ភ្នំពេញ —
លោកហ៊ុន សែន បានប្រកាសសារជាថ្មីនៅថ្ងៃអង្គារនេះថា លោកនឹងមិនចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិនោះទេ។
ថ្លែងក្នុងពិធីសម្ពោធការដ្ឋានស្ពានជ្រៃធំឡុងប៊ិញ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាលដែលស្ថិតនៅចំណុចព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម ចម្ងាយជាង៧០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានថាលោកចុះចេញពីតំណែងទៅបានលុះណាតែអនុវត្តតាមគោលការណ៍រដ្ឋធម្មនុញ្ញ។
«ស្អី? ចុះចេញទៅអើយស្អី?។ ចាំតែអើយទៅ។ ទាល់តែយូរណោះ។ ចុះ(ចេញ) អីក៏ស្រួលម្ល៉េះ?។ ឡើង(កាន់តំណែង)តាមរដ្ឋធម្មនុញ្ញ ចុះ(ពីតំណែង)តាមរដ្ឋធម្មនុញ្ញ។ អត់និយាយច្រើន។ ធ្វើខុសពីហ្នឹងមិនបាន»។
នេះជាលើកទីពីរហើយ ក្រោយពីការបោះឆ្នោតដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសមិនចុះចេញពីតំណែង។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីមេដឹកនាំគណបក្សជំទាស់បានចុះជួបសកម្មជនរបស់ខ្លួនជាបន្តបន្ទាប់ក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងកាលពីចុងសប្តាហ៍មុន។
ក្នុងដំណើរនោះមេដឹកនាំគណបក្សជំទាស់និងក្រុមអ្នកគាំទ្របានទាមទារឲ្យលោកប្រមុខរដ្ឋាភិបាលចុះចេញពីតំណែងព្រមទាំងទទូចឲ្យមានការបោះឆ្នោតឡើងវិញ។
លោកហ៊ុន សែន អង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥មកម្ល៉េះពោលគឺមានរយៈពេល២៩ឆ្នាំមកហើយ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុតដ៏កម្រមាននៅក្នុងពិភពលោក។
លោកបានប្តេជ្ញាចិត្តដូច្នេះនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន តាន់ យុង។
លោកង្វៀន តាន់យុង បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជានៅថ្ងៃនេះក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងប្រាំថ្ងៃប៉ុណ្ណោះក្រោយពីគណបក្សប្រជាជនកម្ពុជារំលឹកខួបលើកទី៣៥ឆ្នាំនៃការវាយផ្តួលរបបខ្មែរក្រហមក្រោមជំនួយពីកងទ័ពវៀតណាមរាប់ម៉ឺននាក់។
នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានរំលឹកពីគុណសម្បត្តិរបស់កងទ័ពវៀតណាមឡើងវិញដែរ។
លោកហ៊ុន សែន បញ្ជាក់ពីភាពស្របច្បាប់ក្នុងតំណែងរបស់ខ្លួន។
«ខ្ញុំព្រះករុណាខ្ញុំមានការបោះឆ្នោតត្រឹមត្រូវពីសភា ពីសំណាក់ប្រជាពលរដ្ឋនិងមានព្រះរាជក្រិតត្រឹមត្រូវពីព្រះមហាក្សត្រជាទីសក្ការៈ»។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រជាប់ឆ្នោតនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអះអាងថាតំណែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ។
«គាត់ចុះឬមិនចុះតំណែងនេះមិនស្របរដ្ឋធម្មនុញ្ញរួចទៅហើយ។សភាបង្កើតឡើងមិនស្របតាមរដ្ឋធម្មនុញ្ញដោយសារប្រជុំមានតែបក្សតែមួយហើយខ្វះចំនួនតំណាងរាស្ដ្រគឺ មានតំណាងរាស្រ្តតែ៦៨រូប។ដល់ទៅបង្កើតរដ្ឋាភិបាល មិនស្របធម្មនុញ្ញទៀត។ដូច្នេះ(គាត់)ចុះឬមិនចុះគឺមិនស្របតាមរដ្ឋធម្មនុញ្ញរួចទៅហើយ»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យអធិប្បាយស្រដៀងគ្នានេះដែរ។
«គ្មានអ្វីប្លែកទេនៅក្នុងពិភពលោកនិងក្នុងប្រវត្តិសាស្ដ្រគឺប្រព័ន្ធគ្រប់គ្រងបែបផែនដូច្នេះ អ្នកដឹកនាំមានរបៀបដឹកនាំដូច្នេះកម្រចុះចេញណាស់។ (គាត់ថា)ឡើងតាមរដ្ឋធម្មនុញ្ញ Okay ប៉ុន្តែរដ្ឋធម្មនុញ្ញនិយាយថាបោះឆ្នោត(ត្រូវតែ)សេរីនិងយុត្តិធម៌ ចុះតើសេរីនិងយុត្តិធម៌ដូចម្តេចបើមានភាពមិនប្រក្រតីជាច្រើននោះ»។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថាលោកនឹងបន្តតំណែងរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ៕