ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​​ Donald Trump អះអាងថា សមាជិកអង្គការ​អូតង់​តាំងចិត្ត​បង្កើន​ការ​ចំណាយ​ខាង​ការពារ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​របស់​ថ្នាក់ដឹកនាំប្រទេស​នៃ​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃទី​១២ កក្កដា​ ឆ្នាំ ២០១៨។

នៅ​ពេល​កិច្ចប្រជុំ​កំពូលអូតង់​បានបញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ Donald Trump ​ប្រធានាធិបតី​អាមេរិក​ បាននិយាយ​ថា​ លោក​ទទួល​បាន​ការប្តេជ្ញា​ចិត្ត​ពីសមាជិក​ដទៃ​ទៀត​របស់​អង្គការ​អូតង់​ក្នុង​ការ​បង្កើន​ការ​ចំណាយ​ខាង​ការពារ​របស់ពួក​គេ​ បន្ទាប់ពី​លោក​បាន​តវ៉ា​ថា ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ទទួល​បន្ទុកចំណាយ​យ៉ាងច្រើន​និង​យ៉ាង​យូរ មក​ហើយ​ក្នុងការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សម្ព័ន្ធភាព​យោធា​លោក​ខាងលិច​ដ៏​សំខាន់នេះ។ ​

លោក Henry Ridgwell បាន​រាយការណ៍​ពីកិច្ចប្រជុំ​កំពូល​នេះ​ថា ​ជម្លោះ​អំពី​មូលនិធិ​នេះ​បន្ត​គំរាម​កំហែង​ដល់​បេសក​កម្ម​ដ៏​សំខាន់​របស់​អង្គការ​អូតង់​ រួមទាំង​តួនាទី​បន្តវត្ត​មាន​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ។ ​កាលពី​ថ្ងៃព្រហស្បតិ៍សម័យ​ប្រជុំ​ដំបូងស្តីពីទំនាក់ទំនង​របស់​អង្គការ​អូតង់​ជាមួយ​ប្រទេស​ហ្សកហ្ស៊ីនិងអ៊ុយក្រែន​ ត្រូវបាន​ផ្អាកភ្លាមៗ​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រា​អាសន្ន​មួយ។​

មិនយូរ​ប៉ុន្មាន លោក​ប្រធានាធិបតី​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​លោក​បាន​ជំរុញ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ក្នុង​សម្ព័ន្ធ​ភាព​អូតង់​ដើម្បី​បង្កើន​ការ​ចំណាយ​ឱ្យបាន​លឿន។

​លោក​និយាយ​ថា ​មាន​ការរីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ ​ហើយ​គ្រប់ៗ​គ្នាបាន​យល់​ព្រម​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​របស់ពួក​គេយ៉ាង​ខ្លាំង ​ ហើយ​ពួកគេ​នឹង​បង្កើន​ការចំណាយ​ឲ្យ​ដល់​កម្រិត​ដែលមិន​មាន​ពីមុនមក។ ​ប៉ុន្តែ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ហាក់​ដូចជា​បដិសេធ​ថា​មិន​មាន​ការប្តេជ្ញា​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​ចំណាយ​នោះទេ។ ​

លោក​ស្រី ANGELA MERKEL ​អធិការបតី​អាល្លឺម៉ង់​ និយាយ​ថា ​សមាជិក​អូតង់​និយាយ​អំពី​លទ្ធភាព​នៃ​ការ​ចំណាយ​ជា​គ្រឿង​បរិក្ខារ​បន្ថែម​ទៀត​ មិនមែន​កងទ័ព​ទេ។​ លោក​ Emmanuel Macron ​ប្រធានាធិបតី​បារាំង​ បានផ្តល់​ការគាំទ្រ​ដល់​សមភាគី​អាមេរិក​របស់​លោក៕

XS
SM
MD
LG