ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ទណ្ឌកម្ម​មាន​ដែន​កំណត់​ដោយសារ​ការ​ចូលរួម​កីឡាអូឡាំពិក​របស់​កូរ៉េខាងជើង


ប្រតិភូ​កូរ៉េ​ខាង​ជើង​រួម​ទាំង​ក្រុម​អត្តពលិក​ចំនួន​១០រូប​ផង​ មក​ដល់​ភូមិ Gangneung Olympic សម្រាប់​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Gangneung ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រតិភូ​កូរ៉េ​ខាង​ជើង​រួម​ទាំង​ក្រុម​អត្តពលិក​ចំនួន​១០រូប​ផង​ មក​ដល់​ភូមិ Gangneung Olympic សម្រាប់​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Gangneung ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

ភាព​ចម្រូងចម្រាស​បន្តិចបន្តួច​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ក្រុមសិល្បៈ​កូរ៉េខាងជើង​ជិះ​សាឡាង​ឆ្លង​ចូល​ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​នៃ​ការ​ជួយ​សម្រួល​ដល់​ការ​ចូលរួម​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ការ​ប្រកួតនេះ​ ដោយ​គ្មាន​ការ​រំលោភបំពាន​ដល់​លក្ខខណ្ឌ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​ និង​ទ្វេភាគី​នោះ​ឡើយ។

ប្រទេស​កូរ៉េ​ខាងជើង​កាល​ពី​ថ្ងៃអង្គារ​បាន​បញ្ជូន​ក្រុមតន្ត្រី Samjiyon Band ដែល​មាន​សមាជិក​ចំនួន​១៤០នាក់​ រួមទាំង​អ្នក​លេង​ភ្លេង​ អ្នករាំ​ និង​អ្នក​ចម្រៀង​ទៅ​កូរ៉េ​ខាង​ត្បូង តាមរយៈ​កប៉ាល់ Mangyongbong-92 របស់​ខ្លួន​ ដើម្បី​ទៅ​សម្តែង​នៅ​អំឡុងពេល​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវរងា​ឆ្នាំ២០១៨​នៅ​ក្នុង​ទីក្រុង​ព្យូងឆាង​ប្រទេស​កូរ៉េខាងត្បូង។

សាឡាង​នេះ​នឹង​ចតទុក​នៅ​ឆ្នេរ​ក្នុង​ទីក្រុង Gangneung ជា​កន្លែង​ដែល​គេរៀបចំ​ការ​ប្រកួត​កីឡា​ជិះស្គី​លើ​ទឹកកក។

កប៉ាល់ Mangyongbong-92 មិន​ស្ថិត​នៅក្នុង​បញ្ជី​ខ្មៅ​នៃបញ្ជី​កប៉ាល់​ដែល​ត្រូវ​បានដាក់​ទណ្ឌកម្ម​ដោយ​អង្គការសហប្រជាជាតិ​ ដោយ​ដឹក​សម្ភារៈ​សម្រាប់​បម្រើ​ឲ្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នោះទេ។ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​ទ្វេភាគី​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ដែល​មាន​ឈ្មោះ​ថា «May 24 Measures» ត្រូវ​បាន​ធ្វើឡើង​កាល​ពីឆ្នាំ២០១០ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បានវាយ​ប្រហារ​ទៅលើ​នាវាចម្បាំង Cheonan របស់​កូរ៉េ​ខាងត្បូង​ និង​បាន​សម្លាប់​នាវិក​ចំនួន៤៦នាក់​នោះ​ មាន​គោលបំណង​ដាក់​បម្រាម​មិន​អនុញ្ញាត​ឲ្យ​នាវា​របស់​កូរ៉េខាងជើង​ទាំងអស់​បើកឆ្លង​ចូល​ដែន​អធិបតេយ្យ​របស់​កូរ៉េ​ខាង​ត្បូង​ជា​ដាច់​ខាត។

ក្រសួង​បង្រួបបង្រួម​កូរ៉េទាំងពីរ​កាល​ពី​ថ្ងៃចន្ទ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​ករណីនេះ​ ដោយសារ​តែ​កូរ៉េខាងជើង​ត្រូវ​មក​ចូលរួម​កីឡាអូឡាំពិក​រដូវរងា​នាពេល​ខាង​មុខ​នេះ៕

XS
SM
MD
LG