ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ប្រទេស​ន័រវែស​បាន​សន្យា​ជាថ្មី​ដើម្បី​បង្កើន​ការ​ចំណាយ​ក្នុង​អង្គការ​អូតង់


រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​ចូល​រួម​ក្នុង​សម​យុទ្ធ​យោធា​មួយ​ នៅប្រទេស​លីទុយ​អានី កាល​ពី​ឆ្នាំ​២០១៥។
រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​ចូល​រួម​ក្នុង​សម​យុទ្ធ​យោធា​មួយ​ នៅប្រទេស​លីទុយ​អានី កាល​ពី​ឆ្នាំ​២០១៥។

ប្រទេស​ន័រវែស​បាន​បន្ត​ការ​តាំង​ចិត្ត​ផ្តល់​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដល់​អង្គការ​អូតង់​បន្ទាប់​ពី​លោក ​James Mattis ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​ជួប​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​ពួកមន្រ្តី​ន័រវែស​នៅ​ក្នុង​រាជធានី​អូស្លូ។

​លោក​ Frank Bakke-Jensen ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ន័រវែស​បាន​និយាយ​ថា «ន័រវែស​បាន​សន្យា​បង្កើន​ប្រាក់ឲ្យ​ដល់​គោល​ដៅ​២​ភាគរយ​នៅ​ក្នុង​អង្គការ​អូតង់» ហើយ​លោក​បាន​និយាយ​បន្ថែម​ទៀត​ដោយ​មិន​បាន​ចំៗ​ថា​ «យើង​នឹង​បន្ត​បង្កើន​ការ​ចំណាយ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ»។​ នៅ​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​ដែល​សម្បូរ​ប្រេង​កាត​នេះ ​បាន​ចំណាយ​ប្រហែល​១.៦​ភាគរយ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ GDP ​លើ​វិស័យ​ការពារ​ប្រទេស។

​អង្គការ​អូតង់​បាន​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​២០១៤​ថា ​ប្រទេស​ជា​សមាជិក​នីមួយៗ​នឹង​បង្កើន​ការ​ចំណាយ​ខាង​យោ​ធារហូត​ដល់​២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ​GDP​របស់​ខ្លួន​នៅ​ឆ្នាំ​២០២៤។ ក៏ប៉ុន្តែ ​ពួក​អ្នក​ការទូត​និយាយ​ថា ​មានប្រ​ទេស​២ភាគ​៣​តែ​ប៉ុណ្ណោះ​នៃ​ប្រទេស​ចំនួន​២៩​ក្នុង​អង្គការ​អូតង់—ដោយ​មិន​រាប់​បញ្ចូល​សហរដ្ឋ​អាមេរិក —មាន​ផែនការ​ប្រាកដ​ប្រជា​ដើម្បី​បង្កើន​ប្រាក់​ទៅ​ដល់​កម្រិត​២ភាគរយ​នៅ​ឆ្នាំ​២០២៤។

សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ ៣.៥៧​ភាគ​រយ​នៃ​ផលិត​ផលសរុប​ក្នុង​ស្រុក ​GDPរបស់​ខ្លួន​លើ​វិស័យ​ការពារ​ប្រទេស​នៅ​ឆ្នាំ​២០១៧។ ការ​តាំង​ចិត្ត​សាជាថ្មី​របស់​ប្រទេស​ន័រវែស​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ទាម​ទារ​ម្តង​ទៀត​នៅឯសន្និសីទ​កំពូល​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​របស់​អង្គការ​អូតង់​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ថា ​សមាជិក​ទាំង​អស់​របស់​អង្គការ​នោះ​ត្រូវ​តែ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ប្រទេស​របស់​ខ្លួន។

ប្រធានា​ធិបតី​ ត្រាំ​ បានអះ​អាង​ថា ​លោក​បាន​ទទួលការធានា​ពី​ពួក​មេដឹកនាំ​របស់​អង្គការ​អូតង់​ក្នុង​អំឡុង​នៃការ​ពិភាក្សាដ៏​តាន​តឹង​នោះ៕

XS
SM
MD
LG