ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អប់រំ​ប៉ាគីស្ថាន​និង​ឥណ្ឌា​ទទួល​រង្វាន់​ណូបែល​សន្តិភាព​រួម​គ្នា


រូប​ឯកសារ​៖ អ្នក​ធ្វើ​យុទ្ធនាការ​សម្រាប់​សិទ្ធិ​របស់​កុមារ​លោក​ Kailash Satyarthi​ នៃ​ប្រទេស​ឥណ្ឌា (ឆ្វេង) និង​នាង​ Malala Yousafzai​ នៃ​ប្រទេស​ប៉ាគីស្ថាន​ (ស្តាំ)​។
រូប​ឯកសារ​៖ អ្នក​ធ្វើ​យុទ្ធនាការ​សម្រាប់​សិទ្ធិ​របស់​កុមារ​លោក​ Kailash Satyarthi​ នៃ​ប្រទេស​ឥណ្ឌា (ឆ្វេង) និង​នាង​ Malala Yousafzai​ នៃ​ប្រទេស​ប៉ាគីស្ថាន​ (ស្តាំ)​។

រង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ប្រគល់​ឲ្យ​សកម្មជន​វិស័យ​អប់រំ​២​នាក់​គឺ​នាង​ Malala Yousafzai​ នៃ​ប្រទេស​ប៉ាគីស្ថាន​និង​អ្នក​ធ្វើ​យុទ្ធនាការ​សម្រាប់​សិទ្ធិ​របស់​កុមារ​លោក​ Kailash Satyarthi​ នៃ​ប្រទេស​ឥណ្ឌា។

​នៅ​ក្នុង​សេចក្តី​ប្រកាស​ជ័យលាភី​នៅ​ថ្ងៃ​សុក្រ​នេះ​ គណៈកម្មាធិការ​រង្វាន់​ណូបែល​នៃ​ប្រទេស​ន័រវែស​និយាយ​ថា​ រង្វាន់​ណូបែល​ត្រូវ​បាន​ប្រគល់​ដល់​អ្នក​ទាំង​ពីរ​ សម្រាប់ការ​តស៊ូ​របស់​គេ​ ​ប្រឆាំង​នឹង​ការ​សង្កត់​សង្កិន​កុមារ​និង​យុវជន​ក្មេងៗ និង​ការបំបិទ​សិទ្ធិ​ក្មេង​ទាំង​នេះ​មិន​ឲ្យ​មាន​ការ​អប់រំ។​

នាង​ Malala​ អាយុ​១៧​ ឆ្នាំ​បាន​គាំទ្រ​និង​លើក​ស្ទួយ​ការ​អប់រំ​នារី​នៅ​ប្រទេស​ប៉ាគីស្ថាន​ជា​ច្រើន​ឆ្នាំ​មុន ពេល​នាងត្រូវ​ពួក​តាលីបាន់​បាញ់​ត្រូវ​ក្បាល​នៅ​ក្នុង​ឆ្នាំ​២០១២។ នាង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​ក្មេង​ជាង​គេ​បំផុត។​

លោក​ Kailash Satyarthi​ ជា​អ្នក​នាំ​មុខ​ចលនា​សន្តិវិធី​មួយ​ដើម្បី​បញ្ចប់​ការ​កេង​ប្រវ័ញ្ច​កុមារ​ដើម្បី​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ។​

នាង​ Malala និង​លោក Saryarthi​ នឹង​ចែក​រំលែក​ប្រាក់​១​លាន​១​សែន​ដុល្លារ​នៅ​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG