ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គកា ​NATO បញ្ចប់​កិច្ច​ប្រជុំ​កំពូល​បន្ទាប់​ពី​លោក ត្រាំ រិះគន់​ប្រទេសសម្ព័ន្ធ​មិត្ត​


កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​ក្នុង​ប្រទេស​បែលហ្ស៊ិក។
កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​ក្នុង​ប្រទេស​បែលហ្ស៊ិក។

​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អង្គការ​សន្ធិសញ្ញាអាត្លង់ទិក​ខាង​ជើង​ហៅ​កាត់ថា​អង្គការអូតង់​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​ទីពីរ​និង​ជា​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទកំពូល​ប្រចាំ​ឆ្នាំរបស់​ពួក​គេ​នៅ​ក្នុង​ក្រុងប្រ៊ុចសែល​ ប្រទេស​បែលហ្ស៊ិក​នៅ​ក្រោយ​លោកប្រធានាធិបតី​ស.រ.អា.​ Donald Trump បានរិះគន់​យ៉ាង​ខ្លាំង​ដល់​សម្ព័ន្ធភាពនេះ​និង​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ជា​សមាជិក​មានធនធាន​ច្រើន​ជាង​គេ​នៅ​ក្នុងទ្វីបអឺរ៉ុប។

មេដឹកនាំ​នៃ​អង្គការ​អូតង់​សង្ឃឹម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​នឹង​ងាក​ចេញ​ពី​ការ​ទាមទារ​របស់​លោកប្រធានាធិបតី Trump ឱ្យមាន​កំណើន​ចំណាយ​ខាង​កិច្ច​ការពារ​ប្រទេស​ហើយ​ផ្តោត​ការយក​ចិត្តទុកដាក់លើ​ការ​បញ្ចប់សង្គ្រាម​យូរយារ​មក​ហើយក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។ លោក Jens Stoltenberg អគ្គ​លេខា​ធិការ​នៃអង្គការ​អូតង់​ចង់ឱ្យ​មេដឹកនាំ​ទាំង​នេះ​យល់​ស្របគ្នា​ក្នុង​ការ​ផ្តល់​ប្រាក់​កាស​ឱ្យ​កងកម្លាំងសន្តិសុខ​របស់រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន រហូត​ដល់​ឆ្នាំ​២០២៤ ទោះណា​ជា​សាធារណជន​ក្នុង​បស្ចឹម​ប្រទេស​មានការ​នឿយណាយ​អំពីការ​ទាក់ទិន​របស់​ប្រទេស​ពួក​គេ​ក្នុង​សង្គ្រាមនោះ​ក៏​ដោយ។​

ក៏​ប៉ុន្តែ​បណ្តាញ​ផ្សាយ​ព័ត៌មាន​នានា​បាននិយាយថា​ពួក​មន្ត្រី​នៃ​អង្គការ​អូតង់​បានធ្វើការ​ប្រជុំមួយ​មិនបាន​ត្រូវកំណត់​ជា​មុនរវាង​ពួក​សម្ព័ន្ធមិត្ត​នៅ​ក្រោយ​លោក Trump បាន​ត្អូញត្អែរ​ទៀត​អំពី​កម្រិត​នៃ​ចំណាយ​ខាង​ការពារប្រទេស​របស់ប្រទេសជា​សមាជិកនៃ​អង្គការអូតង់​នៅ​ក្នុង​ការប្រជុំ​បិទ​ទ្វារ​មួយ​ដែល​មានរួមបញ្ចូល​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ហ្សកហ្ស៊ី​ដែរនោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG