ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​ការ​បោះឆ្នោត


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​លោក William Barr ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Chicago រដ្ឋ Illinois ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក Bill Barr បាន​អនុញ្ញាត​ឲ្យ​រដ្ឋអាជ្ញា​សហព័ន្ធ ធ្វើ​ការ​ស៊ើប​អង្កេត​លើ «ការ​ចោទ​ប្រកាន់​ណា​ដែល​មាន​ទម្ងន់» ដែល​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន។

លោក Barr បាន​ចេញ​អនុស្សារណៈ​មួយ​ទៅ​កាន់​មេធាវី​នានា​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយ​មិន​បាន​លើកឡើង​អំពី​ឧទាហរណ៍​ជាក់លាក់​ណា​មួយ​នៃ​ការ​ចោទ​ប្រកាន់​ដែល​ថា​មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។

លោក​បាន​និយាយ​ថា ការ​ស៊ើប​អង្កេត «អាច​ធ្វើ​ឡើង ប្រសិនបើ​មាន​ការ​ចោទ​ប្រកាន់​ជាក់​ច្បាស់​ដែល​អាច​ទុកចិត្ត​បាន​នៃ​ភាព​មិន​ប្រក្រតី​នោះ ដែល​ថា ប្រសិនបើ​ពិត​អាច​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ​នីមួយៗ»។

លោក Barr បាន​បន្ថែម​ថា៖ «វាជា​ការ​ចាំបាច់​ដែល​ការ​ចោទ​ប្រកាន់​ដែល​អាច​ជឿ​ទុកចិត្ត​បាន ត្រូវ​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ វា​ក៏​ជា​ការ​ចាំបាច់​ដូច​គ្នា​ដែរ ដែល​មន្ត្រី​ក្រសួង​យុត្តិធម៌​អនុវត្ត​នូវ​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ត្រឹមត្រូវ និង​រក្សា​ការ​តាំង​ចិត្ត​ដ៏​មុតមាំ​របស់​ក្រសួង​យុត្តិធម៌​ចំពោះ​ភាព​ត្រឹមត្រូវ អព្យាក្រឹត​ភាព និង​ភាព​មិន​ចូល​បក្ស​សម្ព័ន្ធ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG