ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​ស៊ុយអែត​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ប្រជុំ​រវាង​លោក​ ដូណាល់ ត្រាំ​ និង​លោក ​គីម ជុងអ៊ុន


រដ្ឋ​មន្ត្រី​ការ​បរទេសកូរ៉េ​ខាង​ជើង ​លោក Ri Yong Ho (កណ្ដាល) ចាក​ចេញ​ពី​អាគារ​រដ្ឋាភិបាល​ស៊ុយអែត Rosenbad នៅទីក្រុង​ស្តុកខុល កាលពី​ថ្ងៃទី​១៦ មីនា ២០១៨។
រដ្ឋ​មន្ត្រី​ការ​បរទេសកូរ៉េ​ខាង​ជើង ​លោក Ri Yong Ho (កណ្ដាល) ចាក​ចេញ​ពី​អាគារ​រដ្ឋាភិបាល​ស៊ុយអែត Rosenbad នៅទីក្រុង​ស្តុកខុល កាលពី​ថ្ងៃទី​១៦ មីនា ២០១៨។

កិច្ច​ចរចា​រយៈ​ពេល៣​ថ្ងៃ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាង​ជើង​និងស៊ុយអែត​បាន​បញ្ចប់​កាលពី​ថ្ងៃសៅរ៍។ ​កិច្ចប្រជុំ​នេះ​អាច​នាំ​ឱ្យ​មាន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ ​និង​មេដឹកនាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន។ ​

កាលពី​ថ្ងៃ​សុក្រ ​ឯកអគ្គ​រដ្ឋទូត​ស៊ុយអែត​លោក ​Olof Skoog ​បាន​និយាយ​ថា​ ប្រទេស​របស់​លោក​កំពុង​ព្យាយាម​ជួយ​បន្ថយ​ភាព​តាន​តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ដោយ​ធ្វើជា​ម្ចាស់​ផ្ទះការ​ចរចា​នេះ។ ស៊ុយអ៊ែត​គឺប្រទេស​មួយ​នៃ​បណ្តា​ប្រទេសលោក​ខាង​លិច​ដែល​មាន​ស្ថានទូត​នៅ​ក្រុង​ព្យុងយាង។

ស្ថានទូត​នោះ​ផ្តល់​ជូន​សេវា​ការទូត​ មិន​គ្រាន់​តែ​សម្រាប់​ពលរដ្ឋ​ស៊ុយអែត​ទេ ​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​អាមេរិក​ កាណាដា​ និងអូស្ត្រាលី​ផង​ដែរ។​

លោក ​Skoog ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា «ស្ថានការណ៍​សន្តិសុខ​នៅ​លើ​ឧបទ្វីប​នេះ​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​របៀប​វារៈ​ពិភព​លោកនា​ពេល​ឥឡូវ​នេះ ​ហើយ​ប្រសិន​បើ​ប្រទេស​ស៊ុយអ៊ែត​អាច​ដើរ​តួជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ទីនោះ​ នោះ​គឺ​ជា​អ្វីដែល​យើង​កំពុង​ព្យាយាម​ធ្វើ»។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​លោក ​Ri Yong Ho ​និង​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោក Stefan Lofven ​បាន​ជួប​គ្នា​នៅ​រដ្ឋធានី​ស្តុកខុល ​កាល​ពី​ថ្ងៃសុក្រ ​ប៉ុន្តែ​លោក​ Skoog ​និង​អ្នក​នាំពាក្យ​លោក​ Lofven ​មិន​បាន​បង្ហាញ​អំពីអ្វី​មន្រ្តី​ទាំង​ពីរ​បាន​ពិភាក្សា​នោះទេ។​ ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ Skoog ​បាន​បន្ថែម​ថា ​កិច្ចពិភាក្សា​នៅ​រដ្ឋធានី​ស្តុកខុល​ នោះ​សង្ឃឹម​ថា ​នឹង​ជួយ​បង្កើត​បរិយាកាស​ល្អ​សម្រាប់​កិច្ច​ប្រជុំ​បែប​នេះ៕

XS
SM
MD
LG