ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Malala ​និង​Satyarthi ​ទទួល​បាន​ពានរង្វាន់​ណូបែលសន្តិភាព


ម្ចាស់​ពានរង្វាន់​ណូបែលសន្តិភាព Malala Yousafzai ​និង​Kailash Satyarthi​ ឈរ​ជាមួយ​មេដាយ​របស់ពួកគេ ​ក្នុង​ពិធីប្រគន់​ពានរង្វាន់​នៅ​សាលាក្រុង​ Oslo កាលពី​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០១៤។​
ម្ចាស់​ពានរង្វាន់​ណូបែលសន្តិភាព Malala Yousafzai ​និង​Kailash Satyarthi​ ឈរ​ជាមួយ​មេដាយ​របស់ពួកគេ ​ក្នុង​ពិធីប្រគន់​ពានរង្វាន់​នៅ​សាលាក្រុង​ Oslo កាលពី​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០១៤។​

សកម្មជន​ឆ្នើម​ការពារ​សិទ្ធិកុមារ​ពីរនាក់​ គឺនាង​ Malala ​Yousafzai ​ជា​សកម្មជន ផ្នែក​អប់រំ​មកពី​ប្រទេស​ប៉ាគីស្ថាន ​និង​សកម្មជន​តស៊ូមតិ​ការពារ​សិទ្ធិកុមារ​មកពី ប្រទេស​ឥណ្ឌា ​Kailash Satyarthi ​បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ក្រុង អូស្លូ (Oslo) ​ប្រទេស ​ណ័រវេ ​(Norway) ​ដែល​អ្នកទាំងពីរ​បាន​បង្កើត​ប្រវត្តិសាស្ត្រ ជា​អ្នកឈ្នះ​ពានរង្វាន់​នេះ​ក្មេង​ជាង​គេ​បំផុត ​ហើយ​ជា​អ្នកឈ្នះ​ពានរង្វាន់​ទីមួយ​ ដល់​ពលរដ្ឋ​ដែល​កើត​ក្នុង​ប្រទេស​ឥណ្ឌា។

នាង​ Malala ​អាយុ ​១៧ឆ្នាំ​ថ្លែង​នៅ​ឯពីធី​ប្រគល់​ពានរង្វាន់​ថា ​នាង​តំណាង​ឲ្យ​ ក្មេងៗ​មក​ពី​ជុំវិញ​ពិភពលោក​ដែល​មិន​បាន​ចូល​រៀន​ក្នុង​សាលា។

«ខ្ញុំ​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​៦៦លាន​នាក់​ដែល​គ្មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ។ ហើយ​ថ្ងៃនេះ​ ខ្ញុំ​មិនមែន​បញ្ចេញ​សំឡេង​ខ្លួន​ខ្ញុំទេ​ វាជា​សម្លេង​របស់​ក្មេងស្រី ៦៦លាន​នាក់»។

នាង​ជាក្មេង​ស្រី​ដែល​រួច​ជីវិត​ពី​ការ​បាញ់ប្រហារ​របស់​ក្រុមឧទ្ទាម​តាលីបង់​ កាលពី​ឆ្នាំ​២០១២ ​ដោយសារ​តែការ​តស៊ូមតិ​របស់​នាង។ ​នៅ​ក្នុង​កិច្ចសម្ភាស​ជាមួយ​នឹង​វីអូអេ​ភាសាអូឌូ​ មុន​ពីធីប្រគល់​ពានរង្វាន់​ចាប់ផ្តើម​ នាង​ ម៉ាឡាឡា ​ថ្លែងថា​ពានរង្វាន់​សន្តិភាព​នេះ​ជា​ជោគ​ជ័យ​របស់​ប្រទេស​ប៉ាគីស្ថាន​ផងដែរ។

ដូចគ្នាដែរ​ លោក ​ Satyarthi ​បានធ្វើ​កិច្ចការ​ជា​ច្រើន​ឆ្នាំ​ដើម្បី​ការពារ​សិទ្ធិកុមារ។ បន្ទាប់​ពីរយៈពេល​បីទសវត្សរ៍​នៃ​ការ​តស៊ូមតិ ​បានបញ្ចប់​ទាសភាព​កុមារ​នោះ លោក ​ថ្លែងថា​គ្មាន​អំពើ​ហិង្សា​ណា​ធំជាង​ការបដិសេធ​សុបិន​របស់​កុមារ​ទេ។ ហើយ​លោក​បាន​ទាមទារ​ឲ្យមាន​សេរីភាព​ដល់​កុមារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG