ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពាន​រង្វាន់​ណូបែល​ខាង​គីមីវិទ្យា​ប្រគល់​ជូន​អ្នក​វិទ្យាសាស្រ្ត​បីនាក់​ខាង​ព្យាបាល​ DNA


រូបភាព​បង្ហាញ​ជ័យលាភី​ពានរង្វាន់​ណូបែល​​ផ្នែក​គីមីវិទ្យា​ ក្នុង​ពេល​ធ្វើ​សន្និសិទ​កាសែត​នៅទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

គណៈកម្មការ​រង្វាន់​ណូបែល​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ស្តុកខុល​ ប្រទេស​ស៊ុយអែត បាន​ប្រគល់​រង្វាន់​ណូបែល​ខាងផ្នែក​គីមីវិទ្យា​ក្នុង​ឆ្នាំ​នេះ​ឱ្យ​ទៅ​អ្នក​វិទ្យាសាស្រ្ត​បី​នាក់​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​ទាក់​ទង​នឹង​ការព្យាបាល​ DNA ​ដែល​គេ​អាច​នឹង​ប្រើ​ប្រាស់​សម្រាប់​ការព្យាបាល​ជំងឺ​មហារីក​បាន។

ជ័យលាភី​ទាំង​បីនាក់​មាន​ឈ្មោះ Tomas Lindahl ​មក​ពី​វិទ្យាស្ថាន​ Sir Francis Crick​ និង​មន្ទីរពិសោធន៍​ Clare Hall ​ក្នុង​ចក្រភព​អង់គ្លេស លោក​ Paul Modrich ​មក​ពី​សាកល​វិទ្យាល័យ​DUKE​ និង​លោក​ Aziz Sancar ​នៃ​សាកលវិទ្យាល័យ​ North Carolina។ សាលា​ទាំង​ពីរ​ចុង​ក្រោយ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ North Carolina។ លោក ​Lindahl ​ជាជនជាតិ​ស៊ុយអែត លោក​ Modrich ជាជនជាតិ​អាមេរិកាំង​ និង​លោក​ Sancar ​ជាជនជាតិ​តួកគី។

កាលពី​ថ្ងៃ​អង្គារ​ គណៈកម្មការ​នេះ​បាន​ប្រគល់​រង្វាន់​ណូបែលឆ្នាំ​២០១៥ ​ខាងផ្នែក​រូបវិទ្យា​ឱ្យ​ទៅ​លោក​ Takaaki Kajita និង​លោក ​Arthur MacDonald ​ដោយសារ​លោក​ទាំងពីរ​បាន​រកឃើញ​មូលីគុល​ Neutrino​ តូចបំផុត​ដែល​បង្ហាញ​ថា​ជា​សារធាតុ​តូច​បំផុត​ច្រើន​ជាង​គេ​លំដាប់​ទីពីរ​នៅ​លើ​ចក្រវាឡ​នេះ​ ហើយ​វា​អាច​ប្តូរ​រូបរាង​និង​ម៉ាស​មាឌ​បាន៕

កាល​ពី​ថ្ងៃចន្ទ​សប្តាហ៍​នេះ​ដែរ​ គណៈកម្មការ​រង្វាន់​ណូបែល​ក៏​បាន​ប្រកាស​ឈ្មោះ​ជ័យ​លាភី​ខាង​សុខាភិបាល​ដោយ​ផ្តល់​ទៅ​ឱ្យ​អ្នក​វិទ្យាសាស្រ្ត​មក​ពី​អៀកឡង់​ ជប៉ុន​ និង​ចិន៕

XS
SM
MD
LG