ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​រិះគន់​អាល្លឺម៉ង់​ថា​ត្រូវ​បាន​​ប្រទេស​រុស្ស៊ីចាប់​ជា​ចំណាប់ខ្មាំង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជជែក​ជាមួយ​នឹង​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​របស់​ពួកគេ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជជែក​ជាមួយ​នឹង​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​របស់​ពួកគេ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

ជំនួប​កំពូល​របស់អង្គការ​សន្ធិសញ្ញា​មហា​សមុទ្រ​អាត្លង់ទិក​ខាង​ជើង ឬ​អូតង់​បាន​ចាប់​ផ្តើម​ដោយ​មានការ​ប្រឈម​មុខ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​ប្រធានា​ធិបតី​អាមេ​រិក​លោក ​ដូណាល់ ​ត្រាំ​ ដែល​បាន​រិះគន់​ប្រទេស​អាល្លឺម៉ង់។ ​ប្រធានា​ធិបតី​ត្រាំ​បាន​ចោទ​ប្រកាន់​អាល្លឺម៉ង់​ដែលជា​សមាជិក​របស់​សម្ព័ន្ធ​មិត្ត​ខាងការពារ​ប្រទេសដ៏​ធំ​បង្អស់ ​និង​មាន​ប្រាក់​ច្រើន​ជាង​គេបង្អស់ថា​ត្រូវ​បាន​រុស្ស៊ី​ចាប់​ធ្វើ​ជ​ាចំណាប់ខ្មាំង។

ក្នុង​អំឡុង​នៃ​ជំនួប​ពិសារអាហារ​ពេល​ព្រឹក​ជាមួយ​លោក Jens Stoltenberg ​អគ្គ​លេខា​ធិការ​របស់​អង្គការ​អូតង់ ​លោក​ត្រាំ​បាន​រិះគន់​អាល្លឺម៉ង់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី​ឈ្មោះ Gazprom ស្ថាបនា​បំពង់​បង្ហូរ​ឧស្ម័ន Stream 2 កាត់តាម​ផ្ទៃ​ទឹក​របស់​ខ្លួន។

ប្រធានា​ធិបតី​ត្រាំ​បាន​ពោល​អះអាង​ថា «អាល្លឺម៉ង់​បាន​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ទៅ​ឲ្យ​រុស្ស៊ី។ តើ​យើង​រួប​រួម​គ្នា​យ៉ាង​ដូចម្តេច​នៅពេល​ដែល​ប្រ​ទេស​មួយ​កំពុង​ទទួល​ថាមពល​មក​ពី​ប្រទេស​មួយ​ទៀត​ដែល​យើង​ចង់​ប្រឆាំង​នោះ?»។ ប្រធានា​ធិបតី​ត្រាំ​បាន​ចោទ​សួរ​ពី​គោលការណ៍​ការពារ​រួម​របស់​អង្គការ​អូតង់។

តាម​មេដឹកនាំ​សហរដ្ឋ​អាមេរិក​គឺថា ​អាល្លឺម៉ង់​បាន​លុប​បំបាត់​រោងចក្រ​ប្រើ​ធ្យូង​ថ្ម ​លុប​បំបាត់រោង​ចក្រ​ប្រើ​ថាមពល​នុយក្លេអ៊ែរ ​អាល្លឺម៉ង់​កំពុង​ទទួល​បាន​យក​ប្រេង​ និង​ឧស្ម័ន​យ៉ាង​ច្រើន​ពី​ប្រទេស​រុស្ស៊ី។ ​ខ្ញុំ​គិតថា ​ការណ៍​នេះ​ជា​អ្វី​ដែល​អង្គការ​អូតង់​ត្រូវ​ពិនិត្យ​មើល។

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​និយាយ​ថា លោកស្រី​បាន​ដឹង​យ៉ាង​ច្បាស់​កាល​ពី​លោកស្រី​នៅ​ជា​កុមារ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ខាង​កើត​ដូចជា​ការរស់​នៅ​ក្រោមការ​ត្រួតត្រា​របស់​សូវៀត។ ក៏ប៉ុន្តែ ​លោកស្រី​បាន​ពន្យល់​ថា ​កិច្ច​ព្រម​ព្រៀង​ថាមពល​ជាមួយ​រុស្ស៊ី ​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​សតវត្សរ៍​ទី២១​នេះ​ត្រូវ​ចាប់​ជំរិត​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទេ៕

XS
SM
MD
LG