ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសន្តិសុខ​ថា គ្មាន​ការលុប ឬបាត់​សន្លឹក​​ឆ្នោត​នៅក្នុង​ការបោះឆ្នោត​​សហរដ្ឋ​អាមេរិក​ទេ


រូបឯកសារ៖ អ្នកធ្វើការ​នៅ​ការិយាល័យ​បោះឆ្នោត​កាន់​ប្រអប់​ដាក់​សន្លឹកឆ្នោត ខណៈដែល​ការរាប់​សន្លឹកឆ្នោត​នៅតែ​បន្ត​ធ្វើ​នៅ​ទីក្រុង Atlanta កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកធ្វើការ​នៅ​ការិយាល័យ​បោះឆ្នោត​កាន់​ប្រអប់​ដាក់​សន្លឹកឆ្នោត ខណៈដែល​ការរាប់​សន្លឹកឆ្នោត​នៅតែ​បន្ត​ធ្វើ​នៅ​ទីក្រុង Atlanta កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​សន្តិសុខ​ខាង​ការបោះឆ្នោត​មិន​មាន​ភស្តុតាង​ថា សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​លុប ​ឬ​បាត់​ដោយ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​នេះទេ។ នេះ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សន្តិសុខ​ការបោះឆ្នោត​២​ ដែល​បាន​ចេញ​ផ្សាយកាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​ប្រព័ន្ធ​កំព្យូទ័រ​នាំ​មុខ​របស់​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍ថា ក្រុម​សន្តិសុខទាំង២​នោះ​បាន​បញ្ជាក់​អំពី​ការបោះឆ្នោត​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ដែល​លោក​ ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ឈ្នះនោះ​ថា «គ្មាន​ភស្តុតាង​ថា ប្រព័ន្ធ​បោះឆ្នោត​ណា​មួយ​បាន​ត្រូវ​គេ​លុបឬ​សន្លឹក​ឆ្នោត​បាន​បាត់​ បាន​ផ្លាស់​ប្តូរ​ឬ​ត្រូវបាន​លួច​បន្លំ​ទេ»។

ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ បាន​ធ្វើ​ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ម្តងហើយ​ម្តង​ទៀត​អំពី​ការលួច​បន្លំ​សន្លឹក​ឆ្នោត​ហើយ​មិន​ទាន់​ចុះ​ចាញ់​នៅ​ឡើយ​ទេ។

ក្រុម​សន្តិសុខ​ទាំង​២ គឺ​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​សម្រប​សម្រួល​ហេដ្ឋា​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល (GCC) និង​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ការបោះឆ្នោត ​(SCC) បាន​បញ្ជាក់​ថា ការបោះឆ្នោត​នេះ​មាន​សន្តិសុខ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

ក្រុម​សន្តិសុខ​នោះ​បាន​បញ្ជាក់​ទៀត​ថា រដ្ឋ​ដែល​មាន​លទ្ធផល​បោះឆ្នោត​ប្រកៀក​ប្រកិត​គ្នា​ មាន​បញ្ជី​ក្រដាស​របស់​សន្លឹក​ឆ្នោតនិមួយ​ៗ​ដែល​អាច​រាប់​បាន​ ប្រសិនបើ​ចាំបាច់៕

XS
SM
MD
LG