ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​ស្នើ​ឲ្យ​មាន​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អន្តរកូរ៉េ


អ្នកស្រី Kim Yo Jong ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ប្រគល់​លិខិត​មួយ​របស់​លោក Kim Jong Un ទៅ​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង Moon Jae-in ក្នុង​ជំនួប​នៅ​ឯ​ដំណាក់​ប្រធានាធិបតី ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃទី​១០ កុម្ភៈ ២០១៨។
អ្នកស្រី Kim Yo Jong ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ប្រគល់​លិខិត​មួយ​របស់​លោក Kim Jong Un ទៅ​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង Moon Jae-in ក្នុង​ជំនួប​នៅ​ឯ​ដំណាក់​ប្រធានាធិបតី ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃទី​១០ កុម្ភៈ ២០១៨។

កីឡា​អូឡាំពិក​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ខាង​ការទូត​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ពេល​ដែល​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុង​អ៊ុន នៅ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង របស់​កូរ៉េ​ខាង​ជើង។

លិខិត​មួយ​ច្បាប់​មក​ពីមេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុង​អ៊ុន ​ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ឆន្ទៈ​របស់ គីម ជុងអ៊ុន​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​បាន​ត្រូវប្រគល់​ជូន​ប្រធានា​ធិបតី ​Moon ​ដោយ​នាង​ Kim Yo Jong ​ដែល​ជា​ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុង​អ៊ុន នៅ​ក្នុង​អំឡុ​ង​ពេល​នៃ​ការពិសារ​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​គណៈប្រតិភូ​កីឡា​អូឡាំពិក​កូរ៉េខាង​ជើង​នៅ​ឯ​វិមាន​ខៀវ​ប្រធានា​ធិបតី​របស់​កូរ៉េខាង​ត្បូង។

យោង​តាម​លោក ​Kim Eui-Kyeom ​អ្នកនាំ​ពាក្យ​ប្រធានា​ធិបតីកូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ជុង​អ៊ុន​ បាន​អញ្ជើញ​បន្ថែម​ពាក្យ​សម្តី​ផ្ទាល់​មាត់​ដើម្បី​ឲ្យ​ប្រធានា​ធិបី Moon Jae-in ​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

អ្នកនាំ​ពាក្យ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ទៀត​ថា​ «នៅ​ក្នុង​ការ​ឆ្លើយ​តប ​ប្រធានា​ធិបតី ​Moonបាន​សម្តែង​នូវ​ឆន្ទៈ​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ទស្សនកិច្ច​នេះ​កើត​មាន​ឡើង​ដោយការ​បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ​នៅ​ថ្ងៃ​អនាគត‍»។

ការ​អញ្ជើញ​នេះ​អាច​ជា​សន្និសីទ​កំពូល​លើក​ទី​១​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​រវាង​មេដឹកនាំ​កូរ៉េខាង​ជើង​និង​ខាង​ត្បូង។ មេដឹកនាំ​ក្មេង​នៃ​ប្រទេស​កូរ៉េខាង​ជើង​មិន​បាន​ជួប​ជាមួយ​មេដឹកនាំ​ពិភព​លោក​សំខាន់ៗ​ណា​មួយ​ចាប់​តាំង​ពី​ខ្លួន​បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែធ្នូ ​ឆ្នាំ​២០១១ មក។

ការណ៍នេះ​ក៏​បញ្ជាក់​ពីជោគជ័យ​សម្រាប់​ប្រធានា​ធិបតី​ Moon ដែរ ​ដែល​បាន​គាំទ្រ​ឲ្យ​មាន​ការ​សន្ទនា​និង​ការទាក់​ទង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​កូរ៉េខាង​ជើង​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់ ​ចាប់​តាំង​ពី​លោក​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​នៅ​ខែឧសភា ​ឆ្នាំ​២០១៧​មក៕

XS
SM
MD
LG