម្នាក់ដែលកើតនៅកម្ពុជាដោយសារតែគ្រោះថ្នាក់ចរាចរណ៍តូចមួយនៅរដ្ឋធានីភ្នំពេញកាលពីដើមខែនេះត្រូវបានគេមើលឃើញថាគឺជាហេតុការណ៍ទីមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានជាប់ទាក់ទឹននឹងសកម្មភាពរើសអើងជាតិសាសន៍។
មេដឹកនាំសហគមន៍វៀតណាមនិងស្ថានទូតវៀតណាមក្នុងប្រទេសកម្ពុជាបានស្នើសុំឱ្យអាជ្ញាធរយកចិត្តទុកដាក់និងបញ្ឈប់មិនឱ្យសកម្មភាពតូចមួយនេះរីករាលដាលកាន់តែធំ ក្នុងខណៈពេលដែលអ្នកតាមដាននានាមើលឃើញថាសកម្មភាពនៃការរើសអើងជាតិសាសន៍ត្រូវបានអ្នកនយោបាយគណបក្សប្រឆាំងកំពុងបញ្ឆេះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែនេះ។
អ្នកតាមដានសភាពការណ៍ប្រទេសកម្ពុជាយល់ថា នេះគ្រាន់តែជាហេតុការណ៍តូចមួយកើតឡើងក្នុងពេលចុងក្រោយនេះដែលផុសចេញពីមនោសញ្ចេតនាប្រឆាំងនឹងជនជាតិវៀតណាមដែលមានរាប់ឆ្នាំមកហើយ។ កំហឹងនេះក៏មានមកលើជនជាតិខ្មែរគ្នាឯងផងដែរដោយសារតែព្យាយាមទប់មិនឱ្យការរើសអើងរាលដាលខ្លាំង។
សកម្មជនសិទ្ធិមនុស្សដ៏ល្បីម្នាក់គឺលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទួលរងការរិះគន់យ៉ាងចាស់ដៃរហូតដល់មានការគំរាមតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងទូរស័ព្ទចង់សម្លាប់ចោលនិងចោទថាលក់ក្បាលឱ្យរដ្ឋាភិបាលលោកហ៊ុន សែនជាដើម នៅពេលដែលលោកបានទាមទារសុំឱ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកុំប្រើប្រាស់ភាសាដែលមានលក្ខណៈអុចអាលនាំឱ្យមានការរើសអើងជាតិសាសន៍។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានពន្យល់ហេតុផលនៃការសុំមិនឱ្យមានការប្រើប្រាស់វោហាសាសន៍រើសអើងថា៖
«គឺខ្ញុំមើលទៅប្រទេសកម្ពុជាទាំងមូលនឹងខាតគឺយើងចាប់ផ្តើមធ្វើឱ្យប្រទេសហ្នឹងចាប់ផ្តើមប្រេះឆា។ ទីមួយប្រេះឆាហ្នឹងគឺដោយសារយើងចាប់ផ្តើមរើសអើងពូជសាសន៍ជនជាតិវៀតណាម។ ទីពីរយើងចាប់ផ្តើមលាបពណ៌ខ្មែរគ្នាឯងអ្នកណាគេកាន់ជើងគណបក្សមួយយើងចោទអ្នកហ្នឹងជាសត្រូវយើងជាជនជាតិវៀតណាម ឬមួយយើងថាជាកញ្ជះជនជាតិវៀតណាមដែលខ្មែរយើងថាជាកញ្ជះយួន។ ដល់ពេលយើងធ្វើអញ្ចឹងចុងបញ្ចប់ខ្មែរយើងឃើញគ្នាជាសត្រូវ ដល់ឃើញគ្នាជាសត្រូវសម្លាប់គ្នាងាយស្រួលបំផុត»។
ការរស់នៅឆ្លងកាត់របបខ្មែរក្រហមជិតបួនឆ្នាំដែលបានសម្លាប់ពលរដ្ឋខ្មែរចំនួន១,៧លាននាក់ ការដាក់អាណានិគមរបស់វៀតណាមរយៈពេលមួយទសវត្សរ៍ ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនខិតខំការពារពូជសាសន៍របស់ខ្លួននិងមានអារម្មណ៍កាន់តែមិនល្អចំពោះជនជាតិវៀតណាម។
ការមិនយោគយល់គ្នា ការចោទនិងមាក់ងាយគ្នាបានកើតមានឡើងរវាងជាតិសាសន៍ដែលនៅ ក្បែរគ្នាទាំងពីរនេះ។ ពលរដ្ឋវៀតណាមមើលមកពលរដ្ឋកម្ពុជាថាជាជនជាតិមួយដែលមិនមានការវិវត្តន៍ខាងបច្ចេកវិទ្យា អន់ថយខាងផ្នែកវប្បធម៌ ហើយអ្នកខ្លះថែមទាំងមើលឃើញថាពលរដ្ឋកម្ពុជាជាមនុស្សបោកប្រាស់និងមិនគួរឱ្យទុកចិត្តបាន។ ក្នុងខណៈពេលដែលជនកម្ពុជាមើលឃើញ ថាវៀតណាមជាអ្នកឈ្លានពាន អនុវត្តនយោបាយលេបទឹកដីព្រៃព្រឹក្សាខ្មែរនិងដណ្តើមការងាររបស់ខ្លួនជាដើម។
តាមស្ថិតិផ្លូវការឱ្យដឹងថាជនជាតិវៀតណាមដែលបានកើតនៅប្រទេសកម្ពុជានិងជនអន្តោប្រវេសន៍ខុសច្បាប់មានប្រហែល៥ភាគរយនៃពលរដ្ឋកម្ពុជាសរុបទាំងអស់។
លោកសែម ជី ប្រធានសមាគមសហព័ន្ធខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាកន្លងមកសមាគមបានខិតខំប្រឹងប្រែងដើម្បីឱ្យមានការយល់ដឹងពីវប្បធម៌ខ្មែរក្នុងស្រទាប់ពលរដ្ឋខ្មែរដើមកំណើតវៀតណាម មានការសាមគ្គីភាពគ្នាហើយមានការជួយគ្នាទៅវិញទៅមក។
លោកសែម ជី ក៏បានស្នើសុំកុំឱ្យស្ថានភាពដូចករណីហិង្សានេះកើតឡើងជាថ្មី ម្តងទៀត។
«ក្នុងនាមសមាគមសហព័ន្ធខ្មែរវៀតណាមនៅកម្ពុជាយើងខ្ញុំសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចធ្វើយ៉ាងណាទប់ស្កាត់នូវការរើសអើងពូជសាសន៍កុំឱ្យមានបញ្ហាដូចករណីខាងលើដែលកើតឡើងម្តងខាងមុខទៀត ហើយបញ្ហាទីពីរទៀតយើងខ្ញុំក៏សូមអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលនៅ កម្ពុជាហ្នឹងក៏សូមមានការអំពាវនាវទាំងអស់នៅពេលខាងមុខហ្នឹងកុំឱ្យមានបញ្ហាការញុះញង់ប្រកាន់ពូជសាសន៍»។
បញ្ហាទាំងអស់នេះ មិនមែនកើតឡើងតែភាគីកម្ពុជាមួយមុខទេ។ លោក ផាម ជីយុង (Pham Chi Dung) អ្នកសារព័ត៌មានឯករាជ្យនិងជាសកម្មជនសង្គមនៅប្រទេសវៀតណាម បានទទួលស្គាល់ថាទំនាក់ក្រោយឆាកនៃរដ្ឋាភិបាលប្រទេសកម្ពុជានិងវៀតណាម និងការកេងចំណេញហួសហេតុរបស់ក្រុមហ៊ុនវិនិយោគរបស់វៀតណាមនៅកម្ពុជាជាការបន្ថែមកំហឹងពីលើការប្រើប្រាស់វោហាសាសន៍រើសអើងរបស់គណបក្សសង្គ្រោះជាតិ។
លោកផាម ជីយុងទទួលស្គាល់ថាបញ្ហាប្រឆាំងនឹងជនជាតិវៀតណាមមិនសូវចេញជាសាធារណៈខ្លាំងទេនៅពេលដែលរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជានៅមានអំណាចខ្លាំង។ វាទើបតែចេញជារូបរាងចំហរកាន់តែច្រើនឡើងនៅពេលដែលគណបក្សនេះចុះខ្សោយ។
លោកផាម ជីយ៉ុង បានមើលឃើញថាបញ្ហានឹងកាន់តែអាក្រក់ជាងនេះនៅក្នុងរយៈពេលបីឬបួនឆ្នាំទៀតនៅពេលដែលរបបរបស់លោកហ៊ុន សែនចុះកាន់តែខ្សោយហើយអាចឈានទៅដួលរលំ។
«នៅពេលនោះ ទំនងជានឹងមានអារម្មណ៍ប្រឆាំងនឹងវៀតណាមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជាហើយវាទំនងខ្លាំងណាស់ថាការបះបោរនៅកម្ពុជាមានផលប៉ះពាល់យ៉ាងធំទៅលើសង្គមវៀតណាម និងរំខានដល់ជំហររបស់រដ្ឋាភិបាលវៀតណាម»។
សម្រាប់សកម្មជនវៀតណាមដូចជាលោកផាម ជីយុង យល់ថាការបញ្ឈប់ការលូកដៃចូលរបស់រដ្ឋាភិបាលវៀតណាមមកលើកិច្ចការរបស់កម្ពុជាគឺជាកត្តាមួយដែលជួយដល់ការយោគយល់គ្នាកាន់តែច្រើនរបស់ជនជាតិទាំងពីរ។
លោកផាម ជីយុងបានបញ្ជាក់ប្រាប់វីអូអេខេមរភាសាតាមសារអេឡិកត្រូនិកថា៖
«ដើម្បីបន្ធូរបន្ថយអំពើហិង្សារវាងពលរដ្ឋទាំងពីរ វាជាការចាំបាច់ណាស់ដែលត្រូវកាត់បន្ថយឬបញ្ឈប់ការព្រមព្រៀងនៅពីក្រោយឆាករបស់រដ្ឋាភិបាលវៀតណាមជាមួយនឹងកម្ពុជា។ បើនិយាយម៉្យាងទៀតគឺត្រូវបន្ថយការគាំទ្រដល់រដ្ឋាភិបាលរបស់លោកហ៊ុន សែននិងទុកឱ្យពលរដ្ឋកម្ពុជាសម្រេចជោគវាសនារបស់ពួកគេដោយខ្លួនឯងទៅ»។
ក្រុមហ៊ុនវៀតណាមបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមហ៊ុន Hoang Anh Gia Lai ដែលមកធ្វើការវិនិយោគខាងផ្នែកចម្ការកៅស៊ូ ហើយបានប៉ះពាល់ដល់ជនជាតិដើមនៅខេត្តរតនៈគីរីជាច្រើនដែលនេះជាកត្តាមួយដែលលោកផាម ជីយ៉ុង យល់ថាមិនបានចូលរួមចំណែកអ្វី សោះដល់ទំនាក់ទំនងឱ្យបានល្អប្រសើររវាងពលរដ្ឋទាំងពីរ។
ប៉ុន្តែលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថានយោបាយជាតិនិយមនិងរើសអើងពូជសាសន៍សំដៅលើជនជាតិវៀតណាមមានតាំងពីសម័យលន់ ណុល ខ្មែរក្រហម ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងរហូតមកដល់ការបោះឆ្នោតឆ្នាំ២០១៣នេះ។
«ដូច្នេះចលនាហ្នឹងខ្ញុំមើលឃើញហាក់បីដូចជាបង្កើតឡើងដដែលៗយើងអត់មានដើរចេញពីអ្វីដែលជាអតីតកាលដែលយើងនាំគ្នាយកគំនិតជាតិនិយមដើម្បីប្រមែប្រមូលកសាងជាតិនោះទេគឺយើងនៅ តែដដែលទោះបីជាមានបង្កើតនូវតុលាការខ្មែរក្រហមដែលជាប្រធានបទនៃការប្រឆាំងនឹងការប្រកាន់ពូជសាសន៍យ៉ាងណាក៏ដោយយើងនៅតែបន្ត ជាពិសេសអ្នកដឹកនាំនយោបាយធំៗ»។
លោកផៃ ស៊ីផានបញ្ជាក់បន្ថែមថាកម្ពុជាមិនរងក្រោមឥទ្ធិពលប្រទេសណាទេហើយទទួលយកអ្នកវិនិយោគទុនគ្រប់បែបទាំងអស់ដោយមិនរើសអើងទេដើម្បី ឱ្យកម្ពុជាអាចសម្របខ្លួនចូលក្នុងតំបន់និងពិភពលោកបាន។
អំពើហិង្សានិងវោហាសាសន៍នយោបាយដែលមានចរិតរើសអើងលើជនជាតិមួយក៏បានធ្វើឱ្យព្រួយបារម្ភដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
រីឯក្រុមអង្គការសិទ្ធិមនុស្សនៅកម្ពុជាក៏បានស្នើកុំឱ្យមានការរើសអើងជាតិសាសន៍និងសុំឱ្យមានការស៊ើបអង្កេតនៅពេលដែលមានករណីហិង្សាដែលមានលក្ខណៈរើសអើងជាតិសាសន៍ដូចជាការសម្លាប់លើបុរសដើមកំណើតវៀតណាមរូបនោះ។
លោក ចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា៖ «យើងអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ដែលនៅក្នុងប្រទេសយើងនាំគ្នាធ្វើយ៉ាងណាគោរពច្បាប់ទម្លាប់យើងឱ្យបានល្អបញ្ចៀសកុំឱ្យមានហិង្សាដោយសារតែការរើសអើងជាតិសាសន៍នេះ ហើយបើនិយាយពីបញ្ហាជាតិសាសន៍នេះយើងអត់ចង់ឱ្យកើតមានដូចបណ្តាប្រទេសដទៃទេ។ យើងចង់ឱ្យប្រទេសយើងអាចរួមរស់ជាមួយគ្នាទៅ ជាតិសាសន៍ណាក៏ដោយធ្វើយ៉ាងណាឱ្យប្រទេសយើងទទួលបានសេចក្តីសុខ ធ្វើយ៉ាងណាឱ្យច្បាប់នៅក្នុងប្រទេសយើងអាចអនុវត្តទៅតាមស្មើភាពគ្នាចំពោះមុខច្បាប់ដូចគ្នា កុំឱ្យខ្មែរអនុវត្តផ្សេងជនជាតិបរទេសអនុវត្តផ្សេង។ នេះជាកំហុសឆ្គងមួយក្នុងការអនុវត្តច្បាប់ក្នុងប្រទេស»។
មានបុរសតែម្នាក់គត់ត្រូវបានអាជ្ញាធរប៉ូលិសចាប់ខ្លួននិងត្រូវតុលាការចោទប្រកាន់ពីបទបង្កហិង្សាហើយត្រូវដាក់ឃុំនៅក្នុងពន្ធនាគារហើយអាជ្ញាធរប៉ូលិសបញ្ជាក់ថាខ្លួនកំពុងតែស៊ើបអង្កេតរកអ្នកពាក់ព័ន្ធដទៃទៀតយកមកផ្តន្ទាទោស។គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗក្រោយពីមានការវាយប្រហារលើបុរសវៀតណាមនោះដោយអំពាវនាវកុំឱ្យមានការប្រើប្រាស់ហិង្សាសម្លាប់មនុស្សតាមផ្លូវសាធារណៈ។
លោកយឹម សុវណ្ណ តំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនិងជាអ្នកនាំពាក្យបាននិយាយការពារគោលជំហររបស់គណបក្សលោកថា៖
«អត់មានការរើសអើងពូជសាសន៍ទេតែគូបដិបក្សយើងតែងតែលាបពណ៌យើង តែងតែបំភ្លៃចំពោះមុខសាធារណមតិជាតិនិងអន្តរជាតិថាគណបក្សសង្គ្រោះជាតិប្រកាន់អញ្ចេះប្រកាន់អញ្ចុះ ក៏ប៉ុន្តែតាំងតែពីដើមទីមកគឺយើងគ្រាន់តែចង់ឱ្យមានការគោរពនូវច្បាប់អន្តោប្រវេសន៍ច្បាប់សញ្ជាតិ ឱ្យបានត្រឹមត្រូវតែប៉ុណ្ណឹងហើយហាមដាច់ខាតមិនគាំទ្រជាដាច់ខាតនូវអំពើហិង្សាទាំងឡាយណា ការប្រកាន់ពូជសាសន៍ ប្រកាន់ពណ៌សម្បុរ ប្រកាន់ជាតិសាសនា ប្រកាន់ដើមកំណើតគឺគណបក្សសង្គ្រោះជាតិជំទាស់ប្រឆាំងដាច់ខាត»។
លោកអ៊ូ វីរៈក៏បានបង្ហាញនូវជំហរដូចគ្នានេះដែរ៖ «ទីមួយជជែកគ្នាពីការរើសអើងពូជសាសន៍នេះដើម្បីយើងឈានទៅដល់ការបង្រួបបង្រួមជាតិបានហើយទីពីរជជែកពីបញ្ហាអន្តោប្រវេសន៍ដែលប្រជាពលរដ្ឋយើងកំពុងតែមានការព្រួយបារម្ភហើយខ្ញុំថាគួរតែជជែកគ្នារឿងទាំងពីរទន្ទឹមគ្នា»។
សកម្មជនសិទ្ធិមនុស្សរូបនេះមិនបានសម្តែងការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនឬក៏មានកំហឹងនឹងអ្នកដែលគំរាមនិងប្រមាថជីវិតគាត់ទេប៉ុន្តែលោកថា ការផ្តោតលើដំណោះស្រាយដើម្បីឱ្យសង្គមខ្មែរទៅមុខនិងជនជាតិខ្មែរលែងត្រូវគេចោទប្រកាន់ថាជាអ្នកដែលមានគំនិតរើសអើងគឺជាអ្វីដែលសង្គមកម្ពុជាត្រូវដោះស្រាយ៕